ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 8:12 - អាល់គីតាប

អ៊ីសា​ដក​ដង្ហើម​ធំ រួច​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​មនុស្ស​ជំនាន់​នេះ​ចង់​ឃើញ​ទី​សំគាល់​ដូច្នេះ? ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អុលឡោះ​មិន​ឲ្យ​គេ​ឃើញ​ទី​សំគាល់​ណា​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​ទ្រង់​ដកដង្ហើមធំយ៉ាងវែង​ក្នុង​វិញ្ញាណ​របស់​ព្រះអង្គ ហើយ​មានបន្ទូលថា​៖“ហេតុអ្វីបានជា​ជំនាន់​នេះ​ទាមទារ​ទីសម្គាល់​ដូច្នេះ​? ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ទីសម្គាល់​នឹង​មិន​ប្រទាន​ឲ្យ​ជំនាន់​នេះ​ឡើយ”។

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​ដក​ដង្ហើម​ធំ​ ហើយ​មាន​បន្ទូល​ថា៖​ «ហេតុ​អ្វី​មនុស្ស​ជំនាន់​នេះ​ស្វែង​រក​ទីសំគាល់?​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នឹង​គ្មាន​ទី​សំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​នៅ​ជំនាន់​នេះ​ទេ»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​ដក​ដង្ហើម​ធំ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​មនុស្ស​ជំនាន់​នេះ​សួរ​រក​តែ​ទី​សម្គាល់​ដូច្នេះ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​គ្មាន​ទី​សម្គាល់​ណា​ប្រទាន​ដល់​មនុស្ស​ជំនាន់​នេះ​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​ដក​ដង្ហើម​ធំ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​មនុស្ស​ជំនាន់​នេះ​ចង់​ឃើញ​ទី​សម្គាល់​ដូច្នេះ? ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ព្រះ‌ជាម្ចាស់​មិន​ឲ្យ​គេ​ឃើញ​ទី​សម្គាល់​ណា​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ក៏​ថ្ងូរ​ក្នុង​ព្រះ‌ហឫទ័យ ហើយ​មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​មនុស្ស​ដំណ​នេះ​ចង់​រក​តែ​ទី​សំគាល់​ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​គ្មាន​ទី​សំគាល់​ណា​ប្រទាន​មក​មនុស្ស​ដំណ​នេះ​ឡើយ

សូមមើលជំពូក



ម៉ាកុស 8:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ជា​មនុស្ស​ដែល​ត្រូវ​គេ​មើល‌ងាយ គ្មាន​នរណា​រាប់​រក។ គាត់​ជា​មនុស្ស​ស្គាល់​តែ​ការ​ឈឺ​ចាប់ ធ្លាប់​តែ​រង​ទុក្ខ​វេទនា គាត់​ដូច​មនុស្ស​ដែល​គេ​ខ្ពើម គេ​ខ្ទប់​មុខ​មិន​ហ៊ាន​សម្លឹង​មើល​ទេ។ យើង​បាន​មើល‌ងាយ​គាត់ ហើយ​មិន​រាប់​រក​គាត់​ឡើយ។


នៅ​ពេល​នោះ មាន​ពួក​តួន និង​ពួក​ខាង​គណៈ​ផារីស៊ី​ខ្លះ សុំ​អ៊ីសា​ថា៖ «តួន សូម​តួន​ធ្វើ​ទី​សំគាល់​ដ៏​អស្ចារ្យ​មួយ​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង!»។


មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​ក្បត់​នឹង​អុលឡោះ​ផង គេ​ចង់​តែ​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ ប៉ុន្ដែ ទ្រង់​មិន​ប្រទាន​ទី​សំគាល់​ណា​ផ្សេង​ក្រៅ​ពី​ទី​សំគាល់​របស់​ណាពី​យូនើស​ឡើយ»។ បន្ទាប់​មក អ៊ីសា​ចាក​ចេញ​ពី​គេ​ទៅ។


អ៊ីសា​បែរ​មុខ​មើល​ទៅ​អ្នក​ដែល​នៅ​ជុំ‌វិញ ទាំង​ខឹង ហើយ​គាត់​ព្រួយ​ចិត្ត ព្រោះ​គេ​មាន​ចិត្ដ​រឹង‌រូស។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​របស់​គាត់​ក៏​បាន​ជា​ដូច​ដើម​វិញ។


អ៊ីសា​នឹក​ឆ្ងល់ ដោយ​ឃើញ​គេ​គ្មាន​ជំនឿ​បែប​នេះ។ អ៊ីសា​ទៅ​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ហើយ​គាត់​បង្រៀន​អ្នក​ស្រុក។


រួច​អ៊ីសា​ងើប​មុខ​ឡើង មើល​ទៅ​លើ​មេឃ ដក​ដង្ហើម​ធំ ហើយ​និយាយ​ថា «អិប‌ផា‌ថា» (ប្រែ​ថាៈ ចូរ​បើក​ឡើង)។


បន្ទាប់​មក អ៊ីសា​ចាក​ចេញ​ពី​គេ ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​វិញ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​បណ្ដា‌ជន​ថា៖ «នែ៎! ពួក​មនុស្ស​ពុំ​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។


កាល​អ៊ីសា​ទៅ​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម គាត់​ឃើញ​ទី‌ក្រុង ហើយ​គាត់​យំ​នឹក​អាណិត​ក្រុង​នោះ ទាំង​និយាយ​ថា៖