នេះជាគូរបានដុតជានិច្ចនិរន្តរ៍ ដែលគេជូននៅលើភ្នំស៊ីណៃ គឺជាគូរបានដុត មានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។
ភីលីព 2:17 - អាល់គីតាប ទោះបីខ្ញុំត្រូវបង្ហូរឈាម ទុកជាជំនូនបន្ថែមពីលើគូរបាន និងពីលើជំនូននៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរសប្បាយពីការនេះ ហើយខ្ញុំក៏សប្បាយចិត្ដរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែទោះបីជាខ្ញុំត្រូវបានច្រូចចេញជាតង្វាយច្រូច លើយញ្ញបូជានិងការបម្រើ នៃជំនឿរបស់អ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំអរសប្បាយ ហើយអបអរជាមួយអ្នកទាំងអស់គ្នាដែរ។ Khmer Christian Bible ហើយទោះបីត្រូវច្រូចខ្ញុំលើយញ្ញបូជា និងលើការងារបម្រើជំនឿរបស់អ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំមានអំណរ ហើយត្រេកអរជាមួយអ្នករាល់គ្នាដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ខ្ញុំក៏អរ ហើយមានអំណរជាមួយអ្នកទាំងអស់គ្នាដែរ ប្រសិនបើខ្ញុំត្រូវច្រួចលើយញ្ញបូជា និងថ្វាយជាតង្វាយនៃជំនឿរបស់អ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីខ្ញុំត្រូវបង្ហូរឈាមទុកជាសក្ការបូជាបន្ថែមពីលើយញ្ញបូជា និងពីលើតង្វាយនៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរសប្បាយពីការនេះ ហើយខ្ញុំក៏សប្បាយចិត្តរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ បើសិនជាត្រូវច្រួចខ្ញុំចេញលើយញ្ញបូជា នឹងការជំនួយរបស់សេចក្ដីជំនឿនៃអ្នករាល់គ្នា នោះខ្ញុំក៏អរ ហើយមានសេចក្ដីអំណរជាមួយនឹងអ្នករាល់គ្នាទាំងអស់ដែរ |
នេះជាគូរបានដុតជានិច្ចនិរន្តរ៍ ដែលគេជូននៅលើភ្នំស៊ីណៃ គឺជាគូរបានដុត មានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។
ត្រូវយកស្រាមួយភាគបួននៃហ៊ីន មកជូនជាមួយកូនចៀមនីមួយៗផងដែរ។ ចូរធ្វើពិធីច្រួចស្រាជូនអុលឡោះតាអាឡានៅក្នុងទីសក្ការៈ។
ប៉ុន្ដែ ខ្ញុំមិនខ្វល់នឹងជីវិតរបស់ខ្ញុំទេ ឲ្យតែខ្ញុំបានបង្ហើយមុខងារ និងសម្រេចកិច្ចការដែលអ៊ីសាជាអម្ចាស់បានប្រទានឲ្យខ្ញុំធ្វើ គឺផ្ដល់សក្ខីភាព អំពីដំណឹងល្អនៃក្តីមេត្តារបស់អុលឡោះ។
ប៉ុន្ដែ លោកប៉ូលតបមកវិញថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាយំ ព្រមទាំងធ្វើឲ្យខ្ញុំពិបាកចិត្ដដូច្នេះ? ខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ មិនត្រឹមតែឲ្យគេចងប៉ុណ្ណោះទេ គឺថែមទាំងឲ្យគេសម្លាប់នៅក្រុងយេរូសាឡឹម ព្រោះតែនាមរបស់អ៊ីសាជាអម្ចាស់ទៀតផង»។
ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយអុលឡោះអាណិតអាសូរបងប្អូន ចូរប្រគល់ខ្លួនទៅអុលឡោះ ទុកជាគូរបានដ៏មានជីវិត ដ៏វិសុទ្ធ ហើយជាទីគាប់បំណងរបស់អុលឡោះ។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើអុលឡោះតាមរបៀបត្រឹមត្រូវមែន។
ឲ្យបម្រើអាល់ម៉ាហ្សៀសអ៊ីសាសម្រាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់អុលឡោះជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកប្រគល់ខ្លួនទុកជាជំនូនដែលគាប់ចិត្តអុលឡោះ និងជាជំនូនដែលរសអុលឡោះដ៏វិសុទ្ធប្រោសឲ្យបានបរិសុទ្ធ។
ចំពោះខ្ញុំ ខ្ញុំពេញចិត្ដនឹងចំណាយអ្វីៗដែលខ្ញុំមាន ហើយខ្ញុំក៏ចំណាយខ្លួនខ្ញុំថែមទៀត ដើម្បីជាប្រយោជន៍ដល់ជីវិតបងប្អូនដែរ។ បើខ្ញុំស្រឡាញ់បងប្អូនខ្លាំងយ៉ាងហ្នឹងទៅហើយ តើបងប្អូនស្រឡាញ់ខ្ញុំតិចជាងឬ?
ដូច្នេះ សេចក្ដីស្លាប់ចេះតែយាយីយើង រីឯបងប្អូនវិញ បងប្អូនចេះតែមានជីវិតចំរើនឡើង។
គេធ្វើឲ្យយើងមានទុក្ខព្រួយ តែយើងសប្បាយចិត្ដជានិច្ច។ យើងដូចជាអ្នកក្រ តែយើងបានធ្វើឲ្យមនុស្សជាច្រើនទៅជាអ្នកមាន យើងដូចជាគ្មានអ្វីសោះ តែយើងមានសព្វគ្រប់ទាំងអស់វិញ។
ខ្ញុំទុកចិត្ដលើបងប្អូនយ៉ាងខ្លាំង ហើយខ្ញុំបានខ្ពស់មុខ ព្រោះតែបងប្អូនដែរ។ ខ្ញុំក៏បានធូរស្បើយក្នុងចិត្ដយ៉ាងច្រើន ព្រមទាំងមានអំណរសប្បាយពន់ប្រមាណ ទោះបីយើងកំពុងតែរងទុក្ខវេទនាខ្លាំងយ៉ាងនេះក៏ដោយ។
ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងអស់ពីចិត្ដ និងសង្ឃឹមលើទ្រង់ ខ្ញុំមិនត្រូវអាម៉ាស់មុខត្រង់ណាឡើយ។ ផ្ទុយទៅវិញ ពេលនេះក៏ដូចជាពេលណាទាំងអស់ ខ្ញុំនៅតែមានចិត្ដរឹងប៉ឹងឥតរង្គើ ទោះបីខ្ញុំត្រូវរស់ ឬស្លាប់ក្ដី ខ្ញុំនឹងលើកតម្កើងអាល់ម៉ាហ្សៀសក្នុងរូបកាយខ្ញុំ។
ដ្បិតគាត់ជិតបាត់បង់ជីវិត ព្រោះតែកិច្ចការរបស់អាល់ម៉ាហ្សៀស គឺគាត់បានស៊ូប្ដូរជីវិត ដើម្បីជួយខ្ញុំជំនួសបងប្អូន ដែលពុំអាចមកជួយខ្ញុំបាន។
ខ្ញុំបានទទួលសព្វគ្រប់ទាំងអស់ហើយ ហើយខ្ញុំមានបរិបូណ៌ថែមទៀត ឥឡូវនេះខ្ញុំមានរឹតតែច្រើន ដោយបានទទួលអំណោយពីបងប្អូនតាមរយៈលោកអេប៉ោប្រូឌីត។ អំណោយទាំងនេះប្រៀបបីដូចជាក្លិនក្រអូបឈ្ងុយឈ្ងប់ ជាគូរបានដែលអុលឡោះគាប់ចិត្ត និងយល់ព្រមទទួល។
ឥឡូវនេះ ខ្ញុំមានអំណរដោយរងទុក្ខលំបាកសម្រាប់បងប្អូន ព្រោះខ្ញុំរងទុក្ខលំបាកក្នុងរូបកាយដូច្នេះ ដើម្បីជួយបំពេញទុក្ខលំបាករបស់អាល់ម៉ាហ្សៀស សម្រាប់រូបកាយរបស់គាត់ដែលជាក្រុមជំអះ។
ដោយយើងជាប់ចិត្ដស្រឡាញ់បងប្អូនខ្លាំងយ៉ាងនេះ យើងមានបំណងមិនត្រឹមតែប្រគល់ដំណឹងល្អជូនបងប្អូនប៉ុណ្ណោះទេ គឺរហូតដល់ទៅស៊ូប្ដូរជីវិត សម្រាប់បងប្អូនថែមទៀតផង ដ្បិតយើងស្រឡាញ់បងប្អូនខ្លាំងណាស់!។
រីឯខ្ញុំវិញ ខ្ញុំបានលះបង់ជីវិតរួចស្រេចហើយ ហើយក៏ដល់ពេលកំណត់ ដែលខ្ញុំត្រូវចាកចេញពីលោកនេះដែរ។
រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាដំណាក់របស់រសអុលឡោះ ធ្វើជាក្រុមអ៊ីមុាំបរិសុទ្ធ ដើម្បីធ្វើគូរបានខាងវិញ្ញាណ ជាទីគាប់ចិត្តអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស
យើងស្គាល់សេចក្ដីស្រឡាញ់ស្រាប់ហើយ គឺអ៊ីសាអាល់ម៉ាហ្សៀសបានលះបង់ជីវិតរបស់គាត់សម្រាប់យើង ហេតុនេះ យើងត្រូវលះបង់ជីវិតសម្រាប់បងប្អូនដែរ។