ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 23:9 - អាល់គីតាប

កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា “បិតា”ឲ្យ​សោះ ដ្បិត​អ្នក​រាល់​គ្នា​មាន​អុលឡោះ​ជា​“បិតា”តែ​មួយ​គត់ ដែល​នៅ​សូរ៉កា។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កុំ​ហៅ​អ្នកណា​នៅលើ​ផែនដី​ថា ‘បិតា’ របស់អ្នករាល់គ្នា​ឡើយ ដ្បិត​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​មាន​តែមួយអង្គគត់​។

សូមមើលជំពូក

Khmer Christian Bible

កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា​ជា​ឪពុក​របស់​អ្នក​រាល់គ្នា​ ព្រោះ​ឪពុក​របស់​អ្នក​រាល់គ្នា​មាន​តែ​ម្នាក់​គត់​ គឺ​នៅ​ស្ថានសួគ៌​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កុំ​ហៅ​អ្នក​ណា​នៅ​លើ​ផែនដី​ថា "ព្រះ‌បិតា" ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​ព្រះ‌បិតា​តែ​មួយ​ប៉ុណ្ណោះ ដែល​គង់​នៅ​ស្ថាន‌សួគ៌

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នេះ​ថា “ព្រះ‌បិតា” ឲ្យ​សោះ ដ្បិត​អ្នក​រាល់​គ្នា​មាន“ព្រះ‌បិតា”តែ​មួយ​គត់ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​កុំ​ឲ្យ​ហៅ​អ្នក​ណា​ជា​ឪពុក នៅ​ផែនដី​នេះ​ដែរ ដ្បិត​មាន​ឪពុក​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន‌សួគ៌

សូមមើលជំពូក



ម៉ាថាយ 23:9
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ អេលី‌យ៉ាសាក់​មាន​ជំងឺ​ជា​ទម្ងន់​ហៀប​នឹង​ស្លាប់។ ស្តេច​យ៉ូអាស​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​មក​សួរ​សុខ​ទុក្ខ​គាត់ ស្តេច​យំ​សម្រក់​ទឹក​ភ្នែក​លើ​មុខ​គាត់ ហើយ​មាន​ប្រសាសន៍​ថា៖ «លោក​បិតា! លោក​បិតា​អើយ លោក​ប្រៀប​ដូច​ជា​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​អ៊ីស្រ‌អែល!»។


កាល​អេលី‌យ៉ាសាក់​ឃើញ​ដូច្នេះ គាត់​ស្រែក​ថា៖ «លោក​បិតា! លោក​បិតា​អើយ! លោក​ប្រៀប​ដូច​ជា​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​អ៊ីស្រ‌អែល!»។ បន្ទាប់​មក គាត់​មើល​អេលី‌យ៉េស​លែង​ឃើញ​ទៀត។ គាត់​យក​សម្លៀក‌បំពាក់​របស់​គាត់​មក​ហែក​ជា​ពីរ


ពេល​ស្តេច​ស្រុក​អ៊ីស្រ‌អែល ឃើញ​ទាហាន​ស៊ីរី ស្តេច​សួរ​អេលី‌យ៉ាសាក់​ថា៖ «លោក​បិតា! តើ​យើង​ត្រូវ​ប្រហារ​ជីវិត​ពួក​គេ​ឬ?»។


«ធម្មតា កូន​តែងតែ​គោរព​ឪពុក ហើយ​អ្នក​បម្រើ​តែងតែ​គោរព​ម្ចាស់​របស់​ខ្លួន។ ប្រសិន​បើ​យើង​ជា​ឪពុក​មែន ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង ក្នុង​ឋានៈ​ជា​ឪពុក? ប្រសិន​បើ​យើង​ជា​ម្ចាស់​មែន ម្ដេច​ក៏​មិន​ឃើញ​អ្នក​រាល់​គ្នា​គោរព​យើង ក្នុង​ឋានៈ​ជា​ម្ចាស់? - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។ រីឯ​អ្នក​រាល់​គ្នា ដែល​ជា​អ៊ីមុាំ​វិញ អ្នក​រាល់​គ្នា​មាក់‌ងាយ​នាម​របស់​យើង តែ​អ្នក​រាល់​គ្នា​ពោល​ថា “តើ​យើង​ខ្ញុំ​មាក់‌ងាយ នាម​របស់​ទ្រង់​ត្រង់​ណា?”។


កុំ​ឲ្យ​គេ​ហៅ​អ្នក​រាល់​គ្នា​ថា “មគ្គទេសក៍”ឡើយ ដ្បិត​មាន​តែ​អាល់ម៉ា‌ហ្សៀស​មួយ​គត់​ប៉ុណ្ណោះ ដែល​ជា​មគ្គទេសក៍​របស់​អ្នក​រាល់​គ្នា។


ដ្បិត​មាន​តែ​សាសន៍​ដទៃ​ប៉ុណ្ណោះ​ទេ ដែល​ខំ​ស្វះ​ស្វែង​រក​របស់​ទាំង នោះ។ រីឯ​អុលឡោះ​ជា​បិតា​ដែល​នៅ​សូរ៉កា ទ្រង់​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ។


សូម្បី​តែ​អ្នក​រាល់​គ្នា ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​ឲ្យ​របស់​ល្អៗ​ទៅ​កូន ចុះ​ចំណង់​បើ​អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា ដែល​នៅ​សូរ៉កា តើ​ទ្រង់​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អៗ​ឲ្យ​អស់​អ្នក​ដែល​សូម​ពី​ទ្រង់ យ៉ាង​ណា​ទៅ​ទៀត!»។


«បង​ប្អូន និង​ចាស់​ទុំ​ទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ពាក្យ​ដោះ‌សា​របស់​ខ្ញុំ​សិន!»។


ទោះ​បី​បង​ប្អូន​មាន​តួន​មួយ​ម៉ឺន​នាក់​ណែ‌នាំ​តាម​មាគ៌ា​អាល់ម៉ា‌ហ្សៀស​ក៏​ដោយ ក៏​បង​ប្អូន​គ្មាន​ឪពុក​ច្រើន​ដែរ គឺ​មាន​តែ​ខ្ញុំ​ហ្នឹង​ហើយ​ដែល​បាន​បង្កើត​បង​ប្អូន​មក​ឲ្យ​រួម​រស់​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដោយ​បាន​នាំ​ដំណឹង‌ល្អ​មក​ជូន​បង​ប្អូន។


យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី របស់​យើង​ដែរ»។ នេះ​ជា​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់ ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត។


ឪពុក​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម​ធ្លាប់​វាយ​ប្រដៅ​យើង ហើយ​យើង​នៅ​តែ​គោរព​គាត់។ រីឯ​អុលឡោះ‌ជាបិតា​លើ​ជីវិតទាំង​អស់​នោះ​វិញ យើង​ត្រូវ​ស្ដាប់​បង្គាប់​ទ្រង់​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត។


សូម​គិត​មើល៍ អុលឡោះ‌ជា​បិតា​ស្រឡាញ់​យើង​ខ្លាំង​ដល់​កំរិត​ណា គឺ​ទ្រង់​ស្រឡាញ់​យើង រហូត​ដល់​ទៅ​ហៅ​យើង​ថា ជា​បុត្រ​របស់​ទ្រង់ ហើយ​យើង​ពិត​ជា​បុត្រ​របស់​ទ្រង់​មែន! ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​មិន​ស្គាល់​យើង មក​ពី​គេ​មិន​បាន​ស្គាល់​ទ្រង់។