មនុស្សអួតអាងនាំគ្នាដាក់ចម្រូង និងបង្កប់ខ្សែចាំទាក់ខ្ញុំ ពួកគេរាយអន្ទាក់នៅតាមផ្លូវ ហើយជីករណ្ដៅចាំចាប់ខ្ញុំ។ - សម្រាក
ម៉ាកុស 12:13 - អាល់គីតាប គេចាត់ពួកខាងគណៈផារីស៊ី និងពួកខាងស្ដេចហេរ៉ូដខ្លះឲ្យទៅជិតអ៊ីសា ចាំចាប់កំហុស នៅពេលអ៊ីសាមានប្រសាសន៍។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ពួកគេចាត់ពួកផារិស៊ី និងពួកគណៈហេរ៉ូឌខ្លះឲ្យទៅរកព្រះយេស៊ូវ ដើម្បីចាប់កំហុសព្រះអង្គតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។ Khmer Christian Bible រួចពួកគេចាត់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈហេរ៉ូឌខ្លះឲ្យទៅឯព្រះអង្គ ដើម្បីចាប់កំហុសពេលព្រះអង្គមានបន្ទូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គេចាត់ពួកផារិស៊ីខ្លះ និងពួកហេរ៉ូឌខ្លះឲ្យទៅជិតព្រះអង្គ ដើម្បីចាប់កំហុសពេលព្រះអង្គមានព្រះបន្ទូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេចាត់ពួកខាងគណៈផារីស៊ី* និងពួកខាងស្ដេចហេរ៉ូដខ្លះឲ្យទៅជិតព្រះយេស៊ូ ចាំចាប់កំហុស នៅពេលព្រះអង្គមានព្រះបន្ទូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានចាត់ពួកផារិស៊ីខ្លះ នឹងពួកហេរ៉ូឌខ្លះ ទៅឯព្រះយេស៊ូវ ដើម្បីនឹងចាប់ព្រះបន្ទូល |
មនុស្សអួតអាងនាំគ្នាដាក់ចម្រូង និងបង្កប់ខ្សែចាំទាក់ខ្ញុំ ពួកគេរាយអន្ទាក់នៅតាមផ្លូវ ហើយជីករណ្ដៅចាំចាប់ខ្ញុំ។ - សម្រាក
អស់អ្នកដែលចង់ប្រហារជីវិតខ្ញុំ នាំគ្នារាយអន្ទាក់ចាំចាប់ខ្ញុំ ពួកគេមួលបង្កាច់ខ្ញុំ ចង់ឲ្យខ្ញុំវិនាស គេចេះតែរកកលល្បិច ប្រឆាំងនឹងខ្ញុំមួយថ្ងៃវាល់ល្ងាច។
ព្រោះពួកគេពោលពាក្យចោទប្រកាន់អ្នកដទៃ ធ្វើឲ្យគេទទួលទោស ពួកគេប្រើឧបាយកល ធ្វើឲ្យចៅក្រមកាត់ក្ដីខុស ហើយចោទប្រកាន់មនុស្សស្លូតត្រង់ ដោយគ្មានមូលហេតុត្រឹមត្រូវ។
ពួកគេនិយាយគ្នាថា៖ «មក! យើងរៀបចំផែនការប្រឆាំងនឹងយេរេមា! ដ្បិតយើងមិនខ្វះអ៊ីមុាំសម្រាប់បង្រៀនហ៊ូកុំ យើងមិនខ្វះអ្នកប្រាជ្ញសម្រាប់ផ្តល់យោបល់ ហើយយើងក៏មិនខ្វះណាពីសម្រាប់ថ្លែងបន្ទូលដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យមួលបង្កាច់ មិនត្រូវយកចិត្តទុកដាក់នឹងសេចក្ដីដែលគាត់និយាយនោះទេ»។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី និងមេម្សៅរបស់ពួកខាងគណៈសាឌូស៊ីឲ្យមែនទែន»។
គេនាំគ្នាមកជម្រាបអ៊ីសាថា៖ «តួន! យើងខ្ញុំដឹងថា តួនមានប្រសាសន៍សុទ្ធតែពិតទាំងអស់ តួនពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ គឺតួនប្រៀនប្រដៅអំពីរបៀបរស់នៅដែលគាប់ចិត្តអុលឡោះ តាមសេចក្ដីពិត។ តើហ៊ូកុំរបស់យើងអនុញ្ញាតឲ្យបង់ពន្ធដារជូនស្តេចអធិរាជរ៉ូម៉ាំងឬទេ? តើយើងត្រូវបង់ ឬមិនត្រូវបង់?»។
ពួកខាងគណៈផារីស៊ីចេញពីសាលាប្រជុំ ហើយទៅពិគ្រោះជាមួយបក្សពួកស្ដេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយសម្លាប់អ៊ីសា។
អ៊ីសាបានដាស់តឿនគេថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារីស៊ី ព្រមទាំងមេម្សៅរបស់ស្ដេចហេរ៉ូដ ឲ្យមែនទែន»។