ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 16:11 - អាល់គីតាប

ពេល​គេ​ឮ​ថា អ៊ីសា​បាន​រស់​វិញ​ហើយ ហើយ​ឮ​ថា​នាង​បាន​ឃើញ​អ៊ីសា គេ​មិន​ជឿ​នាង​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅពេល​ឮ​ថា ព្រះអង្គ​មានព្រះជន្មរស់ និង​ឮ​ថា​នាង​បាន​ឃើញ​ព្រះអង្គ ក៏​ពួកគេ​មិនជឿ​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

តែ​កាល​ពួកគេ​ឮ​ថា​ ព្រះអង្គ​មាន​ព្រះជន្ម​រស់​ ហើយ​នាង​បាន​ជួប​ព្រះអង្គនោះ​ ពួកគេ​មិន​ជឿ​ទេ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ពេល​គេ​ឮ​ថា​ព្រះ‌អង្គ​មាន​ព្រះ​ជន្ម​រស់ ហើយ​ថា នាង​បាន​ឃើញ​ព្រះ‌អង្គ គេ​មិន​ជឿ​សម្ដី​នាង​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​គេ​ឮ​ថា ព្រះអង្គ​មាន​ព្រះ‌ជន្ម​វិញ​ហើយ ហើយ​ឮ​ថា​នាង​បាន​ឃើញ​ព្រះអង្គ គេ​មិន​ជឿ​នាង​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​កាល​គេ​បាន​ឮ​ថា​ទ្រង់​រស់ ហើយ​ថា​នាង​បាន​ឃើញ​ទ្រង់ នោះ​គេ​មិន​ជឿ​ទេ

សូមមើលជំពូក



ម៉ាកុស 16:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះ​បី​ទ្រង់​ឆ្លើយ​តប​មក​ខ្ញុំ នៅ​ពេល​ខ្ញុំ​ស្រែក​ហៅ​ទ្រង់​ក៏​ដោយ ក៏​ខ្ញុំ​មិន​ជឿ​ថា ទ្រង់​ផ្ទៀង ស្ដាប់​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ​ដែរ។


ម៉ូសា​ក៏​នាំ​បន្ទូល​ទាំង​នោះ​ទៅ​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល ប៉ុន្តែ ពួក​គេ​មិន​ស្តាប់​គាត់​ឡើយ ព្រោះ​ពួក​គេ​បាក់​ទឹក​ចិត្ត ដោយ​សារ​ទុក្ខ​វេទនា ក្នុង​ភាព​ជា​ទាសករ។


កាល​គេ​បាន​ឃើញ​អ៊ីសា គេ​ក្រាប​ថ្វាយ‌បង្គំ ប៉ុន្ដែ មាន​អ្នក​ខ្លះ​នៅ​សង្ស័យ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​បណ្ដា‌ជន​ថា៖ «នែ៎! ពួក​មនុស្ស​ពុំ​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។


ពួក​គេ​ពុំ​ជឿ​ពាក្យ​សំដី​នាង​ទេ ព្រោះ​គេ​ថា នាង​ទាំង​នោះ​និយាយ​រឿង​ផ្ដេស‌ផ្ដាស។


សិស្ស​ពុំ​ទាន់​ជឿ​នៅ​ឡើយ​ទេ ព្រោះ​គេ​អរ​ផង ហើយ​ងឿង‌ឆ្ងល់​ផង។ ដូច្នេះ អ៊ីសា​សួរ​គេ​ថា៖ «នៅ​ទី​នេះ តើ​អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ?»។


សិស្ស​ឯ​ទៀតៗ​ប្រាប់​គាត់​ថា៖ «យើង​បាន​ឃើញ​អ៊ីសា‌ជាអម្ចាស់»។ ប៉ុន្ដែ គាត់​និយាយ​ទៅ​ពួក​គេ​វិញ​ថា៖ «បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​បាត​ដៃ មិន​បាន​ដាក់​ម្រាម​ដៃ​ក្នុង​ស្នាម​ដែក​គោល ហើយ​បើ​ខ្ញុំ​មិន​បាន​ដាក់​ដៃ​ត្រង់​ឆ្អឹង​ជំនីរ​របស់​គាត់​ទេ ខ្ញុំ​មិន​ជឿ​ជា​ដាច់​ខាត»។