Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​នៅ​បេត​មីឡូ​បាន​ជួប‌ជុំ​គ្នា​ត្រង់​ដើម​ជ្រៃ នៅ​ស៊ីគែម ជិត​ស្តូប​ថ្ម ហើយ​តែង‌តាំង​លោក​អប៊ីម៉ា‌ឡេក​ជា​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដូច្នេះ ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម និង​ប្រជាជន​ទាំង​ប៉ុន្មាន​នៅ​បេត-មីឡូរ បាន​មក​ជួប​ជុំ​គ្នា ហើយ​នាំ​គ្នា​ទៅ​លើក​តាំង​អ័ប៊ី‌ម៉្មា‌ឡិច នៅ​ជិត​ដើម​ម៉ៃសាក់​ត្រង់ស្ដូប​នៅ​ស៊ីគែម ឲ្យ​ធ្វើ​ជា​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដូច្នេះ ពួក​មនុស្ស​នៅ​ស៊ីគែម នឹង​ពួក​បន្ទាយ​មីឡូរ​ទាំង​អស់ ក៏​មូល​មក​ព្រម​គ្នា​នឹង​ទៅ​លើក​តាំង​អ័ប៊ី‌ម៉្មា‌ឡិច នៅ​ត្រង់​ដើម​ម៉ៃសាក់​ក្នុង​បន្ទាយ​នៅ​ត្រង់​ស៊ីគែម ឲ្យ​ធ្វើ​ជា​ស្តេច​ឡើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​នៅ​បន្ទាយ​មីឡូ​បាន​ជួប​ជុំ​គ្នា​ត្រង់​ដើម​ជ្រៃ នៅ​ស៊ីគែម ជិត​ស្តូប​ថ្ម ហើយ​តែង‌តាំង​លោក​អប៊ី‌ម៉ា‌ឡេក ជា​ស្តេច។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្នុង​បន្ទាយ ដែល​ស្ដេច​ហៅ​ថា «បុរី​ព្រះ‌បាទ​ដាវីឌ»។ បន្ទាប់​មក ស្ដេច​ពង្រីក​ទីក្រុង​ចាប់​តាំង​ពី​មីឡូ រហូត​ដល់​ដំណាក់​របស់​ស្ដេច។


សម្ដេច​រេហូ‌បោម​បាន​យាង​ទៅ​ស៊ី‌គែម ដ្បិត​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ ដើម្បី​អភិសេក​សម្ដេច​ជា​ព្រះ‌មហា‌ក្សត្រ។


កាល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ថា លោក​យេរ៉ូ‌បោម​វិល​ត្រឡប់​មក​វិញ គេ​ក៏​ជួប‌ជុំ​គ្នា ហើយ​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​លោក​មក។ គេ​អភិ‌សេក​លោក​ជា​ស្ដេច​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល។ មាន​តែ​កុល‌សម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ។


ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​សង់​ក្រុង​ស៊ី‌គែម នៅ​លើ​ភ្នំ​អេប្រាអ៊ីម ដើម្បី​គង់​នៅ​ទី​នោះ។ បន្ទាប់​មក ស្ដេច​បាន​ចេញ​ពី​ស៊ី‌គែម​ទៅ​សង់​ក្រុង​ពេនួល។


រីឯ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូអាស និង​អ្វីៗ​ទាំង​អស់​ដែល​ស្ដេច​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។


លោក​យ៉ូស្វេ​ចារ​សេចក្ដី​ទាំង​នេះ​ទុក​នៅ​ក្នុង​គម្ពីរ​នៃ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់។ លោក​យក​ថ្ម​មួយ​ផ្ទាំង​យ៉ាង​ធំ មក​បញ្ឈរ​នៅ​ក្រោម​ដើម​ជ្រៃ ដែល​ស្ថិត​ក្នុង​កន្លែង​សក្ការៈ​របស់​ព្រះ‌អម្ចាស់។


បន្ទាប់​មក គាត់​ទៅ​ផ្ទះ​ឪពុក​របស់​គាត់ នៅ​អូប្រា ហើយ​នៅ​ទី​នោះ គាត់​សម្លាប់​បងប្អូន​របស់​គាត់ គឺ​កូន​របស់​លោក​យេរូ‌បាល​ទាំង​ចិត‌សិប​នាក់ ក្នុង​ពេល​តែ​មួយ។ មាន​តែ​យ៉ូថាម ដែល​ជា​កូន​ពៅ​ម្នាក់​គត់​បាន​រួច​ជីវិត ព្រោះ​លោក​លាក់​ខ្លួន។


ពេល​លោក​យ៉ូថាម​ទទួល​ដំណឹង​នេះ លោក​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ​កេរិ‌ស៊ីម ទាំង​ស្រែក​យ៉ាង​អស់​ទំហឹង​ថា៖ «ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ក្រុង​ស៊ីគែម​អើយ សូម​ស្ដាប់​ខ្ញុំ ហើយ​សូម​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់ អ្នក​រាល់​គ្នា​ដែរ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម