Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 2:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពេល​នោះ ព្រះ‌បាទ​ហេរ៉ូឌ​ក៏​ហៅ​ពួក​ហោរ​នោះ​មក​ដោយ​សម្ងាត់ ហើយ​សាក​សួរ​អ្នក​ទាំង​នោះ​ពី​ពេល‌វេលា​ជាក់​លាក់ ដែល​ផ្កាយ​នោះ​បាន​លេច​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ពេលនោះ ហេរ៉ូឌ​បាន​ហៅ​ហោរាចារ្យ​ទាំងនោះ​មក​ដោយសម្ងាត់ ហើយ​សាកសួរ​ពួកគេ​អំពី​ពេលវេលា​ដែល​ផ្កាយ​នោះ​បាន​លេចមក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 បន្ទាប់​មក​ ស្ដេច​ហេរ៉ូឌ​បាន​ហៅ​ពួក​តារាវិទូ​មក​ជា​សម្ងាត់​ ដើម្បី​សួរ​បញ្ជាក់​គេ​ពី​ពេល​វេលា​ដែល​ផ្កាយ​រះ​ឡើង‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពេល​នោះ ព្រះ‌បាទ​ហេរ៉ូដ​ហៅ​ពួក​ហោរា‌ចារ្យ​មក​ជា​សម្ងាត់ សួរ​បញ្ជាក់​អំពី​ពេល​ដែល​ផ្កាយ​រះ​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 នោះ​ស្តេច​ហេរ៉ូឌ ក៏​ហៅ​ពួក​ហោរ​នោះ​មក ដោយ​សំងាត់ សាក​សួរ​យ៉ាង​ម៉ត់‌ចត់ ពី​ផ្កាយ​នោះ​បាន​លេច​មក​ពី​កាល​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពេល​នោះ ស្តេច​ហេរ៉ូដ​ហៅ​ពួក​ហោរា‌ចារ្យ​មក​ជា​សម្ងាត់ សួរ​បញ្ជាក់​អំពី​ពេល​ដែល​ផ្កាយ​រះ​ឡើង។

សូមមើលជំពូក ចម្លង




ម៉ាថាយ 2:7
16 ការដាក់ឲ្យឆ្លើយតបគ្នា  

សម្ដី​របស់​គេ​រអិល​ជាង​ខ្លាញ់ តែ​ចិត្ត​របស់​គេមាន​ពេញ​ដោយ​ចម្បាំង ពាក្យ​របស់​គេ​ទន់​ភ្លន់​ជាង​ប្រេង តែ​ពាក្យ​ទាំង​នោះ​ជា​ដាវ​ដែល​ហូត​ជា​ស្រេច។


ឥឡូវ​នេះ យើង ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដោយ​ប្រាជ្ញា ក្រែង​គេ​ចម្រើនគ្នា​ច្រើន​ឡើង ហើយ​ប្រសិន‌បើ​មាន​សង្គ្រាម​កើត​ឡើង ពួក‌គេ​មុខ​ជា​ចូល​ដៃ​ជា‌មួយ​ខ្មាំង​សត្រូវ​ដើម្បី​ច្បាំង​នឹង​យើង រួច​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក»។


ខ្ញុំ​ឃើញ​ព្រះ‌អង្គ តែ​មិន​មែន​ក្នុង​ឥឡូវ​នេះ​ទេ ខ្ញុំ​សម្លឹង​មើល​ព្រះ‌អង្គ តែ​មិន​មែន​នៅ​ជិត​ទេ។ មាន​ផ្កាយ​មួយ​ចេញ​ពី​យ៉ាកុប ហើយ​មាន​ដំបង​រាជ្យ​មួយ​កើត​ពី​អ៊ីស្រា‌អែល។ ដំបង​នោះ​នឹង​វាយ​បំបែក​ថ្ងាស របស់​ម៉ូអាប់ ហើយ​វាយ​បំបាក់​អស់​ទាំង​កូន​ចៅ​របស់​សេត។


ពេល​ព្រះ‌យេស៊ូវ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ស្រុក​យូដា ក្នុង​រាជ្យ​ព្រះ‌បាទ​ហេរ៉ូឌ មាន​ពួក​ហោរ​ពី​ទិស​ខាង​កើត​ធ្វើ​ដំណើរ​មក​ក្រុង​យេរូ‌សាឡិម សួរ​ថា៖


កាល​ព្រះ‌បាទ​ហេរ៉ូឌ​ឃើញ​ថា ពួក​ហោរ​បាន​បញ្ឆោត​ព្រះ‌អង្គ នោះ​ទ្រង់​មាន​សេចក្តី​ក្រេវ‌ក្រោធ​ជា​ខ្លាំង ដូច្នេះ​ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​សម្លាប់​ក្មេង​ប្រុសៗ​ទាំង​អស់​នៅ​ភូមិ​បេថ្លេហិម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ចាប់​ពី​អាយុ​ពីរ​ឆ្នាំ​ចុះ​មក តាម​ពេល​វេលា​ដែល​ទ្រង់​បាន​សួរ​ពួក​ហោរ។


រួច​ទ្រង់​ចាត់​ពួក​ហោរ​ទាំង​នោះ​ឲ្យ​ទៅភូមិ​បេថ្លេហិម ដោយ​ត្រាស់​បង្គាប់​ថា៖ «ចូរ​អស់​លោក​ទៅ​ចុះ ហើយ​ស៊ើប​សួរ​ពី​កូន​តូច​នោះ​ឲ្យ​ច្បាស់​លាស់ ពេល​ឃើញ​ហើយ ត្រូវ​មក​ប្រាប់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ដែរ»។


ប៉ុន្ដែ កាល​លោក​ភេលីច​បាន​ដឹង​ច្បាស់​អំពី​ផ្លូវ​នោះ លោក​ក៏ឲ្យ​គេ​ត្រឡប់​ទៅ​វិញ ដោយ​ពោល​ថា៖ «ពេល​លោក​លូស៊ា ជា​មេទ័ព​ធំ​បាន​ចុះ​មក ខ្ញុំ​នឹង​សម្រេច​រឿង​ក្ដីរបស់​អស់​លោក»។


ពេល​នោះ ពស់​ព្រួស​ទឹក​ចេញ​ពី​មាត់​វា​ដូច​ជា​ទឹក​ទន្លេ តាម​ពី​ក្រោយ​ស្ត្រី​នោះ ដើម្បី​បន្សាត់​នាង​ឲ្យ​បាត់​ទៅ​តាម​ទន្លេ​នោះ។


ស្ដេច​សូល​នឹក​ថា៖ «អញនឹង​ឲ្យ​នាង​ទៅ​វា​ចុះ ដើម្បី​ជា​អន្ទាក់​ដល់​វា ហើយ​ឲ្យ​ដៃ​ពួក​ភីលី‌ស្ទីន​បាន​ទាស់​នឹង​វា»។ ដូច្នេះ ស្ដេច​សូល​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ដាវីឌ​ថា៖ «នៅ​ថ្ងៃ​នេះ ឯង​នឹង​ធ្វើ​ជា​កូន​ប្រសា​យើង ដោយ‌សារ​នាង​បន្ទាប់ នេះ​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម