យូសុះតាំងទីលំនៅក្នុងភូមិមួយឈ្មោះណាសារ៉ែត ដើម្បីឲ្យស្របតាមសេចក្ដីដែលពួកណាពីបានថ្លែងទុកថា៖ «គេនឹងហៅអ៊ីសាថា ជាអ្នកភូមិណាសារ៉ែត»។
ម៉ាថាយ 21:11 - អាល់គីតាប មហាជនឆ្លើយថា៖ «គាត់ជាណាពីអ៊ីសា មកពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ»។ ព្រះគម្ពីរខ្មែរសាកល ហ្វូងមនុស្សក៏ឆ្លើយថា៖ “នេះជាព្យាការីយេស៊ូវពីណាសារ៉ែតក្នុងកាលីឡេ”។ Khmer Christian Bible បណ្ដាជននាំគ្នានិយាយថា៖ «នេះគឺលោកយេស៊ូជាអ្នកនាំព្រះបន្ទូល មកពីក្រុងណាសារ៉ែតស្រុកកាលីឡេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មហាជនឆ្លើយថា៖ «លោកនេះជាហោរាយេស៊ូវ មកពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មហាជនឆ្លើយថា៖ «លោកជាព្យាការី*យេស៊ូមកពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហ្វូងមនុស្សឆ្លើយឡើងថា នេះគឺជាហោរាយេស៊ូវ ដែលមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ។ |
យូសុះតាំងទីលំនៅក្នុងភូមិមួយឈ្មោះណាសារ៉ែត ដើម្បីឲ្យស្របតាមសេចក្ដីដែលពួកណាពីបានថ្លែងទុកថា៖ «គេនឹងហៅអ៊ីសាថា ជាអ្នកភូមិណាសារ៉ែត»។
កាលអ៊ីសាទៅដល់ក្រុងយេរូសាឡឹមប្រជាជននៅក្នុងទីក្រុងទាំងមូល នាំគ្នាជ្រួលច្របល់សួរថា៖ «តើលោកនោះជានរណា?»។
បើយើងឆ្លើយថា “មនុស្សចាត់យ៉ះយ៉ាឲ្យមក”នោះយើងខ្លាចប្រជាជនរករឿង ដ្បិតមនុស្សគ្រប់ៗគ្នាចាត់ទុកយ៉ះយ៉ាជាណាពី»។
គេនាំគ្នារកមធ្យោបាយចាប់អ៊ីសា ប៉ុន្ដែ គេខ្លាចមហាជន ព្រោះមហាជនចាត់ទុកអ៊ីសាជាណាពីមួយនាក់។
អ្នកខ្លះថា៖ «គាត់ជាណាពីអេលីយ៉េស» ហើយខ្លះទៀតថា៖ «គាត់ជាណាពីម្នាក់ដូចណាពីឯទៀតៗពីជំនាន់ដើមដែរ»។
ប៉ុន្តែនៅថ្ងៃនេះ ស្អែក និងខានស្អែក ខ្ញុំត្រូវតែបន្ដដំណើររបស់ខ្ញុំទៅមុខទៀត ដ្បិតមិនគួរឲ្យណាពស្លាប់នៅខាងក្រៅក្រុងយេរូសាឡឹមឡើយ។
អ៊ីសាសួរទៅគេថា៖ «តើរឿងអ្វី?»។ គេឆ្លើយថា៖ «គឺរឿងអ៊ីសាជាអ្នកភូមិណាសារ៉ែត។ អុលឡោះ និងប្រជាជនទាំងមូលទទួលស្គាល់ថា គាត់ជាណាពមានអំណាចក្នុងគ្រប់កិច្ចការដែលគាត់បានធ្វើ និងគ្រប់ពាក្យសំដីដែលគាត់បានថ្លែង។
គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់អុលឡោះដោយពោលថា៖ «មានណាពីដ៏ប្រសើរឧត្ដមម្នាក់ បានមកនៅក្នុងចំណោមយើងហើយ អុលឡោះមករំដោះប្រជារាស្ដ្ររបស់ទ្រង់»។
ពេលបុរសម្ចាស់ផ្ទះឃើញដូច្នោះ គាត់រិះគិតក្នុងចិត្ដថា៖ «បើគាត់នេះពិតជាណាពមែន ច្បាស់ជាគាត់ជ្រាបថា ស្ដ្រីដែលពាល់គាត់នេះ ជាស្ដ្រីប្រភេទណាពុំខាន គឺនាងជាមនុស្សបាប»។
ពួកគេសួរគាត់ថា៖ «ដូច្នេះតើអ្នកជានរណា? តើអ្នកជាណាពីអេលីយ៉េសឬ?» នោះឬ?»។ គាត់ឆ្លើយថា៖ «មិនមែនទេ!»។
គេសួរយ៉ះយ៉ាទៀតថា៖ «បើអ្នកមិនមែនជាអាល់ម៉ាហ្សៀស មិនមែនជាណាពីអេលីយ៉េស ហើយក៏មិនមែនជាណាពីដែលយើងរង់ចាំនោះទេ ហេតុដូចម្ដេចបានជាអ្នកធ្វើពិធីជ្រមុជទឹកដូច្នេះ?»។
កាលមនុស្សម្នាឃើញទីសំគាល់ដែលអ៊ីសាបានធ្វើនោះក៏ពោលថា៖ «លោកនេះពិតជាណាពីដែលត្រូវមកក្នុងពិភពលោកមែន»។
ក្រោយពីបានឮអ៊ីសាមានប្រសាសន៍ហើយ ក្នុងចំណោមបណ្ដាជនមានអ្នកខ្លះពោលថា៖ «អ្នកនេះពិតជាណាពីដែលយើងរង់ចាំនោះមែន!»។
គេសួរអ្នកដែលខ្វាក់ពីមុននោះម្ដងទៀតថា៖ «ចុះអ្នកវិញ តើអ្នកថា លោកដែលធ្វើឲ្យអ្នកបានភ្លឺនោះជានរណា?»។ គាត់ឆ្លើយថា៖ «លោកពិតជាណាពីមែន!»។
ម៉ូសានេះហើយ ដែលមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រអែលថាៈ “អុលឡោះនឹងធ្វើឲ្យមានណាពីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា”។