Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 12:14 - អាល់គីតាប

14 គេ​នាំ​គ្នា​មក​ជម្រាប​អ៊ីសា​ថា៖ «តួន! យើង​ខ្ញុំ​ដឹង​ថា តួន​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់ តួន​ពុំ​យោគ‌យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ គឺ​តួន​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ​ដែល​គាប់​ចិត្ត​អុលឡោះ តាម​សេចក្ដី​ពិត។ តើ​ហ៊ូកុំ​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធដារ​ជូន​ស្តេច​អធិរាជ​រ៉ូម៉ាំង​ឬ​ទេ? តើ​យើង​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 នៅពេល​មក​ដល់ អ្នកទាំងនោះ​ទូល​ព្រះអង្គ​ថា​៖ “លោកគ្រូ យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​មនុស្ស​ពិតត្រង់ ហើយ​លោក​មិន​ខ្វល់​អំពី​អ្នកណា​ទេ ដ្បិត​លោក​មិន​រើសមុខ​គេ​ឡើយ ផ្ទុយទៅវិញ​លោក​បង្រៀន​មាគ៌ា​របស់​ព្រះ​តាម​សេចក្ដីពិត​។ តើ​យើងខ្ញុំ​បង់ពន្ធ​ថ្វាយ​សេសារ ត្រូវឬមិនត្រូវ​? តើ​យើងខ្ញុំ​គួរ​បង់ ឬ​មិន​គួរ​បង់​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ពេល​មក​ដល់​ ពួកគេ​សួរ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ យើង​ដឹង​ថា​ លោក​ពិត​ត្រង់​ លោក​មិន​ខ្វល់​ពី​អ្នក​ណា​ទេ​ ព្រោះ​លោក​មិន​យោគ​យល់​មុខ​មនុស្ស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត។​ ដូច្នេះ​ តើ​ការ​បង់​ពន្ធ​ឲ្យ​ព្រះ​ចៅ​អធិរាជ​នោះ​ តឹ្រម​ត្រូវ​តាម​វិន័យ​ដែរ​ឬ​ទេ?​ តើ​យើង​គួរ​បង់​ ឬ​ក៏​មិន​គួរ​បង់?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពេល​មក​ដល់ គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​មនុស្ស​ពិត​ត្រង់ ហើយ​មិន​ខ្វល់​ពី​អ្នក​ណា ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ តាម​តែ​សេចក្តី​ពិត។ តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 គេ​នាំ​គ្នា​មក​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់ លោក​គ្រូ​ពុំ​យោគ‌យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ គឺ​លោក​គ្រូ​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ តាម​សេចក្ដី​ពិត។ តើ​ច្បាប់*​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធដារ​ថ្វាយ​ព្រះចៅ​អធិ‌រាជ​រ៉ូម៉ាំង​ឬ​ទេ? តើ​យើង​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 អ្នក​ទាំង​នោះ​ក៏​មក​ឯ​ទ្រង់​ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ពិត​ត្រង់ ហើយ​ថា លោក​មិន​អំពល់​ដល់​អ្នក​ណា​សោះ ពី​ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​លោក​ទេ លោក​បង្រៀន​តែ​ពី​ផ្លូវ​ព្រះ តាម​សេចក្ដី​ពិត​ប៉ុណ្ណោះ ដូច្នេះ តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ

សូមមើលជំពូក ចម្លង




ម៉ាកុស 12:14
36 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​មីកា‌យ៉ា​ឆ្លើយ​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប​ថា ម្ចាស់​របស់​ខ្ញុំ​មាន​បន្ទូល​មក​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​នឹង​ប្រកាស​យ៉ាង​នោះ!»។


ឥឡូវ​នេះ​ចូរ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ហើយ​ប្រុង​ប្រយ័ត្ន​ចំពោះ​របៀប​ដែល​អស់​លោក​ប្រព្រឹត្ត ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​មិន​ចេះ​គៃ‌បន្លំ ទ្រង់​មិន​រើស​មុខ​នរណា ឬ​ក៏​ទទួល​សំណូក​ឡើយ»។


ប៉ុន្តែ ភោគ‌ផល​ដ៏​សម្បូណ៌​ហូរ‌ហៀរ​ទាំង​នេះ បែរ​ជា​បម្រុង​ទុក​សម្រាប់​ស្ដេច​នានា ដែល​ទ្រង់​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​ចំណុះ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ។ គេ​ត្រួត‌ត្រា​លើ​រូប​កាយ​យើង​ខ្ញុំ និង​ប្រើ‌ប្រាស់​សត្វ​ពាហនៈ​របស់​យើង​ខ្ញុំ តាម​អំពើ​ចិត្ត​របស់​គេ យើង​ខ្ញុំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់!»។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​មនុស្ស ដែល​ពោល​ពាក្យ​កុហក និង​បោក​បញ្ឆោត!


