ម៉ូសារៀបរាប់ប្រាប់ហារូន អំពីបន្ទូលទាំងប៉ុន្មានដែលអុលឡោះតាអាឡា ចាត់គាត់ឲ្យមកប្រកាស់។ គាត់ក៏រៀបរាប់អំពីទីសំគាល់ទាំងប៉ុន្មានដែលទ្រង់បានបង្គាប់ឲ្យគាត់ធ្វើទៀតផង។
ម៉ាថាយ 21:29 - អាល់គីតាប កូនតបមកវិញថា “ខ្ញុំមិនចង់ទៅទេ!” ប៉ុន្ដែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅចម្ការ។ ព្រះគម្ពីរខ្មែរសាកល “កូនច្បងតបថា: ‘ខ្ញុំមិនចង់ទៅទេ’ ប៉ុន្តែក្រោយមក គាត់ក៏កែប្រែចិត្ត ហើយចេញទៅ។ Khmer Christian Bible វាតបវិញថា ខ្ញុំមិនចង់ទៅទេ ប៉ុន្ដែក្រោយមក វាដូរគំនិតវិញ ហើយក៏ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូននោះតបថា៖ "ខ្ញុំមិនទៅទេ" ប៉ុន្តែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនតបមកវិញថា “ខ្ញុំមិនចង់ទៅទេ!”។ ប៉ុន្តែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅចម្ការ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូននោះប្រកែកថា ខ្ញុំមិនទៅទេ ដល់ក្រោយមកវាប្រែចិត្តជាទៅវិញ |
ម៉ូសារៀបរាប់ប្រាប់ហារូន អំពីបន្ទូលទាំងប៉ុន្មានដែលអុលឡោះតាអាឡា ចាត់គាត់ឲ្យមកប្រកាស់។ គាត់ក៏រៀបរាប់អំពីទីសំគាល់ទាំងប៉ុន្មានដែលទ្រង់បានបង្គាប់ឲ្យគាត់ធ្វើទៀតផង។
«ទោះបីអ្នកមានប្រសាសន៍មកយើងក្នុងនាមអុលឡោះតាអាឡាក្ដី ក៏យើងមិនចង់ស្ដាប់ពាក្យរបស់អ្នកដែរ។
«ចូរក្រោកឡើង ធ្វើដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះឲ្យដឹងអំពីសេចក្ដី ដែលយើងនឹងប្រាប់អ្នក!»។
លោកហូបាប់តបថា៖ «ខ្ញុំមិនទៅទេ គឺខ្ញុំទៅស្រុករបស់ខ្ញុំ ជួបជុំនឹងក្រុមញាតិរបស់ខ្ញុំវិញ»។
«អ្នករាល់គ្នាយល់យ៉ាងណាដែរ ប្រសិនបើបុរសម្នាក់មានកូនប្រុសពីរ ហើយគាត់និយាយទៅកាន់កូនច្បងថា “កូនអើយ! ថ្ងៃនេះ ចូរកូនទៅធ្វើការ នៅចម្ការទំពាំងបាយជូររបស់ពុកទៅ!”។
បន្ទាប់មក ឪពុកនិយាយពាក្យដដែលទៅកាន់កូនពៅ កូនពៅឆ្លើយថាៈ “បាទ កូនទៅ!” តែអត់ទៅទេ។
ក្នុងចំណោមកូនទាំងពីរនាក់ តើកូនណាបានធ្វើតាមបំណងឪពុក?»។ គេជម្រាបអ៊ីសាថា៖ «កូនច្បង»។ អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកអ្នកទារពន្ធ និងពួកស្ដ្រីពេស្យា នឹងចូលទៅក្នុងនគររបស់អុលឡោះ មុនអ្នករាល់គ្នា
ខ្ញុំបានប្រាប់ប្រជាជននៅក្រុងដាម៉ាសមុនគេបង្អស់ បន្ទាប់មក ប្រាប់ប្រជាជននៅក្រុងយេរូសាឡឹមនៅស្រុកយូដាទាំងមូល ហើយប្រាប់សាសន៍ដទៃឲ្យកែប្រែចិត្ដគំនិត និងបែរមករកអុលឡោះ ដោយប្រព្រឹត្ដអំពើផ្សេងៗបញ្ជាក់ថា គេពិតជាកែប្រែចិត្ដគំនិតមែន។
កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្ដែ អុលឡោះលាងសំអាតបងប្អូន ប្រោសប្រទានឲ្យបងប្អូនបានបរិសុទ្ធ ព្រមទាំងឲ្យបងប្អូនបានសុចរិត ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស តាមរយៈរសនៃអុលឡោះជាម្ចាស់របស់យើងរួចស្រេចហើយ។