ពួកគេនាំគ្នាទៅនៅក្នុងផ្នូរខ្មោច ពេលយប់គេដេកនៅតាមរូងគុហា គេបរិភោគសាច់ជ្រូក និងដាក់ម្ហូបមិនបរិសុទ្ធ នៅក្នុងចានរបស់ខ្លួន។
ម៉ាកុស 5:2 - អាល់គីតាប កាលអ៊ីសាឡើងពីទូកភ្លាម បុរសម្នាក់មានអ៊ីព្លេសក្នុងខ្លួន ចេញពីទីបញ្ចុះសព ដើរតម្រង់មករកអ៊ីសា។ ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវយាងឡើងពីទូក ស្រាប់តែមានបុរសម្នាក់ដែលមានវិញ្ញាណអសោចចូល ចេញពីរូងផ្នូរមកជួបព្រះអង្គ។ Khmer Christian Bible ហើយនៅពេលដែលព្រះអង្គបានយាងចេញពីទូក មានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់ចូល បានចេញពីផ្នូរខ្មោចមកជួបព្រះអង្គភ្លាម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គយាងឡើងពីទូកភ្លាម បុរសម្នាក់ដែលមានវិញ្ញាណអាក្រក់ចូល ចេញពីផ្នូរខ្មោច មកជួបព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះអង្គយាងឡើងពីទូកភ្លាម បុរសម្នាក់មានវិញ្ញាណអាក្រក់ក្នុងខ្លួន ចេញពីទីបញ្ចុះសព ដើរតម្រង់មករកព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់បានយាងឡើងពីទូក ស្រាប់តែមានមនុស្សម្នាក់ដែលមានអារក្សអសោចិ៍ចូល វាចេញពីក្នុងផ្នូរខ្មោចមកចួបនឹងទ្រង់ |
ពួកគេនាំគ្នាទៅនៅក្នុងផ្នូរខ្មោច ពេលយប់គេដេកនៅតាមរូងគុហា គេបរិភោគសាច់ជ្រូក និងដាក់ម្ហូបមិនបរិសុទ្ធ នៅក្នុងចានរបស់ខ្លួន។
នៅពេលនោះ ក្នុងសាលាប្រជុំមានបុរសម្នាក់ដែលមានអ៊ីព្លេសនៅក្នុងខ្លួន ស្រែកឡើងថា៖
អ៊ីព្លេសក៏ធ្វើឲ្យបុរសនោះដួលប្រកាច់ប្រកិន ហើយវាចេញទៅទាំងស្រែកយ៉ាងខ្លាំងផង។
អ៊ីសាប្រាប់ពួកសិស្សឲ្យរៀបចំទូកមួយឲ្យគាត់ ក្រែងបណ្ដាជនប្រជ្រៀតគ្នាចោមរោមគាត់
អ៊ីសាចាប់ផ្ដើមបង្រៀនបណ្ដាជននៅតាមឆ្នេរសមុទ្រម្ដងទៀត។ មានបណ្ដាជនច្រើនកុះករនាំគ្នាមករកអ៊ីសា អ៊ីសាក៏ចុះទៅនៅក្នុងទូកមួយ នៅក្បែរមាត់ច្រាំង រីឯបណ្ដាជនអង្គុយនៅលើគោក តាមឆ្នេរសមុទ្រ។
ពួកសិស្សក៏ចេញពីបណ្ដាជន ហើយអុំទូកដែលមានអ៊ីសានៅក្នុងនោះ ដោយមានទូកឯទៀតៗទៅជាមួយដែរ។
អ៊ីសាឆ្លងទូកពីត្រើយម្ខាងមកវិញ គាត់នៅឆ្នេរសមុទ្រ។ មានបណ្ដាជនច្រើនកុះករមកចោមរោមអ៊ីសាម្ដងទៀត។
បុរសនេះស្នាក់នៅតែតាមទីបញ្ចុះសព គ្មាននរណាអាចចងគាត់បានឡើយ សូម្បីតែយកច្រវាក់មកចងក៏មិនជាប់ដែរ។
អ៊ីព្លេសនិយាយដូច្នេះ ព្រោះអ៊ីសាបានបញ្ជាវាថា៖ «នែ៎អ៊ីព្លេស ចូរចេញពីអ្នកនេះទៅ!»។
ភ្លាមនោះ ស្ដ្រីម្នាក់ដែលកូនស្រីមានអ៊ីព្លេសចូល បានឮគេនិយាយអំពីអ៊ីសា នាងមកក្រាបដល់ជើងរបស់អ៊ីសា។
កាលអ៊ីសាឡើងគោក មានបុរសម្នាក់ចេញពីក្រុងមករកអ៊ីសា។ គាត់មានអ៊ីព្លេសចូល ហើយមិនស្លៀកពាក់ មិនរស់នៅក្នុងផ្ទះតាំងពីយូរមកហើយ គឺគាត់ស្នាក់នៅតែតាមទីបញ្ចុះសព។
ពេលក្មេងនោះដើរចូលមកជិតអ៊ីសា ស្រាប់តែអ៊ីព្លេសផ្ដួលវាធ្វើឲ្យវាប្រកាច់ប្រកិនយ៉ាងខ្លាំង។ អ៊ីសាគំរាមទៅអ៊ីព្លេស គាត់ប្រោសក្មេងនោះឲ្យបានជា ហើយប្រគល់ទៅឲ្យឪពុកវាវិញ។