ស្តេចទតនៅក្នុងបន្ទាយ ដែលគាត់ហៅថា «បុរីស្តេចទត»។ បន្ទាប់មក គាត់ពង្រីកទីក្រុងចាប់តាំងពីមីឡូ រហូតដល់ដំណាក់របស់គាត់។
ពួកចៅហ្វាយ 9:6 - អាល់គីតាប ពួកអ្នកមុខអ្នកការនៅស៊ីគែម និងប្រជាជនទាំងប៉ុន្មាននៅបន្ទាយមីឡូបានជួបជុំគ្នាត្រង់ដើមជ្រៃ នៅស៊ីគែម ជិតស្តូបថ្ម ហើយតែងតាំងលោកអប៊ីម៉ាឡេក ជាស្តេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកមេដឹកនាំនៅស៊ីគែម និងប្រជាជនទាំងប៉ុន្មាននៅបេត-មីឡូរ បានមកជួបជុំគ្នា ហើយនាំគ្នាទៅលើកតាំងអ័ប៊ីម៉្មាឡិច នៅជិតដើមម៉ៃសាក់ត្រង់ស្ដូបនៅស៊ីគែម ឲ្យធ្វើជាស្តេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកមុខអ្នកការនៅស៊ីគែម និងប្រជាជនទាំងប៉ុន្មាននៅបេតមីឡូបានជួបជុំគ្នាត្រង់ដើមជ្រៃ នៅស៊ីគែម ជិតស្តូបថ្ម ហើយតែងតាំងលោកអប៊ីម៉ាឡេកជាស្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកមនុស្សនៅស៊ីគែម នឹងពួកបន្ទាយមីឡូរទាំងអស់ ក៏មូលមកព្រមគ្នានឹងទៅលើកតាំងអ័ប៊ីម៉្មាឡិច នៅត្រង់ដើមម៉ៃសាក់ក្នុងបន្ទាយនៅត្រង់ស៊ីគែម ឲ្យធ្វើជាស្តេចឡើង។ |
ស្តេចទតនៅក្នុងបន្ទាយ ដែលគាត់ហៅថា «បុរីស្តេចទត»។ បន្ទាប់មក គាត់ពង្រីកទីក្រុងចាប់តាំងពីមីឡូ រហូតដល់ដំណាក់របស់គាត់។
សម្តេចរេហូបោមបានទៅស៊ីគែម ដ្បិតប្រជាជនអ៊ីស្រអែលទាំងមូលមកជួបជុំគ្នានៅទីនោះ ដើម្បីតែងតាំងសម្តេចជាស្តេច។
កាលប្រជាជនអ៊ីស្រអែលទាំងមូលដឹងថា លោកយេរ៉ូបោមវិលត្រឡប់មកវិញ គេក៏ជួបជុំគ្នា ហើយចាត់មនុស្សឲ្យទៅអញ្ជើញគាត់មក។ គេតែងតាំងគាត់ជាស្តេចលើប្រជាជនអ៊ីស្រអែលទាំងមូល។ មានតែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជវង្សស្តេចទត។
ស្តេចយេរ៉ូបោមបានសង់ក្រុងស៊ីគែម នៅលើភ្នំអេប្រាអ៊ីម ដើម្បីនៅទីនោះ។ បន្ទាប់មកស្តេចបានចេញពីស៊ីគែម ទៅសង់ក្រុងពេនួល។
មេទ័ពរបស់ស្តេចបានក្រោកឡើង រួមគំនិតគ្នាក្បត់នឹងស្តេចយ៉ូអាស។ ពួកគេសម្លាប់ស្តេច នៅប៉មមីឡូតាមផ្លូវចុះទៅស៊ីឡា។
យ៉ូស្វេចារសេចក្តីទាំងនេះ ទុកនៅក្នុងគីតាបនៃហ៊ូកុំរបស់អុលឡោះ។ គាត់យកថ្មមួយផ្ទាំងយ៉ាងធំ មកបញ្ឈរនៅក្រោមដើមជ្រៃ ដែលស្ថិតក្នុងកន្លែងសក្ការៈរបស់អុលឡោះតាអាឡា។
បន្ទាប់មក គាត់ទៅផ្ទះឪពុករបស់គាត់ នៅអូប្រា ហើយនៅទីនោះ គាត់សម្លាប់បងប្អូនរបស់គាត់ គឺកូនរបស់លោកយេរូបាលទាំងចិតសិបនាក់ ក្នុងពេលតែមួយ។ មានតែយ៉ូថាម ដែលជាកូនពៅម្នាក់គត់បានរួចជីវិត ព្រោះគាត់លាក់ខ្លួន។
ពេលលោកយ៉ូថាមទទួលដំណឹងនេះ លោកក៏ឡើងទៅលើកំពូលភ្នំកេរិស៊ីម ទាំងស្រែកយ៉ាងអស់ទំហឹងថា៖ ពួកអ្នកមុខអ្នកការនៅក្រុងស៊ីគែមអើយ សូមស្តាប់ខ្ញុំ ហើយសូមអុលឡោះស្តាប់ អ្នករាល់គ្នាដែរ!