ពួកចៅហ្វាយ 9:7 - អាល់គីតាប ពេលលោកយ៉ូថាមទទួលដំណឹងនេះ លោកក៏ឡើងទៅលើកំពូលភ្នំកេរិស៊ីម ទាំងស្រែកយ៉ាងអស់ទំហឹងថា៖ ពួកអ្នកមុខអ្នកការនៅក្រុងស៊ីគែមអើយ សូមស្តាប់ខ្ញុំ ហើយសូមអុលឡោះស្តាប់ អ្នករាល់គ្នាដែរ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលដំណឹងនោះបានឮដល់យ៉ូថាម លោកក៏ទៅឈរនៅលើកំពូលភ្នំកេរិស៊ីម ហើយស្រែកយ៉ាងអស់ទំហឹង ប្រាប់គេថា៖ «ឱអស់លោកមេដឹកនាំនៅក្រុងស៊ីគែមអើយ សូមស្តាប់ខ្ញុំ ដើម្បីឲ្យព្រះបានស្តាប់អស់លោកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកយ៉ូថាមទទួលដំណឹងនេះ លោកក៏ឡើងទៅលើកំពូលភ្នំកេរិស៊ីម ទាំងស្រែកយ៉ាងអស់ទំហឹងថា៖ «ពួកអ្នកមុខអ្នកការនៅក្រុងស៊ីគែមអើយ សូមស្ដាប់ខ្ញុំ ហើយសូមព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ អ្នករាល់គ្នាដែរ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគេនាំដំណឹងនោះទៅប្រាប់ដល់យ៉ូថាម រួចគាត់ក៏ទៅឈរនៅលើកំពូលភ្នំកេរិស៊ីម ទាំងបន្លឺវាចាឡើងថា ឱពួកមនុស្សនៅស៊ីគែមអើយ ចូរស្តាប់ខ្ញុំ ដើម្បីឲ្យព្រះបានស្តាប់អ្នករាល់គ្នាដែរ |
អ្នកណាធ្វើជាថ្លង់ មិនឮសំរែករបស់មនុស្សទុគ៌ត លុះពេលមានអាសន្នស្រែកហៅឲ្យគេជួយ នឹងគ្មាននរណាអើពើឡើយ។
អ្នកណាមិនព្រមស្តាប់តាមហ៊ូកុំរបស់អុលឡោះទេ សូម្បីតែពាក្យទូរអារបស់អ្នកនោះ ក៏គួរឲ្យស្អប់ខ្ពើមដែរ។
កាលណាអ្នករាល់គ្នាលើកដៃប្រណម្យ យើងងាកមុខចេញ ទោះបីអ្នករាល់គ្នាទូរអាច្រើនយ៉ាងណាក្ដី ក៏យើងមិនព្រមស្ដាប់ដែរ ព្រោះដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម។
បុព្វបុរសរបស់យើងនាំគ្នាថ្វាយបង្គំអុលឡោះនៅលើភ្នំនេះ តែពួកអ្នកជាសាសន៍យូដាតែងនិយាយថាត្រូវថ្វាយបង្គំអុលឡោះនៅក្រុងយេរូសាឡឹមវិញ»។
ពេលណាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នាំអ្នកចូលទៅក្នុងស្រុកដែលអ្នកត្រូវកាន់កាប់ នោះអ្នកត្រូវប្រកាសអំពីពរនៅលើភ្នំកេរិស៊ីម និងបណ្តាសានៅលើភ្នំអេបាល។
ភ្នំទាំងពីរ ស្ថិតនៅត្រើយខាងនាយទន្លេយ័រដាន់ គឺនៅតាមផ្លូវទៅទិសខាងលិច ក្នុងទឹកដីរបស់ជនជាតិកាណាន ដែលរស់នៅតាមតំបន់វាលទំនាបអារ៉ាបា ទល់មុខនឹងគីលកាល់ជិតដើមជ្រៃម៉ូរេ។
«កាលណាអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ហើយ កុលសម្ព័ន្ធស៊ីម្មាន លេវី យូដា អ៊ីសាខារ យូសុះ និងពុនយ៉ាមីន ត្រូវឈរនៅលើភ្នំការិស៊ីម ដើម្បីប្រកាសអំពីពរប្រាប់ប្រជាជន។
ដ្បិតអ្នកណាគ្មានចិត្ដមេត្ដាករុណា អុលឡោះក៏នឹងវិនិច្ឆ័យទោសអ្នកនោះ ដោយឥតមេត្ដាករុណាដែរ។ អ្នកមានចិត្ដមេត្ដាករុណា មិនខ្លាចទ្រង់វិនិច្ឆ័យទោសឡើយ
ប្រជាជនអ៊ីស្រអែលទាំងមូល ក្រុមអះលីជំអះ ពួកនាយក្រុម និងក្រុមអភិបាល ព្រមទាំងជនបរទេសដែលរស់នៅជាមួយពួកគេ នាំគ្នាឈរអមសងខាងហិបនៃសម្ពន្ធមេត្រី គឺនៅទល់មុខនឹងក្រុមអ៊ីមុាំនៃកុលសម្ព័ន្ធលេវី ជាអ្នកសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា។ ប្រជាជនចំនួនពាក់កណ្តាលឈរខាងភ្នំកេរីស៊ីម ពាក់កណ្តាលទៀត ឈរខាងភ្នំអេបាល ស្របតាមសេចក្តីដែលម៉ូសា ជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានបង្គាប់មក ក្នុងពេលដែលត្រូវឲ្យពរជនជាតិអ៊ីស្រអែល។
ពួកអ្នកមុខអ្នកការនៅស៊ីគែម និងប្រជាជនទាំងប៉ុន្មាននៅបន្ទាយមីឡូបានជួបជុំគ្នាត្រង់ដើមជ្រៃ នៅស៊ីគែម ជិតស្តូបថ្ម ហើយតែងតាំងលោកអប៊ីម៉ាឡេក ជាស្តេច។
ថ្ងៃមួយ ដើមឈើទាំងឡាយដើរផ្សងរកស្តេច ឲ្យគ្រងរាជ្យលើគេ។ ពួកគេពោលទៅកាន់ដើមអូលីវថា: សូមគ្រងរាជ្យលើយើងខ្ញុំទៅ។