Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 4:38 - អាល់គីតាប

38 រីឯ​អ៊ីសា​វិញ គាត់​សម្រាន្ត​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក។ ពួក​សិស្ស​ដាស់​អ៊ីសា​ថា៖ «តួន យើង​ស្លាប់​ឥឡូវ​ហើយ! តួន​មិន​អើពើ​ទេ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 រីឯ​ព្រះយេស៊ូវ​គង់នៅ​កន្សៃទូក កំពុង​ផ្ទំលក់​លើ​ខ្នើយ​។ ដូច្នេះ ពួកគេ​ក៏​ដាស់​ព្រះអង្គ​ឡើង ហើយ​ទូលថា​៖ “លោកគ្រូ​! តើ​លោក​មិន​ខ្វល់​ថា យើងខ្ញុំ​កំពុង​វិនាស​ទេ​ឬ​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

38 តែ​ព្រះអង្គ​គង់​នៅ​កន្សៃទូក​ ផ្ទំ​លក់​លើ​ខ្នើយ​ ហើយ​ពួកគេ​ក៏​ដាស់​ព្រះអង្គ​ និង​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ!​ យើង​វិនាស​ហើយ!​ តើ​លោក​មិន​ខ្វល់​ខ្វាយ​ទេ​ឬ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 តែ​ព្រះ‌អង្គ​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក ពួក​សិស្ស​ក៏​ដាស់​ព្រះ‌អង្គ ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​វិនាស​ឥឡូវ​ហើយ! តើ​លោក​មិន​អំពល់​ទេ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក។ ពួក​សិស្ស​ដាស់​ព្រះអង្គ​ថា៖ «លោក​គ្រូ យើង​ស្លាប់​ឥឡូវ​ហើយ! លោក​មិន​អើពើ​ទេ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 តែ​ទ្រង់​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក ពួក​សិស្ស​ដាស់​ទ្រង់​ឡើង​ទូល​ថា លោក​គ្រូ​អើយ យើង​វិនាស​ហើយ លោក​មិន​រវល់​ទេ​ឬ​អី

សូមមើលជំពូក ចម្លង




ម៉ាកុស 4:38
22 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ទ្រង់​មើល​ពី​លើ​មេឃ គឺ​ពី​ដំណាក់​ដ៏‌វិសុទ្ធ និង​ថ្កុំ‌ថ្កើង​រុង‌រឿង​របស់​ទ្រង់។ ឯ​ណា​ទៅ​ចិត្ត​ស្រឡាញ់​ដ៏​ខ្លាំង​បំផុត និង​ភាព​អង់‌អាច​របស់​ទ្រង់! ហេតុ​ដូច​ម្ដេច​បាន​ជា​ទ្រង់ លែង​អាណិត​មេត្តា លែង​អាណិត​អាសូរ​យើង​ខ្ញុំ​ដូច្នេះ!


ខ្ញុំ​ខំ​ប្រឹង​ស្រែក​អង្វរ​ឲ្យ​គេ​ជួយ តែ​ទ្រង់​ឃាត់​ឃាំង​គេ មិន​ឲ្យ​ឮ​ពាក្យ​អង្វរ​របស់​ខ្ញុំ​ទេ។


គេ​ក៏​ចាត់​សិស្ស​របស់​គេ និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ ឲ្យ​ទៅ​ជួប​អ៊ីសា​ហើយ​ជម្រាប​ថា៖ «តួន! យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ដែល​តួន​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់។ តួន​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ ដែល​គាប់​ចិត្ត​អុលឡោះ​តាម​សេចក្ដី​ពិត គឺ​តួន​ពុំ​យោគ​យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ។


ពួក​សិស្ស​ចូល​ទៅ​ជិត​ដាស់​គាត់​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! សូម​ជួយ​ផង យើង​ស្លាប់​ឥឡូវ​ហើយ»។


ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង ហើយ​រលក​ក៏​បោក​ប៉ះ​នឹង​ទូក បណ្ដាល​ឲ្យ​ទឹក​ចូល​ស្ទើរ​ពេញ។


អ៊ីសា​ក្រោក​ឡើង​ហើយ​គំរាម​ខ្យល់​ព្យុះ និង​បញ្ជា​សមុទ្រ​ថា៖ «ស្ងប់​ស្ងៀម​ទៅ!»។ ពេល​នោះ ខ្យល់​ព្យុះ​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដែរ។


ពួក​សិស្ស​ចូល​ទៅ​ជិត​អ៊ីសា​ដាស់​គាត់​ថា៖ «តួន! តួន! យើង​ស្លាប់​ឥឡូវ​ហើយ»។ អ៊ីសា​ក្រោក​ឡើង គំរាម​ខ្យល់​ព្យុះ និង​រលក​យ៉ាង​ម៉ឺង‌ម៉ាត់។ ខ្យល់​ព្យុះ និង​រលក​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដូច​ធម្មតា​វិញ។


នៅ​ទី​នោះ មាន​អណ្ដូង​ទឹក​មួយ​ឈ្មោះ “អណ្ដូង​យ៉ាកកូប”។ អ៊ីសា​អស់​កម្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ ក៏​នៅ​មាត់​អណ្ដូង ពេល​នោះ​ប្រហែល​ជា​ថ្ងៃ​ត្រង់។


ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​បង​ប្អូន​របស់​គាត់​គ្រប់​ជំពូក​ទាំង​អស់ ដើម្បី​ធ្វើ​ជា​មូស្ទី​ដែល​មាន​ចិត្ដ​មេត្ដា‌ករុណា មាន​ចិត្ដ​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​អុលឡោះ និង​ដើម្បី​រំដោះ​ប្រជា‌ជន​ឲ្យ​រួច​ផុត​ពី​បាប​ផង។


ដ្បិត​យើង​មាន​មូស្ទី ដែល​អាច​រួម​សុខ​ទុក្ខ​ជា​មួយ​យើង​ជា​មនុស្ស​ទន់​ខ្សោយ គឺ​គាត់​ក៏​ត្រូវ​រង​ការ​ល្បង‌ល​គ្រប់​ជំពូក​ដូច​យើង​ដែរ តែ​គាត់​មិន​បាន​ប្រព្រឹត្ដ​អំពើ​បាប​សោះ​ឡើយ


ចូរ​ផ្ទេរ​ទុក្ខ​កង្វល់​ទាំង​ប៉ុន្មាន​របស់​បង​ប្អូន​ទៅ​ទ្រង់​ទៅ ដ្បិត​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​បង​ប្អូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម