Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 2:16 - អាល់គីតាប

16 ទាំង​នាំ​បន្ទូល​របស់​អុលឡោះ​ដែល​ផ្ដល់​ជីវិត​មក​ឲ្យ​ពួក​គេ។ បើ​បង​ប្អូន​ធ្វើ​ដូច្នេះ ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​នៅ​ថ្ងៃ​អាល់ម៉ា‌ហ្សៀស​មក ព្រោះ​កិច្ចការ​ដែល​ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ ទាំង​នឿយ‌ហត់​នោះ មិន​មែន​អសារ​ឥត​ការ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ចូរ​កាន់ខ្ជាប់​នូវ​ព្រះបន្ទូល​នៃ​ជីវិត ដើម្បីឲ្យ​ខ្ញុំ​មាន​មោទនភាព​នៅ​ថ្ងៃ​របស់​ព្រះ​គ្រីស្ទ ដែល​ខ្ញុំ​មិន​បាន​រត់​ដោយឥតប្រយោជន៍ ឬ​ធ្វើការនឿយហត់​ដោយឥតប្រយោជន៍​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ទាំង​កាន់​តាម​ព្រះបន្ទូល​នៃ​ជីវិត​យ៉ាង​ខ្ជាប់ខ្ជួន​ ដើម្បី​ឲ្យ​ខ្ញុំ​មាន​អំនួត​នៅ​ថ្ងៃ​របស់​ព្រះគ្រិស្ដ​ថា​ ខ្ញុំ​មិន​បាន​រត់​ ឬ​ធ្វើ​ការ​នឿយ​ហត់​ដោយ​ឥត​ប្រយោជន៍​ទេ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ទាំង​ហុច​ព្រះ‌បន្ទូល​នៃ​ជីវិត​ដល់​គេ ដើម្បី​ដល់​ថ្ងៃ​នៃ​ព្រះ‌គ្រីស្ទ នោះ​ឲ្យ​ខ្ញុំ​មាន​អំនួត​អួត​ថា ខ្ញុំ​មិន​បាន​រត់ ឬ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ឥត​ប្រយោជន៍​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ទាំង​នាំ​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ជីវិត​មក​ឲ្យ​ពួក​គេ។ បើ​បងប្អូន​ធ្វើ​ដូច្នេះ ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​នៅ​ថ្ងៃ​ព្រះ‌គ្រិស្ត​យាង​មក ព្រោះ​កិច្ចការ​ដែល​ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ ទាំង​នឿយ‌ហត់​នោះ មិន​មែន​អសារ​ឥត​ការ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ទាំង​ហុច​ព្រះ‌បន្ទូល​នៃ​ជីវិត​ដល់​គេ ដើម្បី​ដល់​ថ្ងៃ​នៃ​ព្រះ‌គ្រីស្ទ នោះ​ឲ្យ​ខ្ញុំ​បាន​សេចក្ដី​អំនួត​អួត​ថា ខ្ញុំ​មិន​បាន​រត់ ឬ​ខំ​ប្រឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ឡើយ

សូមមើលជំពូក ចម្លង




ភីលីព 2:16
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​ប្រកាស​ឲ្យ​អង្គ​ប្រជុំ ដ៏​ធំ​ដឹង​អំពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​ជ្រាប​ហើយ​ថា ខ្ញុំ​នឹង​ថ្លែង​ឥត​ឈប់​ឈរ​ឡើយ។


អុលឡោះ​អើយ ទ្រង់​បាន​ប្រៀន‌ប្រដៅ​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​នេះ ខ្ញុំ​នៅ​តែ​ប្រកាស អំពី​ស្នា‌ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់​ដដែល។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ តែ​បែរ​ជា​ឥត​ប្រយោជន៍ ខ្ញុំ​ខាត​កម្លាំង​ជា​អសារ‌បង់ ហើយ​គ្មាន​បាន​ការ​អ្វី​ឡើយ។ ប៉ុន្តែ តាម​ពិត អុលឡោះ‌តាអាឡា​នៅ​តែ​រក យុត្តិធម៌​ឲ្យ​ខ្ញុំ ម្ចាស់​របស់​ខ្ញុំ​នឹង​ប្រទាន​រង្វាន់​មក​ខ្ញុំ។


អ្វីៗ​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​យក​ទៅ​និយាយ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​គេ​ខ្សឹប​ដាក់​ត្រចៀក ចូរ​យក​ទៅ​ប្រកាស​នៅ​ពី​លើ​ផ្ទះ។


ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក បុត្រា​មនុស្ស​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ដែរ។


មាន​តែ​រស‌អុលឡោះ​ទេ​ដែល​ផ្ដល់​ជីវិត និស្ស័យ​លោកីយ៍​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។ រីឯ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ចេញ​មក​ពី​រស‌អុលឡោះ​ដែល​ផ្ដល់​ជីវិត។


លោក​ស៊ីម៉ូន​ពេត្រុស​សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​រក​នរណា​វិញ? ពាក្យ​របស់​លោក​ម្ចាស់​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច។


បង​ប្អូន​ជា​ពូជ‌ពង្ស​អ៊ីព្រហ៊ីម និង​បង​ប្អូន​ដែល​គោរព​កោត​ខ្លាច​អុលឡោះ​អើយ! ទ្រង់​បាន​ចាត់​បន្ទូល ស្ដី​អំពី​ការ​សង្គ្រោះ មក​ឲ្យ​យើង​ទាំង​អស់​គ្នា​នេះ​ហើយ


អ៊ីសា​នឹង​ធ្វើ​ឲ្យ​បង​ប្អូន​បាន​ខ្ជាប់‌ខ្ជួន​រហូត​ដល់​ទី​បំផុត ឥត​មាន​ទោស‌ពៃរ៍​អ្វី នៅ​ថ្ងៃ​ដែល​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង​មក​ដល់។


ហេតុ​នេះ ចំពោះ​រូប​ខ្ញុំ ខ្ញុំ​មិន​រត់​ដូច​ជា​មិន​ស្គាល់​ទី​ដៅ​នោះ​ទេ ខ្ញុំ​ក៏​មិន​ប្រដាល់​ខ្យល់​ដែរ។


ដូច​បង​ប្អូន​យល់​មួយ​ផ្នែក​រួច​មក​ហើយ​ថា យើង​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ខ្ពស់​មុខ ហើយ​បង​ប្អូន​ក៏​នឹង​ធ្វើ​ឲ្យ​យើង​ខ្ពស់​មុខ​នៅ​ថ្ងៃ​អ៊ីសា​ជាអម្ចាស់​នៃ​យើង​ត្រឡប់​មក​វិញ​នោះ​ដែរ។


ខ្ញុំ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ដូច្នេះ មក​ពី​អុលឡោះ​បំភ្លឺ​ចិត្ដ​ឲ្យ​ដឹង​ថា ខ្ញុំ​ត្រូវ​ទៅ។ ខ្ញុំ​បាន​រៀប​រាប់​ប្រាប់​បង​ប្អូន​ដែល​នៅ​ទី​នោះ​អំពី​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ប្រកាស​ដល់​សាសន៍​ដទៃ ហើយ​ខ្ញុំ​ក៏​បាន​រៀប​រាប់​ប្រាប់​អស់​លោក ជា​អ្នក​ដឹក​នាំ​ដាច់​ឡែក​ពី​គេ​ដែរ ដើម្បី​កុំ​ឲ្យ​កិច្ចការ​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ ឬ​បាន​ធ្វើ​រួច​មក​ហើយ ត្រឡប់​ទៅ​ជា​អសារ​ឥត​ការ​វិញ។


ខ្ញុំ​បារម្ភ​ក្រែង​តែ​ការ​នឿយ‌ហត់​ដែល​ខ្ញុំ​ធ្វើ​សម្រាប់​បង​ប្អូន ត្រឡប់​ទៅ​ជា​ឥត​បាន​ផល​អ្វី​សោះ។


