ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 17:27 - អាល់គីតាប

ប៉ុន្ដែ ដើម្បី​កុំ​ឲ្យ​អ្នក​ទាំង​នោះ​ទាស់​ចិត្ត ចូរ​ទៅ​ស្ទូច​ត្រី​សមុទ្រ ហើយ​យក​ត្រី​ដែល​ស្ទូច​បាន​មុន​គេ​មក​បើក​មាត់ អ្នក​នឹង​ឃើញ​កាក់​មួយ ចូរ​យក​កាក់​នោះ​ទៅ​បង់​ពន្ធ​ឲ្យ​ខ្ញុំ និង​ឲ្យ​អ្នក​ចុះ!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ដើម្បីកុំឲ្យ​យើង​ធ្វើឲ្យ​គេ​ជំពប់ដួល ចូរ​អ្នក​ទៅ​បឹងបោះ​ផ្លែសន្ទូច​ទៅ ហើយ​យក​ត្រី​ទីមួយ​ដែល​ស្ទូចបាន បើក​មាត់​វា នោះ​អ្នក​នឹង​ឃើញ​កាក់​ស្ទេតាមួយ​។ ចូរ​យក​កាក់នោះ​ទៅ​បង់​ឲ្យ​ពួកគេ​សម្រាប់​ខ្ញុំ និង​អ្នក​ចុះ”៕

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ដើម្បី​កុំ​ឲ្យ​គេ​ទាស់ចិត្ដ​ ចូរ​ទៅ​បឹង​ ហើយ​បោះ​សន្ទូច​ចុះ​ រួច​យក​ត្រី​ដែល​ជាប់​សន្ទូច​មុន​គេ​ បើក​មាត់​វា​ នោះ​អ្នក​នឹង​ឃើញ​កាក់​មួយ​ ចូរ​យក​កាក់​នោះ​បង់​ពន្ធ​ឲ្យ​គេ​សម្រាប់​ខ្ញុំ​ និង​អ្នក​ចុះ‍»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​គេ​ទាស់​ចិត្ត​ដោយ‌សារ​យើង ចូរ​ទៅ​សមុទ្រ ហើយ​បោះ​សន្ទូច ចាប់​យក​ត្រី​ដំបូង​ដែល​ជាប់​សន្ទូច មក​បើក​មាត់​វា នោះ​អ្នក​នឹង​ឃើញ​កាក់​មួយ ចូរ​យក​កាក់​នោះ​ទៅ​បង់​សម្រាប់​ខ្ញុំ និង​អ្នក​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​អ្នក​ទាំង​នោះ​ទាស់​ចិត្ត ចូរ​ទៅ​ស្ទូច​ត្រី​សមុទ្រ ហើយ​យក​ត្រី​ដែល​ស្ទូច​បាន​មុន​គេ មក​បើក​មាត់ អ្នក​នឹង​ឃើញ​កាក់​មួយ ចូរ​យក​កាក់​នោះ​ទៅ​បង់​ពន្ធ​ឲ្យ​ខ្ញុំ និង​ឲ្យ​អ្នក​ចុះ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ ចូរ​អ្នក​ទៅ​ឯ​សមុទ្រ ហើយ​បោះ​សន្ទូច ចាប់​យក​ត្រី​ដែល​ជាប់​មុន​ដំបូង​មក​បើក​មាត់​វា នោះ​អ្នក​នឹង​ឃើញ​ប្រាក់​១​រៀល ឲ្យ​យក​ប្រាក់​នោះ​ទៅ​បង់​សំរាប់​ខ្ញុំ ហើយ​នឹង​អ្នក​ទៅ ដើម្បី​កុំ​ឲ្យ​យើង​បាន​ជា​ទី​អាក់‌អន់​ចិត្ត​ដល់​គេ។

សូមមើលជំពូក



ម៉ាថាយ 17:27
27 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​បាន​ប្រទាន​ពរ​ឲ្យ​គេ គឺ​អុលឡោះ​មាន​បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ច្រើន​ឡើង​ពាស​ពេញ​លើ​ផែនដី ហើយ​ត្រួត‌ត្រា​ផែនដី​ទៅ។ ចូរ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សា​បក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។


អ្នក​អាច​ផឹក​ទឹក​ជ្រោះ ហើយ​យើង​នឹង​ប្រើ​ក្អែក​ពាំ​អាហារ យក​ទៅ​ឲ្យ​អ្នក​នៅ​ទី​នោះ»។


ព្រម​ទាំង​បក្សា‌បក្សី​នៅ​លើ​មេឃ ត្រី​នៅ​ក្នុង​សមុទ្រ និង​សត្វ​ទាំង​អស់​ដែល​រស់​នៅ​បាត​សមុទ្រ។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​យក​គូរបាន មក​ជូន​ទ្រង់ ទាំង​ច្រៀង​អរគុណ​ទ្រង់​ផង។ ខ្ញុំ​នឹង​ជូន​ជំនូន ស្រប​តាម​ពាក្យ​ដែល​ខ្ញុំ​បាន​ទូរអា ដ្បិត​មាន​តែអុលឡោះ‌តាអាឡា​ទេ ដែល​សង្គ្រោះ​ខ្ញុំ»។


ពេត្រុស​ឆ្លើយ​ថា៖ «ពី​អ្នក​ផ្សេង»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «មែន បើ​ដូច្នេះ កូន​របស់​ស្ដេច​មិន​ត្រូវ​បង់​ពន្ធ​ឡើយ


«អ្នក​ណា​នាំ​អ្នក​តូច‌តាច​ម្នាក់​ក្នុង​បណ្ដា​អ្នក​ដែល​ជឿ​លើ​ខ្ញុំ​នេះ ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង ក គាត់​ទម្លាក់​ទៅ​ក្នុង​បាត​សមុទ្រ​ឲ្យ​លង់​ទឹក ប្រសើរ​ជាង​ទុក​គាត់​ឲ្យ​នៅ​រស់!


ប្រសិន​បើ​ដៃ ឬ​ជើង​របស់​អ្នក នាំ​អ្នក​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប ចូរ​កាត់​វា​បោះ​ចោល ឲ្យ​ឆ្ងាយ​ទៅ បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ដៃ​ម្ខាង ឬ​ជើង​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ដៃ​ពីរ ឬ​មាន​ជើង​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជា‌និច្ច។


ប្រសិន​បើ​ភ្នែក​ស្ដាំ​របស់​អ្នក នាំ​អ្នក​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប ចូរ​ខ្វេះ​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​ភ្នែក​តែ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរ៉កា។


ប្រសិន​បើ​ដៃ​ស្ដាំ​របស់​អ្នក នាំ​អ្នក​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប ចូរ​កាត់​វា ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​តែ​អវ‌យវៈ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរ៉កា»។


អ្នក​ណា​នាំ​អ្នក​តូច‌តាច​ម្នាក់ ក្នុង​បណ្ដា​អ្នក​ជឿ​ទាំង​នេះ​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក​គាត់​ទម្លាក់​ទៅ​ក្នុង​សមុទ្រ នោះ​ប្រសើរ​ជា​ជាង​ទុក​ឲ្យ​គាត់​នៅ​រស់។


ប្រសិន​បើ​ដៃ​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប ចូរ​កាត់​ចោល​ទៅ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត មាន​ដៃ​តែ​ម្ខាង ប្រសើរ​ជាង​មាន​ដៃ​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​នរ៉កា ដែល​មាន​ភ្លើង​មិន​ចេះ​រលត់ [


ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក ទម្លាក់​ទៅ​ក្នុង​សមុទ្រ ប្រសើរ​ជាង​ទុក​ឲ្យ​គាត់​នៅ​រស់ ហើយ​នាំ​មនុស្ស​តូច‌តាច​ណា​ម្នាក់​ប្រព្រឹត្ដ​អំពើ​បាប។


អ៊ីសា​ឈ្វេង​យល់​ថា ពួក​សិស្ស​រអ៊ូ‌រទាំ​ពី​ពាក្យ​ទាំង​នេះ អ៊ីសា​បាន​ប្រាប់​ទៅ​គេ​ថា៖ «តើ​ពាក្យ​ទាំង​នេះ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​រវាត​ចិត្ដ បាត់​ជំនឿ​ឬ?


ប្រសិន​បើ​យើង​មិន​បរិភោគ​សាច់ មិន​ពិសា​ស្រា និង​មិន​ប៉ះ‌ពាល់​របស់​ណា​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ជំពប់​ចិត្ដ​បាត់​ជំនឿ​នោះ ជា​ការ​ល្អ​ប្រពៃ​ហើយ។


ហេតុ​នេះ ប្រសិន​បើ​ចំណី​អាហារ​ណា​មួយ​ធ្វើ​ឲ្យ​បង​ប្អូន​របស់​ខ្ញុំ​ធ្លាក់​ក្នុង​អំពើ​បាប ខ្ញុំ​នឹង​មិន​បរិភោគ​សាច់​ទៀត​ជា​ដាច់​ខាត​ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ខ្ញុំ​រវាត​ចិត្ដ​បាត់​ជំនឿ។


ហេតុ​នេះ​សូម​បង​ប្អូន​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​ឲ្យ​សិទ្ធិ​សេរី‌ភាព​របស់​បង​ប្អូន​នាំ​ឲ្យ​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ​ធ្លាក់​ក្នុង​អំពើ​បាប​នោះ​ឡើយ។


យើង​មិន​ចង់​ឲ្យ​កើត​មាន​រឿង​អ្វី​មួយ ដែល​បណ្ដាល​ឲ្យ​នរណា​ម្នាក់​ជំពប់​ចិត្ដ បាត់​ជំនឿ​ឡើយ ដើម្បី​កុំ​ឲ្យ​គេ​បន្ទោស​មុខ‌ងារ​របស់​យើង។


ដ្បិត​បង​ប្អូន​ស្គាល់​គុណ​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​ស្រាប់​ហើយ គឺ​គាត់​មាន​សម្បត្តិ​ដ៏​ច្រើន គាត់​បាន​ដាក់​ខ្លួន​មក​ជា​អ្នក​ក្រ​ព្រោះ​តែ​បង​ប្អូន ដើម្បី​ឲ្យ​បង​ប្អូន​បាន​ទៅ​ជា​អ្នក​មាន​ដោយ​ភាព​ក្រី‌ក្រ​របស់​គាត់។


ត្រូវ​ចៀស​ចេញ​ឲ្យ​ផុត​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។


បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ​សូម​ស្ដាប់​ខ្ញុំ អុលឡោះ​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ផ្នែក​ខាង​ជំនឿ និង​ឲ្យ​ទទួល​នគរ​ដែល​ទ្រង់​បាន​សន្យា​ថា ប្រទាន​ឲ្យ​អស់​អ្នក​ស្រឡាញ់​ទ្រង់​ទុក​ជា​មត៌ក។