Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 16:29 - អាល់គីតាប

29 ពួក​សិស្ស​ជម្រាប​អ៊ីសា​ថា៖ «ឥឡូវ​នេះ តួន​មាន​ប្រសាសន៍​យ៉ាង​ច្បាស់ៗ​មក​យើង​ខ្ញុំ ហើយ​តួន​មិន​ប្រើ​ប្រស្នា​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ពួក​សិស្ស​របស់​ព្រះអង្គ​ទូលថា​៖ “មើល៍! ឥឡូវនេះ​ព្រះអង្គ​មានបន្ទូល​យ៉ាងច្បាស់ ហើយ​លែង​មានបន្ទូល​ជា​ពាក្យប្រៀបប្រដូច​ទៀត​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ពួក​សិស្ស​របស់​ព្រះអង្គ​ទូល​ថា៖​ «មើល៍ ​ឥឡូវ​នេះ​ ព្រះអង្គ​មាន​បន្ទូល​ដោយ​ច្បាស់​លាស់​ មិន​បាន​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​ទៀត​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «ឥឡូវ​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ច្បាស់​ហើយ មិន​មែន​ដោយ​រឿង​ប្រៀប​ធៀប​ទៀត​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ពួក​សិស្ស*​ទូល​ព្រះអង្គ​ថា៖ «ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់ៗ​មក​យើង​ខ្ញុំ​ហើយ ព្រះអង្គ​មិន​ប្រើ​ប្រស្នា​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ពួក​សិស្ស​ទូល​ទ្រង់​ថា ហ្ន៏ ម្តង​ណេះ​ទ្រង់​មាន​បន្ទូល​ច្បាស់​ហើយ មិន​មែន​ដោយ​ពាក្យ​ប្រៀប​ធៀប​ទៀត​ទេ

សូមមើលជំពូក ចម្លង




យ៉ូហាន 16:29
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​មាន​ប្រសាសន៍​អំពី​សេចក្ដី​ទាំង​នេះ ទៅ​កាន់​មហា‌ជន​ជា​ពាក្យ​ប្រស្នា​ទាំង​អស់ គឺ​គាត់​មិន​ដែល​មាន​ប្រសាសន៍​ទៅ​គេ ដោយ​ឥត​ប្រើ​ពាក្យ​ប្រស្នា​ឡើយ


អ៊ីសា​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​គេ​ដោយ​ឥត​លាក់​លៀម។ ពេត្រុស​សូម​អ៊ីសា​ចេញ​ទៅ​ឆ្ងាយ​ពី​គេ​បន្ដិច ហើយ​បន្ទោស​អ៊ីសា។


អ៊ីសា​មាន​ប្រសាសន៍​ជា​ប្រស្នា​នេះ​ឲ្យ​គេ​ស្ដាប់ ប៉ុន្ដែ គេ​ពុំ​បាន​យល់​ថា អ៊ីសា​មាន​ប្រសាសន៍​អំពី​រឿង​អ្វី​ឡើយ។


«ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា អំពី​សេចក្ដី​ទាំង​នេះ ដោយ​ប្រើ​ប្រស្នា។ បន្ដិច​ទៀត ខ្ញុំ​នឹង​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់ៗ​អំពី​អុលឡោះ​ជា​បិតា​មិន​ប្រើ​ប្រស្នា​ទៀត​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម