ពាក្យសំដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ ពាក្យសំដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។
ម៉ាថាយ 2:7 - អាល់គីតាប ពេលនោះ ស្តេចហេរ៉ូដហៅពួកហោរាចារ្យមកជាសម្ងាត់ សួរបញ្ជាក់អំពីពេលដែលផ្កាយរះឡើង។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ហេរ៉ូឌបានហៅហោរាចារ្យទាំងនោះមកដោយសម្ងាត់ ហើយសាកសួរពួកគេអំពីពេលវេលាដែលផ្កាយនោះបានលេចមក។ Khmer Christian Bible បន្ទាប់មក ស្ដេចហេរ៉ូឌបានហៅពួកតារាវិទូមកជាសម្ងាត់ ដើម្បីសួរបញ្ជាក់គេពីពេលវេលាដែលផ្កាយរះឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះបាទហេរ៉ូឌក៏ហៅពួកហោរនោះមកដោយសម្ងាត់ ហើយសាកសួរអ្នកទាំងនោះពីពេលវេលាជាក់លាក់ ដែលផ្កាយនោះបានលេចមក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះបាទហេរ៉ូដហៅពួកហោរាចារ្យមកជាសម្ងាត់ សួរបញ្ជាក់អំពីពេលដែលផ្កាយរះឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស្តេចហេរ៉ូឌ ក៏ហៅពួកហោរនោះមក ដោយសំងាត់ សាកសួរយ៉ាងម៉ត់ចត់ ពីផ្កាយនោះបានលេចមកពីកាលណា |
ពាក្យសំដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត តែចិត្តរបស់គេឃោរឃៅ គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ ពាក្យសំដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ តែមុតដូចមុខដាវ។
ដូច្នេះ យើងត្រូវមានវិធានការទប់ស្កាត់ពួកគេ កុំឲ្យកើនចំនួនច្រើនឡើងបានទៀត។ បើមិនដូច្នោះទេ ពេលណាកើតសង្គ្រាម ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវ ដើម្បីវាយយើង ហើយនាំគ្នារត់ចេញពីស្រុក»។
ខ្ញុំឃើញស្តេចម្នាក់ តែមិនមែនក្នុងពេលឥឡូវនេះទេ ខ្ញុំសម្លឹងមើលស្តេចនោះ តែមិនមែននៅជិតទេ។ មានផ្កាយមួយរះចេញពីយ៉ាកកូប មានដំបងរាជ្យមួយចេញពីអ៊ីស្រអែល ស្តេចនោះនឹងវាយបំបែកក្បាលរបស់ម៉ូអាប់ ហើយប្រល័យកូនចៅទាំងអស់របស់សេត។
អ៊ីសាប្រសូតនៅភូមិបេថ្លេហិមក្នុងស្រុកយូដា នារជ្ជកាលស្តេចហេរ៉ូដ។ មានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើតមកដល់ក្រុងយេរូសាឡឹម
ស្តេចហេរ៉ូដយល់ថាពួកហោរាចារ្យបានបំបាក់មុខគាត់ គាត់ខឹងក្រៃលែង ហើយចេញបញ្ជាឲ្យគេសម្លាប់ក្មេងប្រុសៗទាំងអស់ ដែលមានអាយុពីពីរខួបចុះមក នៅភូមិបេថ្លេហិម និងភូមិជិតខាង គឺគិតចាប់តាំងពីពេលកំណត់ដែលផ្កាយត្រូវរះ ដូចគាត់បានសួរបញ្ជាក់ពួកហោរាចារ្យ។
បន្ទាប់មក ស្តេចចាត់ហោរាចារ្យទាំងនោះឲ្យទៅភូមិបេថ្លេហិម ដោយនិយាយថា៖ «សុំអស់លោកនាំគ្នាទៅចុះ ហើយស៊ើបសួរដំណឹងអំពីទារកនោះឲ្យច្បាស់លាស់។ កាលបើឃើញហើយ ចូរមកប្រាប់យើងវិញផង ដើម្បីឲ្យយើងទៅថ្វាយបង្គំគាត់ដែរ»។
លោកភេលិចក៏បានជ្រាបច្បាស់លាស់អំពីមាគ៌ារបស់អ៊ីសាជាអម្ចាស់ដែរ។ លោកប្រាប់ពួកគេឲ្យត្រឡប់ទៅវិញ ដោយពោលថា៖ «ពេលលោកមេបញ្ជាការលូស៊ាមកដល់ ខ្ញុំនឹងវិនិច្ឆ័យសំណុំរឿងរបស់អស់លោក»។
ពស់បានព្រួសទឹកចេញពីមាត់វាដូចទឹកទន្លេតាមពីក្រោយនាង ដើម្បីឲ្យទឹកហូរនាំយកនាងទៅ
ស្តេចសូលនឹកថា៖ «អញនឹងលើកនាងឲ្យទតធ្វើជាភរិយា ដើម្បីប្រើនាងជាអន្ទាក់ឲ្យទតធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកភីលីស្ទីន»។ ដូច្នេះ ស្តេចសូលស្នើជាលើកទីពីរ ឲ្យទតធ្វើជាកូនប្រសា។