ពាក្យ​សំដី​របស់​គេ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត តែ​ចិត្ត​របស់​គេ​ឃោរ‌ឃៅ គិត​តែ​ពី​ធ្វើ​សឹក​សង្គ្រាម​ប៉ុណ្ណោះ ពាក្យ​សំដី​របស់​គេ​ទន់‌ភ្លន់​ដូច​សំពត់​សូត្រ តែ​មុត​ដូច​មុខ​ដាវ។


អ្នក​រាល់​គ្នា​ប្រថុយ​ជីវិត ដោយ​ចាត់​ខ្ញុំ​ឲ្យ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ទាំង​ពោល​ថា “សូម​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​ឲ្យ​យើង​ខ្ញុំ​ផង អ្វីៗ​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ មាន​បន្ទូល សូម​ប្រាប់​យើង​ខ្ញុំ​មក យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ទាំង​អស់”។


ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​ពោរ‌ពេញ​ដោយ​កម្លាំង មក​ពី​រស​របស់អុលឡោះ‌តាអាឡា។ ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​ស្គាល់​យុត្តិធម៌ និង​មាន​ចិត្ត​ក្លា‌ហាន ដើម្បី​ប្រាប់​ពូជ‌ពង្ស​យ៉ាកកូប ឲ្យ​ស្គាល់​អំពើ​ទុច្ចរិត​របស់​ខ្លួន ហើយ​ប្រាប់​ប្រជា‌ជន​អ៊ីស្រ‌អែល ឲ្យ​ស្គាល់​អំពើ​បាប​របស់​ខ្លួន។


គេ​ក៏​ចាត់​សិស្ស​របស់​គេ និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ ឲ្យ​ទៅ​ជួប​អ៊ីសា​ហើយ​ជម្រាប​ថា៖ «តួន! យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ដែល​តួន​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់។ តួន​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ ដែល​គាប់​ចិត្ត​អុលឡោះ​តាម​សេចក្ដី​ពិត គឺ​តួន​ពុំ​យោគ​យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ។


ហេតុ​នេះ សូម​តួន​ឲ្យ​យោបល់​យើង​ខ្ញុំ​មើល៍ តើ​ហ៊ូកុំ​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធ​ដារ ជូន​ស្តេច​អធិរាជ​រ៉ូម៉ាំង​ឬ​ទេ?»។


គេ​ចាត់​ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ​ខ្លះ​ឲ្យ​ទៅ​ជិត​អ៊ីសា ចាំ​ចាប់​កំហុស នៅ​ពេល​អ៊ីសា​មាន​ប្រសាសន៍។


អ៊ីសា​ឈ្វេង​យល់​ពុត‌ត្បុត​របស់​គេ អ៊ីសា​ឆ្លើយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ចាប់​កំហុស​ខ្ញុំ​ដូច្នេះ? សុំ​យក​ប្រាក់​មួយ​កាក់​មក​ឲ្យ​ខ្ញុំ​មើល​មើល៍»។


កាល​មក​ដល់​ភ្លាម យូដាស​ដើរ​តម្រង់​មក​រក​អ៊ីសា ពោល​ថា៖ «តួន!» រួច​គាត់​ថើប​អ៊ីសា


សូម​តួន​ប្រាប់​យើង​ខ្ញុំ​ផង តើ​ហ៊ូកុំ​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធ​ដារ​ជូន​ស្តេច​អធិរាជ​រ៉ូម៉ាំង​ឬ​ទេ?»។


គេ​នាំ​គ្នា​ចោទ​ប្រកាន់​អ៊ីសា​ថា៖ «យើង​ខ្ញុំ​ឃើញ​អ្នក​នេះ​កំពុង​តែ​បំបះ‌បំបោរ​ប្រជា‌រាស្ដ្រ​យើង គឺ​ហាម​គេ​មិន​ឲ្យ​បង់​ពន្ធ​ជូន​ស្តេច​អធិរាជ ហើយ​គាត់​អះ​អាង​ខ្លួន​ថា ជា​អាល់ម៉ា‌ហ្សៀស គឺ​ជា​ស្ដេច»។


អ្នក​ណា​និយាយ​ដោយ​សំអាង​លើ​ខ្លួន​ផ្ទាល់ អ្នក​នោះ​រក​កិត្ដិយស​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ។ រីឯ​អ្នក​ដែល​រក​តែ​សិរី‌រុង‌រឿងរបស់​អុលឡោះ​ដែល​ចាត់​ខ្លួន​ឲ្យ​មក​និយាយ​តែ​សេចក្ដី​ពិត​ឥត​កុហក​ឡើយ។


