បុរសនោះពោលថា៖ «ទុកឲ្យខ្ញុំចេញទៅវិញ ដ្បិតភ្លឺហើយ»។ គាត់តបវិញថា៖ «ខ្ញុំមិនឲ្យអ្នកទៅទេ ទាល់តែឲ្យពរខ្ញុំសិន»។
ម៉ាថាយ 15:25 - អាល់គីតាប ប៉ុន្ដែ ស្ដ្រីនោះចូលមកក្រាបដល់ជើងអ៊ីសាហើយអង្វរថា៖ «អ៊ីសាជាអម្ចាស់អើយ សូមជួយខ្ញុំផង!»។ ព្រះគម្ពីរខ្មែរសាកល ស្ត្រីនោះក៏ចូលមកថ្វាយបង្គំព្រះអង្គ ទូលថា៖ “ព្រះអម្ចាស់អើយ! សូមជួយខ្ញុំម្ចាស់ផង!”។ Khmer Christian Bible ប៉ុន្ដែនាងចូលមកថ្វាយបង្គំព្រះអង្គ ហើយទូលថា៖ «លោកម្ចាស់អើយ! សូមជួយខ្ញុំផង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ស្ត្រីនោះចូលមក ក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! សូមជួយខ្ញុំម្ចាស់ផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ស្ត្រីនោះចូលមកក្រាបទៀបព្រះបាទាព្រះអង្គ ហើយទូលថា៖ «ព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ស្ត្រីនោះមកក្រាបថ្វាយបង្គំទូលទ្រង់ថា ឱព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង |
បុរសនោះពោលថា៖ «ទុកឲ្យខ្ញុំចេញទៅវិញ ដ្បិតភ្លឺហើយ»។ គាត់តបវិញថា៖ «ខ្ញុំមិនឲ្យអ្នកទៅទេ ទាល់តែឲ្យពរខ្ញុំសិន»។
ពេលនៅក្នុងផ្ទៃម្ដាយ យ៉ាកកូបបានតោងកែងជើងបងរបស់ខ្លួន លុះដល់ពេលធំពេញវ័យ គាត់បានតស៊ូជាមួយអុលឡោះ។
អ្នកនៅក្នុងទូកនាំគ្នាក្រាបថ្វាយបង្គំអ៊ីសា ទាំងពោលថា៖ «អ៊ីសាពិតជាបុត្រារបស់អុលឡោះមែន!»។
បណ្ដាជនគំរាមអ្នកទាំងពីរឲ្យនៅស្ងៀម ប៉ុន្ដែ គេស្រែករឹតតែខ្លាំងឡើងថា៖ «ឱអ៊ីសាជាអម្ចាស់ ជាពូជពង្សទតអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង!»។
ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកថ្វាយបង្គំគាត់សូមថា៖ «អ៊ីសាជាអម្ចាស់អើយ! ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំឲ្យជាស្អាតបរិសុទ្ធផង»។
អ៊ីព្លេសធ្វើឲ្យវាដួលលើភ្លើង ឲ្យវាធ្លាក់ក្នុងទឹកជាច្រើនលើកច្រើនសា ចង់ឲ្យវាបាត់បង់ជីវិត។ ប្រសិនបើតួនអាចធ្វើបាន សូមមេត្ដាជួយយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំផង»។
ឪពុករបស់ក្មេងបន្លឺសំឡេងឡើងភ្លាមថា៖ «ខ្ញុំជឿហើយ! សូមមេត្ដាជួយឲ្យខ្ញុំ ដែលជាអ្នកមិនជឿនេះផង!»។