អ៊ីព្លេសក៏ធ្វើឲ្យបុរសនោះដួលប្រកាច់ប្រកិន ហើយវាចេញទៅទាំងស្រែកយ៉ាងខ្លាំងផង។
ម៉ាកុស 9:20 - អាល់គីតាប គេក៏នាំវាចូលមកជិតអ៊ីសា។ កាលអ៊ីព្លេសឃើញអ៊ីសា វាផ្ដួលក្មេងនោះឲ្យប្រកាច់ប្រកិន ព្រមទាំងននៀលបែកពពុះមាត់។ ព្រះគម្ពីរខ្មែរសាកល គេក៏នាំវាមកឯព្រះអង្គ។ នៅពេលឃើញព្រះអង្គ វិញ្ញាណនោះក៏ធ្វើឲ្យវាប្រកាច់ប្រកិនភ្លាម ដូច្នេះវាដួលនៅលើដី ទាំងននៀលបែកពពុះមាត់។ Khmer Christian Bible គេក៏នាំក្មេងមកឯព្រះអង្គ ហើយពេលវិញ្ញាណនោះឃើញព្រះអង្គភ្លាម ក៏ធ្វើឲ្យក្មេងនោះប្រកាច់ដួលននៀលលើដី និងបែកពពុះមាត់ផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏នាំក្មេងនោះមក។ កាលវិញ្ញាណនោះឃើញព្រះអង្គ វាក៏ធ្វើឲ្យក្មេងនោះប្រកាច់ប្រកិន ដួលននៀលនៅលើដី ទាំងបែកពពុះមាត់ភ្លាមមួយរំពេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏នាំវាចូលមកជិតព្រះយេស៊ូ។ កាលវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាផ្ដួលក្មេងនោះឲ្យប្រកាច់ប្រកិន ព្រមទាំងននៀលបែកពពុះមាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏នាំវាទៅ កាលបានឃើញទ្រង់ នោះស្រាប់តែអារក្សជាន់វា ឲ្យប្រកាច់ដួលននៀលនៅដី ទាំងបែកពពុះមាត់ |
អ៊ីព្លេសក៏ធ្វើឲ្យបុរសនោះដួលប្រកាច់ប្រកិន ហើយវាចេញទៅទាំងស្រែកយ៉ាងខ្លាំងផង។
នៅទីណាក៏ដោយ ពេលអ៊ីព្លេសចូលម្ដងៗ វាផ្ដួលកូនខ្ញុំលើដីឲ្យបែកពពុះមាត់ សង្កៀតធ្មេញ ហើយរឹងខ្លួន។ ខ្ញុំបានសុំសិស្សរបស់តួនឲ្យដេញអ៊ីព្លេសនេះដែរ ប៉ុន្ដែ គេពុំអាចដេញវាចេញបានសោះ»។
អ៊ីសាមានប្រសាសន៍ទៅបណ្ដាជនថា៖ «នែ៎! ពួកមនុស្សពុំព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។
អ៊ីសាសួរទៅឪពុកថា៖ «តើវាវេទនាបែបនេះ តាំងពីអង្កាល់មក?»។ ឪពុកតបថា៖ «តាំងតែពីតូចម៉្លេះ។
វាក៏ស្រែកឡើង ព្រមទាំងធ្វើឲ្យក្មេងនោះប្រកាច់ប្រកិនយ៉ាងខ្លាំង រួចចេញទៅ។ ពេលនោះក្មេងនៅដេកស្ដូកស្ដឹងដូចមនុស្សស្លាប់ ធ្វើឲ្យមនុស្សជាច្រើនស្មានថាវាស្លាប់បាត់ទៅហើយ។
អ៊ីសា គំរាមអ៊ីព្លេសនោះថា៖ «ស្ងៀម ចេញពីអ្នកនេះទៅ!»។ អ៊ីព្លេសក៏ផ្ដួលបុរសនោះ នៅកណ្ដាលចំណោមបណ្ដាជនរួចចេញទៅ ដោយពុំមានធ្វើឲ្យគាត់ឈឺចាប់អ្វីឡើយ។
អ៊ីព្លេសសូមអង្វរដូច្នេះ ព្រោះអ៊ីសាបានបញ្ជាវាឲ្យចេញពីបុរសនោះ វាចូលគាត់ច្រើនលើកច្រើនសាមកហើយ។ គេបានយកច្រវាក់ ចងដៃចងជើងគាត់ និងដាក់ខ្នោះទុកមួយកន្លែង តែគាត់កាច់ច្រវាក់បាន ហើយអ៊ីព្លេសនាំគាត់ទៅទីស្មសាន។
ពេលអ៊ីព្លេសចូលម្ដងៗវាស្រែករើបំរះ ប្រកាច់ប្រកិន បែកពពុះមាត់។ លុះធ្វើបាបវាយ៉ាងធ្ងន់ហើយ អ៊ីព្លេសក៏ចេញទៅ ទុកឲ្យកូនខ្ញុំនៅគ្រាំគ្រា។
ពេលក្មេងនោះដើរចូលមកជិតអ៊ីសា ស្រាប់តែអ៊ីព្លេសផ្ដួលវាធ្វើឲ្យវាប្រកាច់ប្រកិនយ៉ាងខ្លាំង។ អ៊ីសាគំរាមទៅអ៊ីព្លេស គាត់ប្រោសក្មេងនោះឲ្យបានជា ហើយប្រគល់ទៅឲ្យឪពុកវាវិញ។
អ្នករាល់គ្នាជាកូនចៅរបស់អ៊ីព្លេសហ្សៃតន ហើយអ្នករាល់គ្នាចង់ធ្វើតាមចំណង់ចិត្ដឪពុកអ្នករាល់គ្នា។ តាំងពីដើមរៀងមកវាបានសម្លាប់មនុស្ស ហើយមិនកាន់តាមសេចក្ដីពិតទេ ព្រោះគ្មានសេចក្ដីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហក នោះវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហកហើយជាឪពុកនៃអ្នកកុហក។
ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតអ៊ីព្លេសជាសត្រូវនឹងបងប្អូន កំពុងតែក្រវែលជុំវិញបងប្អូន ដូចសឹង្ហក្រវែលទាំងគ្រហឹម រកត្របាក់ស៊ីអ្នកណាម្នាក់។