Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 11:14 - អាល់គីតាប

14 ហេតុ​នេះ​ហើយ​បាន​ជា​អ៊ីសា​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «ឡាសារ​ស្លាប់​ទៅ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ដូច្នេះ ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​យ៉ាងច្បាស់​ថា​៖“ឡាសារ​ស្លាប់​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ហេតុនេះ​ហើយ​បាន​ជា​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ត្រង់ៗ​ថា៖​ «ឡាសារ​ស្លាប់​ហើយ!​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ​យ៉ាង​ច្បាស់​ថា៖ «ឡាសារ​ស្លាប់​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «ឡាសារ​ស្លាប់​ទៅ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ជា​យ៉ាង​ច្បាស់​ថា ឡាសារ​ស្លាប់​ហើយ

សូមមើលជំពូក ចម្លង




យ៉ូហាន 11:14
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​គេ​ដោយ​ឥត​លាក់​លៀម។ ពេត្រុស​សូម​អ៊ីសា​ចេញ​ទៅ​ឆ្ងាយ​ពី​គេ​បន្ដិច ហើយ​បន្ទោស​អ៊ីសា។


ជន‌ជាតិ​យូដា​នាំ​គ្នា​ចោម​រោម​អ៊ីសា​សួរ​ថា៖ «តើ​លោក​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​រា‌រែក​ក្នុង​ចិត្ដ​ដល់​ណា​ទៀត? ប្រសិន​បើ​លោក​ពិត​ជា​អាល់ម៉ា‌ហ្សៀស​មែន សូម​ប្រាប់​យើង​ខ្ញុំ​ឲ្យ​ត្រង់ៗ​មក»។


តាម​ពិត​អ៊ីសា​ចង់​មាន​ប្រសាសន៍​ថា លោក​ឡាសារ​ស្លាប់​បាត់​ទៅ​ហើយ ប៉ុន្ដែ ពួក​សិស្ស​ស្មាន​ថា​អ៊ីសា​មាន​ប្រសាសន៍​ថា គាត់​សម្រាន្ត​លក់​ធម្មតា។


បើ​គិត​ពី​ប្រយោជន៍​អ្នក​រាល់​គ្នា ខ្ញុំ​សប្បាយ​ចិត្ដ ដោយ​ខ្ញុំ​មិន​បាន​នៅ​ទី​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ។ ឥឡូវ​នេះ​យើង​នាំ​គ្នា​ទៅ​ផ្ទះ​គាត់»។


«ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា អំពី​សេចក្ដី​ទាំង​នេះ ដោយ​ប្រើ​ប្រស្នា។ បន្ដិច​ទៀត ខ្ញុំ​នឹង​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់ៗ​អំពី​អុលឡោះ​ជា​បិតា​មិន​ប្រើ​ប្រស្នា​ទៀត​ទេ។


ពួក​សិស្ស​ជម្រាប​អ៊ីសា​ថា៖ «ឥឡូវ​នេះ តួន​មាន​ប្រសាសន៍​យ៉ាង​ច្បាស់ៗ​មក​យើង​ខ្ញុំ ហើយ​តួន​មិន​ប្រើ​ប្រស្នា​ទៀត​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម