Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 9:20 - ព្រះគម្ពីរខ្មែរសាកល

20 គេ​ក៏​នាំ​វា​មក​ឯ​ព្រះអង្គ​។ នៅពេល​ឃើញ​ព្រះអង្គ វិញ្ញាណ​នោះ​ក៏​ធ្វើឲ្យ​វា​ប្រកាច់ប្រកិន​ភ្លាម ដូច្នេះ​វា​ដួល​នៅលើ​ដី ទាំង​ននៀល​បែកពពុះមាត់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 គេ​ក៏​នាំ​ក្មេង​មក​ឯ​ព្រះអង្គ​ ហើយ​ពេល​វិញ្ញាណ​នោះ​ឃើញ​ព្រះអង្គ​ភ្លាម​ ក៏​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ដួល​ននៀល​លើ​ដី​ និង​បែក​ពពុះ​មាត់​ផង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 គេ​ក៏​នាំ​ក្មេង​នោះ​មក។ កាល​វិញ្ញាណ​នោះ​ឃើញ​ព្រះ‌អង្គ វា​ក៏​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ប្រកិន ដួល​ននៀល​នៅ​លើ​ដី ទាំង​បែក​ពពុះ​មាត់​ភ្លាម​មួយ​រំពេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 គេ​ក៏​នាំ​វា​ចូល​មក​ជិត​ព្រះ‌យេស៊ូ។ កាល​វិញ្ញាណ​អាក្រក់​ឃើញ​ព្រះអង្គ វា​ផ្ដួល​ក្មេង​នោះ​ឲ្យ​ប្រកាច់‌ប្រកិន ព្រម​ទាំង​ននៀល​បែក​ពពុះ​មាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 គេ​ក៏​នាំ​វា​ទៅ កាល​បាន​ឃើញ​ទ្រង់ នោះ​ស្រាប់​តែ​អារក្ស​ជាន់​វា ឲ្យ​ប្រកាច់​ដួល​ននៀល​នៅ​ដី ទាំង​បែក​ពពុះ​មាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

20 គេ​ក៏​នាំ​វា​ចូល​មក​ជិត​អ៊ីសា។ កាល​អ៊ីព្លេស​ឃើញ​អ៊ីសា វា​ផ្ដួល​ក្មេង​នោះ​ឲ្យ​ប្រកាច់​ប្រកិន ព្រម​ទាំង​ននៀល​បែក​ពពុះ​មាត់។

សូមមើលជំពូក ចម្លង




ម៉ាកុស 9:20
14 ការដាក់ឲ្យឆ្លើយតបគ្នា  

វិញ្ញាណអសោច​ក៏​ចេញ​ពី​បុរសនោះ ទាំង​ធ្វើឲ្យ​គាត់​ប្រកាច់ប្រកិន ហើយ​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​។


នៅ​ទីណាក៏ដោយដែល​វា​ធ្វើទុក្ខ​កូនរបស់ខ្ញុំ វា​ផ្ដួល​កូនខ្ញុំ ហើយ​កូន​ខ្ញុំ​ក៏​បែកពពុះមាត់ សង្កៀត​ធ្មេញ និង​រឹងខ្លួនក្រញង់​។ ដូច្នេះ ខ្ញុំ​បាន​សុំ​ពួក​សិស្ស​របស់លោក​ឲ្យ​ដេញ​វា​ចេញ ប៉ុន្តែ​ពួកគេ​ធ្វើមិនបានទេ”។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ឱ ជំនាន់​ឥតជំនឿ​អើយ! តើឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ដល់ពេលណា​? តើឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នករាល់គ្នា​ដល់ពេលណា​? ចូរ​នាំ​កូននោះ​មក​ឯ​ខ្ញុំ!”។


ព្រះយេស៊ូវ​ទ្រង់​សួរ​ឪពុក​របស់​វា​ថា​៖“តើ​ការនេះ​កើតឡើង​ដល់​វា​យូរហើយឬនៅ​?”។ គាត់​ទូល​ឆ្លើយថា​៖ “តាំងពី​តូច​មកម្ល៉េះ


វិញ្ញាណនោះ​ក៏​ស្រែកឡើង​ទាំង​ធ្វើ​ឲ្យ​ក្មេងនោះ​ប្រកាច់ប្រកិន​យ៉ាងខ្លាំង ហើយ​ចេញទៅ​។ ក្មេងនោះ​បាន​ដូចជា​មនុស្សស្លាប់ ដូច្នេះ​មនុស្ស​ជាច្រើន​និយាយ​ថា​៖ “វា​ស្លាប់​ហើយ​!”។


ព្រះយេស៊ូវ​ទ្រង់​ស្ដីឲ្យ​វិញ្ញាណ​អសោច​ថា​៖“ស្ងៀម​! ចេញ​ពី​អ្នកនេះ​ទៅ​!”។ អារក្ស​ក៏​ផ្ដួល​បុរសនោះ​នៅ​កណ្ដាលចំណោម​ពួកគេ ហើយ​ចេញ​ពី​គាត់​ដោយ​មិន​បាន​ធ្វើឲ្យ​គាត់​រងរបួស​អ្វីឡើយ​។


ដ្បិត​ព្រះអង្គ​បាន​បង្គាប់​វិញ្ញាណអសោច​ឲ្យ​ចេញ​ពី​បុរស​នោះ​។ កន្លងមក អារក្ស​បាន​ធ្វើទុក្ខ​គាត់​ជាច្រើនលើក ទោះបីជា​គាត់​ត្រូវគេ​ដាក់​ច្រវាក់ និង​ខ្នោះ ហើយ​ត្រូវគេ​យាម​ក៏ដោយ ក៏ប៉ុន្តែ​គាត់​បាន​ផ្ដាច់​ចំណង​ទាំងនោះ​ចេញ ហើយ​ត្រូវ​អារក្ស​បណ្ដេញ​ទៅ​ទីរហោស្ថាន​។


ដ្បិត មើល៍! មាន​វិញ្ញាណ​អាក្រក់​ធ្វើទុក្ខ​វា ហើយ​ស្រាប់តែ​ស្រែកឡើង រួច​ធ្វើឲ្យ​វា​ប្រកាច់ប្រកិន​បែកពពុះមាត់​។ វិញ្ញាណនោះ​ធ្វើឲ្យ​កូនខ្ញុំ​ជាំ​ពេញខ្លួន ហើយ​មិនព្រម​ចេញ​ពី​ខ្លួន​វា​ឡើយ​។


ខណៈដែល​កូននោះ​កំពុង​ដើរចូលមក​នៅឡើយ អារក្ស​បាន​ផ្ដួល​វា ហើយ​ធ្វើឲ្យ​វា​ប្រកាច់ប្រកិន​។ ព្រះយេស៊ូវ​ក៏​ស្ដីឲ្យ​វិញ្ញាណអសោច​នោះ ហើយ​ប្រោស​ក្មេង​នោះ​ឲ្យជា រួច​ប្រគល់​វា​ឲ្យ​ឪពុក​វិញ​។


អ្នករាល់គ្នា​មាន​ឪពុក​ជា​មារ ហើយ​អ្នករាល់គ្នា​ចង់​ប្រព្រឹត្តតាម​ចំណង់​របស់​ឪពុក​អ្នករាល់គ្នា​។ វា​ជា​ឃាតករ​តាំងពី​ដើម​មក ហើយ​វា​មិន​ឈរ​នៅក្នុង​សេចក្ដីពិត​ទេ ពីព្រោះ​សេចក្ដីពិត​មិន​នៅ​ក្នុង​វា​ឡើយ​។ នៅពេល​វា​និយាយ​កុហក វា​និយាយ​ចេញពី​ចរិត​ខ្លួនវា ពីព្រោះ​វា​ជា​អ្នកភូតភរ ហើយ​ជា​ឪពុក​នៃ​សេចក្ដីភូតភរ​។


ចូរ​មានគំនិតមធ្យ័ត ហើយ​ប្រុងស្មារតី​ចុះ​។ មារ​ដែល​ជា​សត្រូវ​របស់អ្នករាល់គ្នា កំពុង​ដើរក្រវែល​ដូចជា​សិង្ហ​គ្រហឹម ទាំង​រក​អ្នកណាក៏ដោយដែល​វា​អាច​ត្របាក់ស៊ី​បាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម