ពេត្រុសនាំអ៊ីសាទៅដាច់ឡែកពីគេ ហើយនិយាយជំទាស់ថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមអុលឡោះមេត្ដាអាណិត កុំឲ្យការណ៍នេះ កើតមានដល់លោកឡើយ»។
ម៉ាកុស 8:32 - អាល់គីតាប អ៊ីសាមានប្រសាសន៍បញ្ជាក់ប្រាប់គេដោយឥតលាក់លៀម។ ពេត្រុសសូមអ៊ីសាចេញទៅឆ្ងាយពីគេបន្ដិច ហើយបន្ទោសអ៊ីសា។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលអំពីការនេះយ៉ាងច្បាស់លាស់។ ពេត្រុសក៏នាំព្រះអង្គមកក្បែរ ហើយចាប់ផ្ដើមបន្ទោសព្រះអង្គ។ Khmer Christian Bible ព្រះអង្គមានបន្ទូលអំពីការនេះត្រង់ៗ លោកពេត្រុសក៏នាំព្រះអង្គទៅដាច់ដោយឡែកពីគេ រួចក៏ចាប់ផ្ដើមទូលជំទាស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលពីដំណើរនេះជាចំហ។ ពេលនោះ ពេត្រុសនាំព្រះអង្គទៅដាច់ដោយឡែក ហើយចាប់ផ្ដើមបន្ទោសព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ប្រាប់គេ ដោយឥតលាក់លៀម។ លោកពេត្រុសយាងព្រះអង្គចេញទៅឆ្ងាយពីគេបន្តិច ហើយបន្ទោសព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលពីដំណើរនោះយ៉ាងច្បាស់លាស់ នោះពេត្រុសនាំទ្រង់ទៅចាប់តាំងនិយាយជំទាស់ដល់ទ្រង់ |
ពេត្រុសនាំអ៊ីសាទៅដាច់ឡែកពីគេ ហើយនិយាយជំទាស់ថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមអុលឡោះមេត្ដាអាណិត កុំឲ្យការណ៍នេះ កើតមានដល់លោកឡើយ»។
រីឯអ៊ីសាវិញ គាត់សម្រាន្តលក់លើខ្នើយ នៅកន្សៃទូក។ ពួកសិស្សដាស់អ៊ីសាថា៖ «តួន យើងស្លាប់ឥឡូវហើយ! តួនមិនអើពើទេឬ?»។
រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើន ដើម្បីបម្រើអ៊ីសា។ នាងចូលមកសុំថា៖ «អ៊ីសាជាអម្ចាស់អើយ! ប្អូនខ្ញុំទុកឲ្យខ្ញុំបម្រើលោកតែម្នាក់ឯង តើលោកមិនអើពើទេឬ? សូមលោកប្រាប់ឲ្យនាងមកជួយខ្ញុំផង»។
ជនជាតិយូដានាំគ្នាចោមរោមអ៊ីសាសួរថា៖ «តើលោកទុកឲ្យយើងខ្ញុំនៅរារែកក្នុងចិត្ដដល់ណាទៀត? ប្រសិនបើលោកពិតជាអាល់ម៉ាហ្សៀសមែន សូមប្រាប់យើងខ្ញុំឲ្យត្រង់ៗមក»។
«ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា អំពីសេចក្ដីទាំងនេះ ដោយប្រើប្រស្នា។ បន្ដិចទៀត ខ្ញុំនឹងនិយាយប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់ៗអំពីអុលឡោះជាបិតាមិនប្រើប្រស្នាទៀតទេ។
ពួកសិស្សជម្រាបអ៊ីសាថា៖ «ឥឡូវនេះ តួនមានប្រសាសន៍យ៉ាងច្បាស់ៗមកយើងខ្ញុំ ហើយតួនមិនប្រើប្រស្នាទៀតទេ។
អ៊ីសាមានប្រសាសន៍ទៅលោកវិញថា៖ «ខ្ញុំបាននិយាយ ដោយចេញមុខប្រាប់មនុស្សលោក ខ្ញុំតែងបង្រៀននៅក្នុងសាលាប្រជុំ និងនៅក្នុងម៉ាស្ជិទ ជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា គឺឥតនិយាយក្នុងទីលាក់កំបាំងទេ។