Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 1:23 - អាល់គីតាប

23 នៅ​ពេល​នោះ ក្នុង​សាលា​ប្រជុំ​មាន​បុរស​ម្នាក់​ដែល​មាន​អ៊ីព្លេស​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 រំពេចនោះ ក្នុង​សាលាប្រជុំ​របស់​ពួកគេ មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណអសោច​ចូល ស្រែកឡើង

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ហើយ​ភ្លាម​នោះ​ នៅ​ក្នុង​សាលា​ប្រជុំ​ មាន​បុរស​ម្នាក់​មាន​វិញ្ញាណ​អាក្រក់​ចូល​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ពេល​នោះ នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ មាន​បុរស​ម្នាក់​មាន​វិញ្ញាណ‌អាក្រក់​ចូល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 នៅ​ពេល​នោះ ក្នុង​សាលា​ប្រជុំ* មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 រីឯ​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ មាន​មនុស្ស​ម្នាក់​មាន​អារក្ស‌អសោចិ៍​ចូល វា​ស្រែក​ឡើង​ថា

សូមមើលជំពូក ចម្លង




ម៉ាកុស 1:23
10 ការដាក់ឲ្យឆ្លើយតបគ្នា  

«កាល​បើ​អ៊ីព្លេស​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​តែង​ស្វែង​រក​ទី​ជំរក​នៅ​វាល​ហួត​ហែង តែ​ប្រសិន​បើ​វា​រក​ពុំ​ឃើញ​ទេ


អ្នក​ដែល​បាន​ស្ដាប់​អ៊ីសា​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ដែល​គាត់​បង្រៀន ព្រោះគាត់ មាន​ប្រសាសន៍​ប្រកប​ដោយ​អំណាច​ខុស​ប្លែក​ពី​ពួក​តួន។


«អ៊ីសា​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​អើយ! តើ​អ្នក​ចង់​ធ្វើ​អ្វី​យើង? អ្នក​មក​បំផ្លាញ​យើង! ខ្ញុំ​ស្គាល់​អ្នក​ហើយ អ្នក​ពិត​ជា​អ្នក​ដ៏​វិសុទ្ធ ដែល​មក​ពី​អុលឡោះ»។


អ៊ីសា និង​សិស្ស​នាំ​គ្នា​ចេញ​ពី​សាលា​ប្រជុំ​ទៅ​ផ្ទះ​លោក​ស៊ីម៉ូន និង​លោក​អន‌ទ្រេ យ៉ាកកូប និង​យ៉ូហាន ក៏​ទៅ​ជា​មួយ​ដែរ។


អ៊ីសា​ប្រោស​មនុស្ស​ជា​ច្រើន​នាក់ ដែល​មាន​ជំងឺ​ផ្សេងៗ​ឲ្យ​បាន​ជា​សះ‌ស្បើយ ហើយ​អ៊ីសា​ដេញ​អ៊ីព្លេស​ជា​ច្រើន​ចេញ​ពី​មនុស្ស​ផង អ៊ីសា​មិន​អនុញ្ញាត​ឲ្យ​អ៊ីព្លេស​និយាយ​ជា​ដាច់​ខាត ពី‌ព្រោះ​ពួក​វា​ដឹង​ឋានៈ​របស់​អ៊ីសា។


អ៊ីសា​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​កាលី‌ឡេ​ហើយ​ប្រកាស​ដំណឹង‌ល្អ​នៅ​តាម​សាលា​ប្រជុំ​ទាំង‌ឡាយ ព្រម​ទាំង​ដេញ​អ៊ីព្លេស​ចេញ​ពី​មនុស្ស​ផង។


កាល​អ៊ីសា​ឡើង​ពី​ទូក​ភ្លាម បុរស​ម្នាក់​មាន​អ៊ីព្លេស​ក្នុង​ខ្លួន ចេញ​ពី​ទី​បញ្ចុះ​សព ដើរ​តម្រង់​មក​រក​អ៊ីសា។


ភ្លាម​នោះ ស្ដ្រី​ម្នាក់​ដែល​កូន​ស្រី​មាន​អ៊ីព្លេស​ចូល បាន​ឮ​គេ​និយាយ​អំពី​អ៊ីសា នាង​មក​ក្រាប​ដល់​ជើង​របស់​អ៊ីសា។


ពេល​នោះ​អ៊ីសា​ឃើញ​បណ្ដា‌ជន​រត់​មក អ៊ីសា​ក៏​គំរាម​អ៊ីព្លេស​ដោយ​បញ្ជា​ថា៖ «នែ៎​អ៊ីព្លេស​គ​ថ្លង់! យើង​ដាក់​បញ្ជា​ថា ចេញ​ពី​ក្មេង​នេះ​ទៅ កុំ​ចូល​វា​ទៀត​ឲ្យ​សោះ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម