ម៉ាកុស 2:7 - អាល់គីតាប «ហេតុដូចម្ដេចបានជាអ្នកនេះហ៊ានប្រមាថអុលឡោះ ដោយពោលពាក្យស្មើនឹងអុលឡោះបែបនេះ? ក្រៅពីអុលឡោះមួយគត់ តើនរណាអាចអត់ទោសមនុស្ស ឲ្យរួចពីបាបបាន?»។ ព្រះគម្ពីរខ្មែរសាកល “ហេតុអ្វីបានជាអ្នកនេះនិយាយដូច្នេះ? គាត់និយាយប្រមាថព្រះហើយ! ក្រៅពីព្រះមួយអង្គ តើនរណាអាចលើកលែងទោសបាបបាន?”។ Khmer Christian Bible «ហេតុដូចម្ដេចបានជាមនុស្សនេះនិយាយប្រមាថព្រះជាម្ចាស់ដូច្នេះ? តើអ្នកណាលើកលែងទោសបាបបាន ក្រៅពីព្រះជាម្ចាស់តែមួយគត់?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ហេតុអ្វីបានជាអ្នកនេះនិយាយដូច្នេះ? ពាក្យនេះប្រមាថដល់ព្រះទេតើ! ក្រៅពីព្រះមួយអង្គ តើមានអ្នកណាអាចអត់ទោសបាបបាន?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ហេតុដូចម្ដេចបានជាអ្នកនេះហ៊ានប្រមាថព្រះជាម្ចាស់ ដោយពោលពាក្យស្មើនឹងព្រះអង្គបែបនេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើនរណាអាចអត់ទោសមនុស្សឲ្យរួចពីបាបបាន!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាមនុស្សនេះពោលពាក្យប្រមាថដល់ព្រះដូច្នេះ ក្រៅពីព្រះតែ១ តើមានអ្នកណាអាចនឹងអត់ទោសបាបបាន |
ក៏ប៉ុន្តែ ទ្រង់តែងតែអត់ទោស ឲ្យយើងខ្ញុំជានិច្ច ដើម្បីឲ្យយើងខ្ញុំគោរពកោតខ្លាចទ្រង់។
ប៉ុន្តែ ដោយយើងមានចិត្តសប្បុរស និងដោយយល់ដល់នាមរបស់យើង យើងយល់ព្រមលើកលែងទោសឲ្យអ្នក យើងនឹងមិននឹកនាដល់អំពើបាប របស់អ្នកទៀតឡើយ។
អុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំអើយ! យើងខ្ញុំបានបះបោរប្រឆាំងនឹងទ្រង់ តែទ្រង់ប្រកបដោយចិត្តអាណិតអាសូរ ហើយលើកលែងទោសឲ្យយើងខ្ញុំជានិច្ច។
អុលឡោះអើយ! តើមានម្ចាស់ណា ដែលមានចិត្តសប្បុរសដូចទ្រង់? ទ្រង់លើកលែងទោសឲ្យយើងខ្ញុំ ទ្រង់មិនខឹងរហូតឡើយ។ ទ្រង់មានចិត្តស្រឡាញ់ ប្រជារាស្ត្ររបស់ទ្រង់ដែលនៅសេសសល់ ហើយទ្រង់ប្រណីសន្ដោសដល់ពួកគេ។
ពេលនោះ មូស្ទីហែកអាវរបស់លោកហើយនិយាយថា៖ «ជននេះបានពោលពាក្យប្រមាថអុលឡោះហើយ! យើងមិនបាច់រកសាក្សីឯណាទៀតទេ អស់លោកឮអ្នកនេះពោលពាក្យប្រមាថអុលឡោះអំបាញ់មិញស្រាប់!
អស់លោកឮជននេះពោលពាក្យប្រមាថអុលឡោះស្រាប់ហើយ តើអស់លោកគិតដូចម្ដេច?»។ គេបានសម្រេចចិត្ដទាំងអស់គ្នា កាត់ទោសប្រហារជីវិតអ៊ីសា។
អ៊ីសាឈ្វេងយល់ចិត្ដគំនិតរបស់គេភ្លាម គាត់មានប្រសាសន៍ទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ?
ពួកតួន និងពួកខាងគណៈផារីស៊ីឮដូច្នោះ រិះគិតក្នុងចិត្ដថា៖ «អ្នកនេះមានឋានៈអ្វី បានជាហ៊ានពោលពាក្យប្រមាថ អុលឡោះដូច្នេះ? ក្រៅពីអុលឡោះ តើអ្នកណាអាចអត់ទោសឲ្យមនុស្សរួចពីបាបបាន?»។
អស់អ្នកដែលអង្គុយរួមតុជាមួយ រិះគិតក្នុងចិត្ដរៀងៗខ្លួនថា៖ «តើអ្នកនេះមានឋានៈអ្វី បានជាហ៊ានអត់ទោសឲ្យមនុស្សរួចពីបាបដូច្នេះ?»។
ជនជាតិយូដាតបទៅអ៊ីសាថា៖ «យើងចង់សម្លាប់លោក មិនមែនមកពីលោកបានធ្វើកិច្ចការដ៏ល្អប្រសើរណាមួយនោះឡើយ គឺមកពីលោកបានពោលពាក្យប្រមាថអុលឡោះ ដ្បិតលោកជាមនុស្ស ហើយតាំងខ្លួនជាអុលឡោះ»។
ចុះហេតុដូចម្ដេចបានជាពេលខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំជាបុត្រារបស់អុលឡោះ អ្នករាល់គ្នាបែរជាពោលថា ខ្ញុំប្រមាថអុលឡោះទៅវិញ? អុលឡោះជាបិតាបានប្រោសខ្ញុំឲ្យបរិសុទ្ធ ហើយចាត់ខ្ញុំឲ្យមកក្នុងពិភពលោកនេះទៀតផង។