ខ្ញុំនឹងផ្សាយដំណឹងអំពីនាម របស់ទ្រង់ឲ្យបងប្អូនខ្ញុំស្គាល់ ខ្ញុំនឹងច្រៀងលើកតម្កើងទ្រង់ នៅក្នុងអង្គប្រជុំ ។
ម៉ាថាយ 12:50 - អាល់គីតាប ដ្បិតអ្នកណាធ្វើតាមបំណងរបស់អុលឡោះជាបិតាខ្ញុំដែលនៅសូរ៉កា អ្នកនោះហើយជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។ ព្រះគម្ពីរខ្មែរសាកល ដ្បិតអ្នកណាក៏ដោយដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ អ្នកនោះហើយ ជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ”៕ Khmer Christian Bible ដ្បិតអ្នកណាដែលធ្វើតាមបំណងរបស់ព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ អ្នកនោះហើយជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នកណាធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ អ្នកនោះហើយជាប្អូនប្រុសប្អូនស្រី និងជាម្តាយរបស់ខ្ញុំ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតអ្នកណាធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានបរមសុខ* អ្នកនោះហើយជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអ្នកណា ដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ គឺអ្នកនោះហើយ ជាប្អូនប្រុសស្រី ហើយជាម្តាយខ្ញុំវិញ។ |
ខ្ញុំនឹងផ្សាយដំណឹងអំពីនាម របស់ទ្រង់ឲ្យបងប្អូនខ្ញុំស្គាល់ ខ្ញុំនឹងច្រៀងលើកតម្កើងទ្រង់ នៅក្នុងអង្គប្រជុំ ។
អូនស្រីសម្លាញ់ចិត្តបងអើយ អូនជាសួនឧទ្យានតែមួយគត់របស់បង អូនជាអណ្ដូងទឹករបស់បង និងជាប្រភពទឹករបស់បង។
អ៊ីសាលើកដៃចង្អុលទៅពួកសិស្ស ទាំងមានប្រសាសន៍ថា៖ «អ្នកទាំងនេះហើយជាម្តាយ និងជាបងប្អូនរបស់ខ្ញុំ
កាលពេត្រុសកំពុងតែនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងគាត់ណាស់ ចូរស្ដាប់គាត់ចុះ!»។
ស្តេចនឹងឆ្លើយតបទៅគេថា “យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្ដអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្ដចំពោះយើងដែរ”។
ស្តេចនិយាយទៅគេថា “យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលអ្នករាល់គ្នាមិនបានប្រព្រឹត្ដអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាមិនបានប្រព្រឹត្ដចំពោះយើងដែរ”។
អ៊ីសាមានប្រសាសន៍ថា៖ «កុំភ័យខ្លាចអ្វីឡើយ! ទៅប្រាប់បងប្អូនខ្ញុំឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។
ដ្បិតអ្នកណាប្រព្រឹត្ដតាមអុលឡោះ អ្នកនោះជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។
អ៊ីសាប្រាប់ទៅគេថា៖ «អស់អ្នកដែលស្ដាប់បន្ទូលរបស់អុលឡោះ ហើយប្រតិបត្ដិតាម គឺអ្នកនោះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ»។
បើអ្នករាល់គ្នាប្រព្រឹត្ដតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្ដសម្លាញ់របស់ខ្ញុំមែន។
អ៊ីសាមានប្រសាសន៍ថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯអុលឡោះជាបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯបិតាខ្ញុំ ដែលជាបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯម្ចាស់របស់ខ្ញុំដែលជាម្ចាស់របស់អ្នករាល់គ្នាដែរ»។
អ៊ីសាមានប្រសាសន៍ថា៖ «កិច្ចការរបស់អុលឡោះ គឺឲ្យអ្នករាល់គ្នាជឿលើអ្នកដែលអុលឡោះបានចាត់ឲ្យមក»។
អុលឡោះជាបិតារបស់ខ្ញុំពេញចិត្តឲ្យអស់អ្នកដែលបានឃើញបុត្រា ហើយជឿលើគាត់មានជីវិតអស់កល្បជានិច្ច។ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង»។
អុលឡោះមិនប្រកាន់ទោសមនុស្សលោក ក្នុងគ្រាដែលគេមិនទាន់ស្គាល់ទ្រង់នៅសម័យមុនៗនោះទេ តែឥឡូវនេះ ទ្រង់ប្រទានដំណឹងដល់មនុស្សទាំងអស់ដែលរស់នៅគ្រប់ទីកន្លែង ឲ្យគេកែប្រែចិត្ដគំនិត
ខ្ញុំបានប្រាប់ប្រជាជននៅក្រុងដាម៉ាសមុនគេបង្អស់ បន្ទាប់មក ប្រាប់ប្រជាជននៅក្រុងយេរូសាឡឹមនៅស្រុកយូដាទាំងមូល ហើយប្រាប់សាសន៍ដទៃឲ្យកែប្រែចិត្ដគំនិត និងបែរមករកអុលឡោះ ដោយប្រព្រឹត្ដអំពើផ្សេងៗបញ្ជាក់ថា គេពិតជាកែប្រែចិត្ដគំនិតមែន។
ដ្បិតអស់អ្នកដែលទ្រង់បានជ្រើសរើស ទ្រង់ក៏បានតំរូវគេទុកជាមុនឲ្យមានលក្ខណៈដូចបុត្រារបស់ទ្រង់ដែរ ដើម្បីឲ្យបុត្រាបានទៅជារៀមច្បង ក្នុងបណ្ដាបងប្អូនជាច្រើន។
តើយើងគ្មានសិទ្ធិនឹងនាំប្រពន្ធម្នាក់ដែលមានជំនឿទៅជាមួយ ដូចសាវ័កឯទៀតៗ ដូចបងប្អូនរបស់អ៊ីសាជាអម្ចាស់ និងដូចលោកកេផាសទេឬ?
ព្រោះខ្ញុំប្រច័ណ្ឌបងប្អូនដោយចិត្ដប្រច័ណ្ឌមកពីអាល់ម៉ាហ្សៀស ដ្បិតខ្ញុំបានដណ្ដឹងបងប្អូន ឲ្យធ្វើជាគូដណ្ដឹងនឹងស្វាមីតែមួយគត់ គឺខ្ញុំនាំបងប្អូនមក ដូចជានាំក្រមុំព្រហ្មចារី យកទៅជូនអាល់ម៉ាហ្សៀស។
ចំពោះអ្នកដែលរួមរស់ជាមួយអាល់ម៉ាហ្សៀសអ៊ីសា ការខតាន់ ឬមិនខតាន់នោះមិនសំខាន់អ្វីឡើយ គឺមានតែជំនឿដែលនាំឲ្យប្រព្រឹត្ដអំពើផ្សេងៗ ដោយចិត្ដស្រឡាញ់ប៉ុណ្ណោះទើបសំខាន់។
ដូច្នេះ លែងមានសាសន៍ក្រិក ឬសាសន៍យូដា ពួកខតាន ឬមិនខតាន់ មនុស្សព្រៃ ឬពួកព្នង និងលែងមានអ្នកងារ ឬអ្នកជាទៀតឡើយ ដ្បិតអាល់ម៉ាហ្សៀសបានបំពេញអ្វីៗទាំងអស់ ហើយគាត់សណ្ឋិតនៅក្នុងអ្វីៗទាំងអស់។
ទូន្មានស្ដ្រីចាស់ៗ ទុកដូចជាម្ដាយ និងស្ដ្រីក្មេងៗទុកដូចជាប្អូន ដោយចិត្ដបរិសុទ្ធទាំងស្រុង។
បន្ទាប់ពីអ៊ីសាបានគ្រប់លក្ខណៈហើយ គាត់ក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់គាត់
ដើម្បីឲ្យបានរស់ ស្របតាមបំណងរបស់អុលឡោះ ក្នុងកំឡុងពេលនៃអាយុជីវិតដែលនៅសល់ក្នុងលោកនេះ គឺមិនរស់នៅតាមចំណង់តណ្ហារបស់មនុស្សទៀតទេ។
លោកីយ៍នេះកំពុងតែរសាត់បាត់ទៅ ហើយចិត្ដលោភលន់របស់មនុស្សលោកក៏កំពុងតែរសាត់បាត់ទៅដែរ។ ផ្ទុយទៅវិញ អ្នកដែលប្រព្រឹត្ដតាមបំណងរបស់អុលឡោះ នឹងនៅស្ថិតស្ថេរគង់វង្សអស់កល្បជានិច្ច។
អ្នកណាបោកអាវវែងរបស់ខ្លួនបានស្អាត អ្នកនោះមានសុភមង្គលហើយ គេនឹងមានសិទ្ធិបេះផ្លែពីដើមឈើដែលផ្ដល់ជីវិត ព្រមទាំងចូលទៅក្នុងក្រុងតាមទ្វារផង!។