ហេតុ​នេះ​ហើយ​បាន​ជា​បង​ប្អូន​ត្រូវ​តែ​បង់​ពន្ធដារ ដ្បិត​លោក​ទាំង​នោះ​ទទួល​មុខ‌ងារ​ពី​អុលឡោះ ដើម្បី​បំពេញ​កិច្ចការ​នេះ​យ៉ាង​ហ្មត់‌ចត់។


យើង​មិន​មែន​ជា​អ្នក​ក្លែង​បន្លំ​បន្ទូល​របស់​អុលឡោះ ដូច​មនុស្ស​មួយ​ចំនួន​ធំ​នោះ​ឡើយ គឺ​យើង​និយាយ​ដោយ​ចិត្ត​បរិសុទ្ធ ក្នុង​នាម​អុលឡោះ នៅ​ចំពោះ​អុលឡោះ និង​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស។


បើ​ខ្ញុំ​ធ្វើ​ឲ្យ​បង​ប្អូន​ព្រួយ​ចិត្ដ​ទៅ​ហើយ តើ​នរណា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ ក្រៅ​ពី​អ្នក​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រួយ​ចិត្ដ​នោះ?


បើ​អុលឡោះ​មេត្ដា‌ករុណា ប្រគល់​មុខ‌ងារ​នេះ​មក​ឲ្យ​យើង​បំពេញ យើង​មិន​បាក់​ទឹក​ចិត្ដ​ឡើយ។


ដោយ​យើង​បាន​ស្គាល់​ការ​គោរព​កោត​ខ្លាច​អុលឡោះ​ហើយ យើង​ក៏​ខិត‌ខំ​ណែ‌នាំ​មនុស្ស​លោក​ឲ្យ​ជឿ​ដែរ។ អុលឡោះ​ស្គាល់​ចិត្ដ​យើង (ខ្ញុំ​សង្ឃឹម​ថា នៅ​ក្នុង​សតិ​សម្បជញ្ញៈ​របស់​បង​ប្អូន បង​ប្អូន​ក៏​ស្គាល់​ចិត្ដ​យើង​ដែរ)។


ដូច្នេះ ពី​ពេល​នេះ​ត​ទៅ យើង​ឈប់​រាប់​នរណា​ម្នាក់​តាម​របៀប​មនុស្ស​ទៀត​ហើយ ទោះ​បី​យើង​ធ្លាប់​ស្គាល់​អាល់ម៉ា‌ហ្សៀស កាល​គាត់​នៅ​ជា​មនុស្ស​ធម្មតា​ក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​គាត់ តាម​របៀប​មុន​ទៀត​ឡើយ។


ឥឡូវ​នេះ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ដ​មនុស្ស ឬ​ធ្វើ​ឲ្យ​គាប់​ចិត្ត​អុលឡោះ​? តើ​ខ្ញុំ​ស្វែង​រក​ឲ្យ​មនុស្ស​ពេញ​ចិត្ដ​ឬ? ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ចង់​ឲ្យ​មនុស្ស​ពេញ​ចិត្ដ​នោះ មាន​ន័យ​ថា ខ្ញុំ​លែង​ជា​អ្នក​បម្រើ​របស់​អាល់ម៉ា‌ហ្សៀស​ទៀត​ហើយ!


រីឯ​បង​ប្អូន​ដែល​គេ​គោរព​ទុក​ជា​អ្នក​ដឹក​នាំ​នោះ​វិញ (នៅ​ពេល​នោះ គេ​មាន​ឋានៈ​ជា​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​មិន​រវល់​ដែរ ដ្បិត​អុលឡោះ​មិន​រើស​មុខ​នរណា​ទេ) អ្នក​ដឹក​នាំ​ទាំង​នោះ​ពុំ​បាន​បង្ខំ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ផ្សេង​ទៀត​ឡើយ។


មិន​ត្រូវ​បំពាន​លើ​ហ៊ូកុំ ឬ​វិនិច្ឆ័យ​នរណា​ម្នាក់ ដោយ​រើស​មុខ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ទទួល​សំណូក​ដែរ ដ្បិត​សំណូក​រមែង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​ទៅ​ជា​ខ្វាក់ ហើយ​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​និយាយ​វៀច​វេរ។


មុន​នឹង​ប្រគល់​មុខ‌ងារ​ផ្សាយ​ដំណឹង‌ល្អ​មក​យើង អុលឡោះ​បាន​ល្បង​មើល​ចិត្ដ​យើង យ៉ាង​ណា​យើង​ក៏​និយាយ​យ៉ាង​នោះ​ដែរ យើង​មិន​និយាយ​ដើម្បី​ផ្គាប់​ចិត្ដ​មនុស្ស​ទេ គឺ​ដើម្បី​ឲ្យ​ផ្គាប់​ចិត្ត​អុលឡោះ​ដែល​ល្បង​មើល​ចិត្ដ​យើង​នោះ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម