Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 5:2 - អាល់គីតាប

2 កាល​អ៊ីសា​ឡើង​ពី​ទូក​ភ្លាម បុរស​ម្នាក់​មាន​អ៊ីព្លេស​ក្នុង​ខ្លួន ចេញ​ពី​ទី​បញ្ចុះ​សព ដើរ​តម្រង់​មក​រក​អ៊ីសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 នៅពេល​ព្រះយេស៊ូវ​យាង​ឡើង​ពី​ទូក ស្រាប់តែ​មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណអសោច​ចូល ចេញពី​រូងផ្នូរ​មកជួប​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ហើយ​នៅ​ពេល​ដែល​ព្រះអង្គ​បាន​យាង​ចេញ​ពី​ទូក​ មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណអា​ក្រក់​ចូល​ បាន​ចេញ​ពី​ផ្នូរ​ខ្មោច​មក​ជួប​ព្រះអង្គ​ភ្លាម​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 កាល​ព្រះ‌អង្គ​យាង​ឡើង​ពី​ទូក​ភ្លាម បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល ចេញ​ពី​ផ្នូរ​ខ្មោច មក​ជួប​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 កាល​ព្រះអង្គ​យាង​ឡើង​ពី​ទូក​ភ្លាម បុរស​ម្នាក់​មាន​វិញ្ញាណ​អាក្រក់​ក្នុង​ខ្លួន ចេញ​ពី​ទី​បញ្ចុះ​សព ដើរ​តម្រង់​មក​រក​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 កាល​ទ្រង់​បាន​យាង​ឡើង​ពី​ទូក ស្រាប់​តែ​មាន​មនុស្ស​ម្នាក់​ដែល​មាន​អារក្ស‌អសោចិ៍​ចូល វា​ចេញ​ពី​ក្នុង​ផ្នូរ​ខ្មោច​មក​ចួប​នឹង​ទ្រង់

សូមមើលជំពូក ចម្លង




ម៉ាកុស 5:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​នាំ​គ្នា​ទៅ​នៅ​ក្នុង​ផ្នូរ​ខ្មោច ពេល​យប់​គេ​ដេក​នៅ​តាម​រូង​គុហា គេ​បរិភោគ​សាច់​ជ្រូក និង​ដាក់​ម្ហូប​មិន​បរិសុទ្ធ នៅ​ក្នុង​ចាន​របស់​ខ្លួន។


នៅ​ពេល​នោះ ក្នុង​សាលា​ប្រជុំ​មាន​បុរស​ម្នាក់​ដែល​មាន​អ៊ីព្លេស​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ថា៖


អ៊ីព្លេស​ក៏​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់​ប្រកិន ហើយ​វា​ចេញ​ទៅ​ទាំង​ស្រែក​យ៉ាង​ខ្លាំង​ផង។


អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ ព្រោះ​គេ​និយាយ​ថា គាត់​មាន​អ៊ីព្លេស​នៅ​ក្នុង​ខ្លួន។


អ៊ីសា​ប្រាប់​ពួក​សិស្ស​ឲ្យ​រៀប‌ចំ​ទូក​មួយ​ឲ្យ​គាត់ ក្រែង​បណ្ដា‌ជន​ប្រជ្រៀត​គ្នា​ចោម​រោម​គាត់


អ៊ីសា​ចាប់​ផ្ដើម​បង្រៀន​បណ្ដា‌ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​ម្ដង​ទៀត។ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​មក​រក​អ៊ីសា អ៊ីសា​ក៏​ចុះ​ទៅ​នៅ​ក្នុង​ទូក​មួយ នៅ​ក្បែរ​មាត់​ច្រាំង រីឯ​បណ្ដា‌ជន​អង្គុយ​នៅ​លើ​គោក តាម​ឆ្នេរ​សមុទ្រ។


ពួក​សិស្ស​ក៏​ចេញ​ពី​បណ្ដា‌ជន ហើយ​អុំ‌ទូក​ដែល​មាន​អ៊ីសា​នៅ​ក្នុង​នោះ ដោយ​មាន​ទូក​ឯ​ទៀតៗ​ទៅ​ជា​មួយ​ដែរ។


អ៊ីសា​ឆ្លង​ទូក​ពី​ត្រើយ​ម្ខាង​មក​វិញ គាត់​នៅ​ឆ្នេរ​សមុទ្រ។ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​ចោម‌រោម​អ៊ីសា​ម្ដង​ទៀត។


បុរស​នេះ​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះ‌សព គ្មាន​នរណា​អាច​ចង​គាត់​បាន​ឡើយ សូម្បី​តែ​យក​ច្រវាក់​មក​ចង​ក៏​មិន​ជាប់​ដែរ។


អ៊ីព្លេស​និយាយ​ដូច្នេះ ព្រោះ​អ៊ីសា​បាន​បញ្ជា​វា​ថា៖ «នែ៎​អ៊ីព្លេស ចូរ​ចេញ​ពី​អ្នក​នេះ​ទៅ!»។


ភ្លាម​នោះ ស្ដ្រី​ម្នាក់​ដែល​កូន​ស្រី​មាន​អ៊ីព្លេស​ចូល បាន​ឮ​គេ​និយាយ​អំពី​អ៊ីសា នាង​មក​ក្រាប​ដល់​ជើង​របស់​អ៊ីសា។


កាល​អ៊ីសា​ឡើង​គោក មាន​បុរស​ម្នាក់​ចេញ​ពី​ក្រុង​មក​រក​អ៊ីសា។ គាត់​មាន​អ៊ីព្លេស​ចូល ហើយ​មិន​ស្លៀក​ពាក់ មិន​រស់​នៅ​ក្នុង​ផ្ទះ​តាំង​ពី​យូរ​មក​ហើយ គឺ​គាត់​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះ​សព។


ពេល​ក្មេង​នោះ​ដើរ​ចូល​មក​ជិត​អ៊ីសា ស្រាប់​តែ​អ៊ីព្លេស​ផ្ដួល​វា​ធ្វើ​ឲ្យ​វា​ប្រកាច់​ប្រកិន​យ៉ាង​ខ្លាំង។ អ៊ីសា​គំរាម​ទៅ​អ៊ីព្លេស គាត់​ប្រោស​ក្មេង​នោះ​ឲ្យ​បាន​ជា ហើយ​ប្រគល់​ទៅ​ឲ្យ​ឪពុក​វា​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម