មិត្តភក្ដិ ព្រមទាំងអ្នកជិតស្និទ្ធនឹងខ្ញុំ មិនហ៊ានចូលជិតខ្ញុំទេ ព្រោះខ្លាចដំបៅរបស់ខ្ញុំ សូម្បីតែក្រុមគ្រួសាររបស់ខ្ញុំ ក៏ឈរនៅឆ្ងាយពីខ្ញុំដែរ។
ម៉ាកុស 15:40 - អាល់គីតាប មានស្ត្រីៗខ្លះទៀត មើលពីចម្ងាយ ក្នុងចំណោមស្ដ្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយរបស់យ៉ាកកូបតូច និងយ៉ូសេ្វ ព្រមទាំងនាងសាឡូមេផង។ ព្រះគម្ពីរខ្មែរសាកល មានស្ត្រីខ្លះកំពុងមើលពីចម្ងាយដែរ ក្នុងចំណោមស្ត្រីទាំងនោះមានម៉ារាអ្នកម៉ាក់ដាឡា មានម៉ារាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងមានសាឡូមេ។ Khmer Christian Bible មានស្ដ្រីខ្លះបានសម្លឹងមើលពីចម្ងាយ ក្នុងចំណោមនោះមានទាំងនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាជាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងនាងសាឡូមេដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានស្ត្រីខ្លះឈរមើលពីចម្ងាយ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងម៉ារាជាម្ដាយយ៉ាកុបតូច និងជាម្ដាយយ៉ូសេ ព្រមទាំងនាងសាឡូមេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានស្ត្រីៗខ្លះទៀតមើលពីចម្ងាយ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងនាងសាឡូមេផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានស្ត្រីខ្លះដែលបានតាមបំរើព្រះយេស៊ូវ ក្នុងគ្រាដែលទ្រង់គង់នៅស្រុកកាលីឡេនៅឡើយ គេឈរមើលពីចំងាយ |
មិត្តភក្ដិ ព្រមទាំងអ្នកជិតស្និទ្ធនឹងខ្ញុំ មិនហ៊ានចូលជិតខ្ញុំទេ ព្រោះខ្លាចដំបៅរបស់ខ្ញុំ សូម្បីតែក្រុមគ្រួសាររបស់ខ្ញុំ ក៏ឈរនៅឆ្ងាយពីខ្ញុំដែរ។
ភីលីព និងបារថូឡូមេ ថូម៉ាស់ និងម៉ាថាយជាអ្នកទារពន្ធ យ៉ាកកូបជាកូនរបស់លោកអាល់ផាយ និងថាដេ
អ្នកនេះជាកូនរបស់ជាងឈើ ហើយម្ដាយរបស់គាត់ឈ្មោះ នាងម៉ារីយំ បងប្អូនគាត់ឈ្មោះយ៉ាកកូប យ៉ូស្វេ ស៊ីម៉ូន យូដាស ទេតើ!
នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀត ក៏នៅទីនោះដែរ នាងអង្គុយនៅមុខផ្នូរ។
ក្រោយថ្ងៃជំអាត់ គឺនៅព្រឹកថ្ងៃអាទិត្យ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀតនាំគ្នាទៅមើលផ្នូរ។
នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារី ជាម្ដាយយ៉ូសេ្វ នាំគ្នាមើលកន្លែងដែលគេបញ្ចុះសពអ៊ីសា។
លុះផុតថ្ងៃជំអាត់ហើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារី ជាម្ដាយយ៉ាកកូប និងនាងសាឡូមេ បានទិញគ្រឿងក្រអូប យកទៅអប់សពអ៊ីសា។
អ៊ីសាបានរស់ឡើងវិញ នៅព្រឹកថ្ងៃអាទិត្យ មុនដំបូង អ៊ីសាបានបង្ហាញខ្លួនឲ្យនាងម៉ារី ជាអ្នកស្រុកម៉ាដាឡាឃើញ គឺនាងម៉ារីនេះហើយដែលអ៊ីសាបានដេញអ៊ីព្លេសប្រាំពីរចេញពីនាង។
គាត់ចង់ឃើញអ៊ីសាមានភិនភាគយ៉ាងណា ប៉ុន្តែ ដោយមានមនុស្សច្រើនពេក ហើយដោយគាត់មានមាឌតូចទៀតផងនោះ គាត់មើលអ៊ីសាមិនឃើញទេ។
អ្នកជិតដិតនឹងអ៊ីសាទាំងប៉ុន្មាន ព្រមទាំងពួកស្ដ្រីដែលដើរតាមគាត់ តាំងពីស្រុកកាលីឡេមក នាំគ្នាឈរមើលហេតុការណ៍ទាំងអស់ពីចម្ងាយ។
តើយើងគ្មានសិទ្ធិនឹងនាំប្រពន្ធម្នាក់ដែលមានជំនឿទៅជាមួយ ដូចសាវ័កឯទៀតៗ ដូចបងប្អូនរបស់អ៊ីសាជាអម្ចាស់ និងដូចលោកកេផាសទេឬ?
ប៉ុន្ដែ ខ្ញុំពុំបានជួបនឹងសាវ័កណាផ្សេងទៀតឡើយ លើកលែងតែលោកយ៉ាកកូប ជាបងប្អូនរបស់អ៊ីសាជាអម្ចាស់ប៉ុណ្ណោះ។
ខ្ញុំ យ៉ាកកូប ជាអ្នកបម្រើអុលឡោះ និងជាអ្នកបម្រើអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស សូមជម្រាបមកកុលសម្ព័ន្ធទាំងដប់ពីរ ដែលបែកខ្ញែកគ្នាក្នុងពិភពលោកទាំងមូល សូមជ្រាប។