ម៉ាថាយ 11:30 - អាល់គីតាប នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។ ព្រះគម្ពីរខ្មែរសាកល ជាការពិត នឹមរបស់ខ្ញុំស្រួល ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ”៕ Khmer Christian Bible ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាលដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល។ |
ឱមនុស្សអើយ គេបានប្រៀនប្រដៅអ្នក ឲ្យស្គាល់ការណាដែលល្អ និងការណាដែលអុលឡោះតាអាឡា ពេញចិត្តឲ្យអ្នកធ្វើ គឺអ្នកត្រូវប្រតិបត្តិតាមយុត្តិធម៌ ស្រឡាញ់ភាពស្មោះត្រង់ ហើយយកចិត្តទុកដាក់ដើរ តាមមាគ៌ា របស់អុលឡោះជាម្ចាស់របស់អ្នក ដោយចិត្តសុភាព»។
មានគ្រាមួយ អ៊ីសាដើរកាត់វាលស្រែ នៅថ្ងៃជំអាត់ សិស្សរបស់គាត់ឃ្លានពេក ក៏នាំគ្នាបូតកួរស្រូវមកបរិភោគ។
ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដរួមជាមួយខ្ញុំ។ អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្ដែចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។
ឥឡូវនេះហេតុដូចម្ដេចបានជាបងប្អូនជំទាស់ដែលបុព្វបុរសរបស់យើង និងខ្លួនយើងផ្ទាល់ មិនអាចទ្រាំទ្របានផងនោះ ម្ដេចក៏បងប្អូនចង់យកទៅដាក់លើពួកសិស្សដែរ!
រសអុលឡោះដ៏វិសុទ្ធ និងយើងខ្ញុំយល់ឃើញថា មិនគួរយកហ៊ូកុំណាផ្សេងទៀតដែលមិនចាំបាច់ មកបង្ខំបងប្អូនឲ្យប្រតិបត្ដិតាមឡើយ
ដ្បិតទុក្ខលំបាកបន្ដិចបន្ដួចដែលយើងជួបប្រទះម្ដងម្កាលនោះ ធ្វើឲ្យយើងមានសិរីរុងរឿងដ៏ប្រសើរលើសលប់ ជាសិរីរុងរឿងនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។
អាល់ម៉ាហ្សៀសបានរំដោះយើងឲ្យមានសេរីភាពពិតប្រាកដ ហេតុនេះ ចូររក្សាសេរីភាពនេះឲ្យបានខ្ជាប់ខ្ជួន កុំបណ្ដោយខ្លួនធ្លាក់ទៅជាខ្ញុំបម្រើទៀតឡើយ។
យើងមានសេចក្ដីស្រឡាញ់របស់អុលឡោះក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមហ៊ូកុំទាំងប៉ុន្មាន។ ហ៊ូកុំរបស់ទ្រង់មិនតឹងតែងទេ