ដើម្បី​ឲ្យ​បង​ប្អូន​ចេះ​ពិចារ‌ណា​មើល​ថា ការ​អ្វី​ប្រសើរ​ជាង​គេ។ ដូច្នេះ នៅ​ថ្ងៃ​អាល់ម៉ា‌ហ្សៀស​មក បង​ប្អូន​នឹង​បាន​បរិសុទ្ធ​ឥត​មាន​កំហុស​អ្វី​ឡើយ


ខ្ញុំ​ជឿ​ជាក់​ថា អុលឡោះ​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ល្អ​នៅ​ក្នុង​បង​ប្អូន ទ្រង់​ក៏​នឹង​បង្ហើយ​ការ​នេះ​រហូត​ដល់​ថ្ងៃ អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ចុះ​មក។


បង​ប្អូន​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​យើង​មាន​សង្ឃឹម មាន​អំណរ​សប្បាយ និង​មាន​កិត្ដិយស នាំ​ឲ្យ​យើង​បាន​ខ្ពស់​មុខ​នៅ​ចំពោះ​មុខ​អ៊ីសា‌ជាអម្ចាស់​នៅ​ពេល​គាត់​មក។ ក្រៅ​ពី​បង​ប្អូន គ្មាន​អ្នក​ឯ​ណា​ទៀត​ឡើយ!។


ហេតុ​នេះ ដោយ​ខ្ញុំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន ខ្ញុំ​ក៏​ចាត់​លោក​ធីម៉ូ‌ថេ​ឲ្យ​មក​យក​ដំណឹង​អំពី​ជំនឿ​របស់​បង​ប្អូន ព្រោះ​ខ្ញុំ​ខ្លាច​ក្រែង​លោ​មេ​ល្បួង​មក​ល្បួង​បង​ប្អូន​បាន បណ្ដាល​ឲ្យ​ការ​នឿយ‌ហត់​របស់​យើង បែរ​ទៅ​ជា​អសារ‌បង់​វិញ។


ដ្បិត​បន្ទូល​របស់​អុលឡោះ ជា​បន្ទូល​ដ៏​មាន​ជីវិត និង​មាន​អំណាច​មុត​ជាង​ដាវ​មុខ​ពីរ​ទៅ​ទៀត។ បន្ទូល​នេះ​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ដាច់​ចេញ​ពី​គ្នា កាត់​សន្លាក់​ឆ្អឹង និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា។ បន្ទូល​នៃ​អុលឡោះ​វិនិច្ឆ័យ​ឆន្ទៈ និង​គំនិត​នៅ​ក្នុង​ជម្រៅ​ចិត្ដ​មនុស្ស។


អុលឡោះ​បាន​ប្រោស​បង​ប្អូន​ឲ្យ​កើត​ជា​ថ្មី មិន​មែន​ដោយ​ពូជ​ដែល​តែងតែ​រលួយ​ទេ គឺ​ដោយ​ពូជ​មិន​ចេះ​រលួយ​ដែល​ជា​បន្ទូល​របស់​អុលឡោះ។ បន្ទូល​នេះ​ផ្ដល់​ជីវិត ហើយ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប


បន្ទូល​របស់​អុលឡោះ​ដែល​ផ្ដល់​ជីវិត នៅ​កាល​ពី​ដើម​ដំបូង​បង្អស់ យើង​បាន​ឮ​បន្ទូល​នេះ បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក បាន​រំពឹង​គិត និង​បាន​ពាល់​ដោយ​ដៃ​យើង​ផ្ទាល់


រស‌អុលឡោះ និង​ភរិយា​ថ្មោង​ថ្មី​ពោល​ឡើង​ថា៖ «សូម​អញ្ជើញ​មក!»។ សូម​ឲ្យ​អស់​អ្នក​ដែល បាន​ឮ​ពោល​ឡើង​ដែរ​ថា៖ «សូម​អញ្ជើញ​មក!»។ អ្នក​ណា​ស្រេក សុំ​អញ្ជើញ​មក! អ្នក​ណា​ចង់​បាន សុំ​អញ្ជើញ​មក​ទទួល​ទឹក​ដែល​ផ្ដល់​ជីវិត ដោយ​មិន​បាច់​បង់​ថ្លៃ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម