ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 15:19 - អាល់គីតាប

ដ្បិត​គំនិត​អាក្រក់ ការ​កាប់​សម្លាប់ អំពើ​ផិត​ក្បត់ កាម​គុណ​ថោក​ទាប ការ​លួច​ប្លន់ ពាក្យ​កុហក ពាក្យ​ត្មះ‌តិះ‌ដៀល សុទ្ធ​តែ​ចេញ​មក​ពី​ចិត្ដ​មនុស្ស​ទាំង​អស់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​គំនិត​អាក្រក់​ចេញមក​ពី​ចិត្ត ដូចជា​ការកាប់សម្លាប់ ការផិតក្បត់ អំពើអសីលធម៌ខាងផ្លូវភេទ ការលួច ការធ្វើបន្ទាល់ភូតភរ និង​ការមួលបង្កាច់​។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​គំនិត​អាក្រក់​ ការ​សម្លាប់​មនុស្ស​ អំពើ​ផិតក្បត់​ អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ការ​លួច​ប្លន់​ ការ​ជេរ​ប្រមាថ​ និង​ការ​ធ្វើ​បន្ទាល់​ក្លែងក្លាយ​សុទ្ធ​តែ​ចេញ​មក​ពី​ចិត្ដ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​បំណង​អាក្រក់ ការ​សម្លាប់​មនុស្ស អំពើ​ផិត​ក្បត់ សហាយ‌ស្មន់ ការ​លួច​ប្លន់ ការ​ធ្វើ​បន្ទាល់​ក្លែង‌ក្លាយ ពាក្យ​មួល​បង្កាច់ សុទ្ធ​តែ​ចេញ​មក​ពី​ក្នុង​ចិត្ត​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​គំនិត​អាក្រក់ ការ​កាប់​សម្លាប់ អំពើ​ផិត​ក្បត់ កាម‌គុណ​ថោក​ទាប ការ​លួច​ប្លន់ ពាក្យ​កុហក ពាក្យ​ត្មះ‌តិះ‌ដៀល សុទ្ធ​តែ​ចេញ​មក​ពី​ចិត្ត​មនុស្ស​ទាំង​អស់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​គឺ​ពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់ គឺ​ការ​កាប់​សំឡាប់​គេ ផិត​គ្នា សហាយ‌ស្មន់ លួច​ប្លន់ ធ្វើ​បន្ទាល់​ក្លែង‌ក្លាយ ហើយ​នឹង​ជេរ​ប្រមាថ

សូមមើលជំពូក



ម៉ាថាយ 15:19
24 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ឃើញ​ថា មនុស្ស​លោក​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ នៅ​លើ​ផែនដី ហើយ​ពី​ព្រឹក​ដល់​ល្ងាច ចិត្ត​របស់​គេ​ចេះ​តែ​លំអៀង​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់។


អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​ក្លិន​ដ៏​ឈ្ងុយ​ឈ្ងប់ ទ្រង់​ក៏​នឹក​គិត​ថា៖ «យើង​នឹង​មិន​ដាក់​បណ្តាសា​ដី ព្រោះ​តែ​មនុស្ស​លោក​ទៀត​ទេ ដ្បិត​ចិត្ត​មនុស្ស​លំអៀង​ទៅ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់​តាំង​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត ដូច​យើង​បាន​ធ្វើ​កន្លង​មក​ហើយ​នោះ​ទៀត​ទេ។


ខ្ញុំ​ស្អប់​មនុស្ស​ដែល​មាន​ចិត្ត​ពីរ តែ​ខ្ញុំ​ស្រឡាញ់​ហ៊ូកុំ​របស់​ទ្រង់។


ក្មេងៗ​តែងតែ​ជំពាក់​ចិត្ត​នឹង​ភាព​ល្ងី‌ល្ងើ ការ​វាយ​ប្រដៅ​នឹង​នាំ​វា​ឲ្យ​ចេញ​ឆ្ងាយ​ពី​ភាព​ល្ងី‌ល្ងើ​នោះ។


មនុស្ស​ល្ងង់​ខ្លៅ​គិត​តែ​ពី​ធ្វើ​អំពើ​បាប រីឯ​មនុស្ស​ចំអក​ឡក‌ឡឺយ​តែងតែ​ធ្វើ​ឲ្យ​គេ​ស្អប់​គ្រប់​គ្នា។


ចូរ​កូន​ថែ‌រក្សា​ចិត្ត​គំនិត​ដោយ​ប្រុង​ប្រយ័ត្ន ដ្បិត​ចិត្ត​គំនិត​របស់​កូន​យ៉ាង​ណា ជីវិត​របស់​កូន​ក៏​យ៉ាង​នោះ​ដែរ។


មាន​ចិត្ត​ពាល​ហើយ​រិះ‌គិត​ធ្វើ​អាក្រក់​គ្រប់​ពេល​វេលា និង​បង្ក​ជំលោះ។


មនុស្ស​អាក្រក់​ត្រូវ​លះ‌បង់​ផ្លូវ​របស់​ខ្លួន មនុស្ស​ពាល​ក៏​ត្រូវ​លះ‌បង់​ចិត្ត​គំនិត​អាក្រក់​ដែរ អ្នក​នោះ​ត្រូវ​បែរ​មក​រកអុលឡោះ‌តាអាឡា​វិញ ទ្រង់​មុខ​ជា​មេត្តា‌ករុណា​ដល់​គេ​ពុំ‌ខាន ឲ្យ​តែ​គេ​ងាក​មក​រក​ម្ចាស់​នៃ​យើង​វិញ ដ្បិត​ទ្រង់​មាន​ចិត្ត​ទូលំ​ទូលាយ អត់‌ទោស​ឲ្យ​គេ។


ជើង​របស់​អ្នក​រាល់​គ្នា​គិត​តែ​ពី​រត់​ទៅ ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ប្រញាប់​ទៅ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់ គំនិត​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ទុច្ចរិត អ្នក​រាល់​គ្នា​ទៅ​ទី​ណា ទី​នោះ​នឹង​ត្រូវ​វិនាស​ហិន‌ហោច។


ចិត្ត​របស់​មនុស្ស​តែងតែ​វៀច‌វេរ មិន​អាច​កែ​តម្រង់​បាន​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​មើល​ចិត្ត​ធ្លុះ​ដែរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យេរូ‌សាឡឹម​អើយ! ចូរ​ជម្រះ​អំពើ​អាក្រក់​ចេញ​ពី​ចិត្ត​របស់​អ្នក ដើម្បី​ទទួល​ការ​សង្គ្រោះ! តើ​អ្នក​ទុក​ឲ្យ​គំនិត​អាស្រូវ​នេះ នៅ​ក្នុង​ខ្លួន​អ្នក​ដល់​កាល​ណា​ទៀត?


បាឡាម​តប​ទៅ​លាញី​ថា៖ «មក​ពី​ឯង​មិន​ព្រម​ធ្វើ​តាម​អញ! ប្រសិន​បើ​អញ​មាន​ដាវ​នៅ​ដៃ នោះ​អញ​មុខ​ជា​សម្លាប់​ឯង​ភ្លាម!»។


គឺ​ការ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។ រីឯ​ការ​បរិភោគ​ដោយ​មិន​បាន​ធ្វើ​ពិធី​លាង​ដៃ​នោះ ឥត​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ឡើយ»។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មើល​ស្ដ្រី​ម្នាក់ ហើយ​មាន​ចិត្ដ​ស្រើប​ស្រាល​ចង់​រួម​បវេណី​ជា​មួយ​នាង អ្នក​នោះ​ដូច​ជា​បាន​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់​ជា​មួយ​នាង នៅ​ក្នុង​ចិត្ដ​របស់​ខ្លួន រួច​ស្រេច​ទៅ​ហើយ។


អ៊ីសា​ឈ្វេង​យល់​គំនិត​អ្នក​ទាំង​នោះ ទើប​គាត់​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​បែប​នេះ?


ចូរ​លះ‌បង់​ចិត្ដ​គំនិត​អាក្រក់​ចោល​ទៅ ហើយ​អង្វរ​អុលឡោះ‌ជាអម្ចាស់ ក្រែង​លោ​ទ្រង់​លើក‌លែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ដ​បែប​នេះ


ដ្បិត​ខ្ញុំ​ដឹង​ថា អ្វីៗ​ដែល​ល្អ​មិន​ស្ថិត​នៅ​ក្នុង​ខ្ញុំ​ទេ ពោល​គឺ​មិន​ស្ថិត​នៅ​ក្នុង​ខ្ញុំ​ដែល​មាន​និស្ស័យ​លោកីយ៍​ទេ។ ខ្ញុំ​មាន​ឆន្ទៈ​នឹង​ធ្វើ​អំពើ​ល្អ តែ​ខ្ញុំ​គ្មាន​សមត្ថភាព​នឹង​ប្រព្រឹត្ដ​អំពើ​ល្អ​បាន​ឡើយ។