«កាលបើអ៊ីព្លេសចេញពីមនុស្សណាម្នាក់ហើយ វាតែងស្វែងរកទីជំរកនៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេ
ម៉ាកុស 1:23 - អាល់គីតាប នៅពេលនោះ ក្នុងសាលាប្រជុំមានបុរសម្នាក់ដែលមានអ៊ីព្លេសនៅក្នុងខ្លួន ស្រែកឡើងថា៖ ព្រះគម្ពីរខ្មែរសាកល រំពេចនោះ ក្នុងសាលាប្រជុំរបស់ពួកគេ មានបុរសម្នាក់ដែលមានវិញ្ញាណអសោចចូល ស្រែកឡើង Khmer Christian Bible ហើយភ្លាមនោះ នៅក្នុងសាលាប្រជុំ មានបុរសម្នាក់មានវិញ្ញាណអាក្រក់ចូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ នៅក្នុងសាលាប្រជុំរបស់គេ មានបុរសម្នាក់មានវិញ្ញាណអាក្រក់ចូល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលនោះ ក្នុងសាលាប្រជុំ* មានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួន ស្រែកឡើងថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅក្នុងសាលាប្រជុំរបស់គេ មានមនុស្សម្នាក់មានអារក្សអសោចិ៍ចូល វាស្រែកឡើងថា |
«កាលបើអ៊ីព្លេសចេញពីមនុស្សណាម្នាក់ហើយ វាតែងស្វែងរកទីជំរកនៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេ
អ្នកដែលបានស្ដាប់អ៊ីសាងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលគាត់បង្រៀន ព្រោះគាត់ មានប្រសាសន៍ប្រកបដោយអំណាចខុសប្លែកពីពួកតួន។
«អ៊ីសាជាអ្នកភូមិណាសារ៉ែតអើយ! តើអ្នកចង់ធ្វើអ្វីយើង? អ្នកមកបំផ្លាញយើង! ខ្ញុំស្គាល់អ្នកហើយ អ្នកពិតជាអ្នកដ៏វិសុទ្ធ ដែលមកពីអុលឡោះ»។
អ៊ីសា និងសិស្សនាំគ្នាចេញពីសាលាប្រជុំទៅផ្ទះលោកស៊ីម៉ូន និងលោកអនទ្រេ យ៉ាកកូប និងយ៉ូហាន ក៏ទៅជាមួយដែរ។
អ៊ីសាប្រោសមនុស្សជាច្រើននាក់ ដែលមានជំងឺផ្សេងៗឲ្យបានជាសះស្បើយ ហើយអ៊ីសាដេញអ៊ីព្លេសជាច្រើនចេញពីមនុស្សផង អ៊ីសាមិនអនុញ្ញាតឲ្យអ៊ីព្លេសនិយាយជាដាច់ខាត ពីព្រោះពួកវាដឹងឋានៈរបស់អ៊ីសា។
អ៊ីសាទៅគ្រប់ទីកន្លែង ក្នុងស្រុកកាលីឡេហើយប្រកាសដំណឹងល្អនៅតាមសាលាប្រជុំទាំងឡាយ ព្រមទាំងដេញអ៊ីព្លេសចេញពីមនុស្សផង។
កាលអ៊ីសាឡើងពីទូកភ្លាម បុរសម្នាក់មានអ៊ីព្លេសក្នុងខ្លួន ចេញពីទីបញ្ចុះសព ដើរតម្រង់មករកអ៊ីសា។
ភ្លាមនោះ ស្ដ្រីម្នាក់ដែលកូនស្រីមានអ៊ីព្លេសចូល បានឮគេនិយាយអំពីអ៊ីសា នាងមកក្រាបដល់ជើងរបស់អ៊ីសា។
ពេលនោះអ៊ីសាឃើញបណ្ដាជនរត់មក អ៊ីសាក៏គំរាមអ៊ីព្លេសដោយបញ្ជាថា៖ «នែ៎អ៊ីព្លេសគថ្លង់! យើងដាក់បញ្ជាថា ចេញពីក្មេងនេះទៅ កុំចូលវាទៀតឲ្យសោះ!»។