ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 5:30 - អាល់គីតាប

ពួក​ទាហាន​ប្រាកដ​ជា​នៅ​ប្រមូល​ជយ‌ភ័ណ្ឌ ពួក​គេ​កំពុង​តែ​ចែក​ជយ‌ភ័ណ្ឌ ទាហាន​ម្នាក់​ទទួល​បាន​ស្រី​ក្រមុំ​ម្នាក់ ឬ​ពីរ​នាក់ ស៊ីសេ‌រ៉ា​ទទួល​បាន​ផ្ទាំង​សំពត់​ពណ៌ និង​ក្រណាត់​ប៉ាក់។ អ្នក​មាន​ជ័យ​ជំនះ ទទួល​សម្លៀក‌បំពាក់​ពណ៌ ធ្វើ​ពី​ក្រណាត់​ប៉ាក់​មួយ​ផ្ទាំង ឬ​ពីរ​ផ្ទាំង​សម្រាប់​បង់​ក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

"តើ​គេ​រក​មិន​បាន​ជ័យ‌ភណ្ឌ ហើយ​ចែក​គ្នា​ទេ​ឬ? គឺ​បុរស​គ្រប់​គ្នាបាន​ស្រី​ក្រមុំ​ម្នាក់ ឬ​ពីរ​នាក់ ឯ​ស៊ីសេ‌រ៉ា តើ​មិន​បាន​ទទួល​ជ័យ‌ភណ្ឌ​ជា​ក្រណាត់​ជ្រលក់​ពណ៌ គឺ​ក្រណាត់​ប៉ាក់​ជ្រលក់​ពណ៌ពី​ជ័យ‌ភណ្ឌ ជា​ក្រណាត់​ប៉ាក់​ពីរ​ផ្ទាំង​ដែល​ជ្រលក់​ពណ៌ ជា​ជ័យ‌ភណ្ឌ​សម្រាប់​បង់​ក​ទេ​ឬ?"

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​ទាហាន​ប្រាកដ​ជា​នៅ​ប្រមូល​ជយ‌ភណ្ឌ ពួក​គេ​កំពុង​តែ​ចែក​ជយ‌ភណ្ឌ ទាហាន​ម្នាក់​ទទួល​បាន​ស្រី​ក្រមុំ​ម្នាក់ ឬ​ពីរ​នាក់ ស៊ី‌សេ‌រ៉ា​ទទួល​បាន​ផ្ទាំង​សំពត់​ពណ៌ និង​ក្រណាត់​ប៉ាក់។ អ្នក​មាន​ជ័យ‌ជម្នះ​ទទួល​សម្លៀក‌បំពាក់​ពណ៌ ធ្វើ​ពី​ក្រណាត់​ប៉ាក់​មួយ​ផ្ទាំង ឬ​ពីរ​ផ្ទាំង​សម្រាប់​បង់​ក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តើ​គេ​រក​មិន​បាន​របឹប តើ​មិន​បាន​ចែក​គ្នា​ទេ​ឬ​អី គឺ​ជា​ស្ត្រី​ក្រមុំ​ម្នាក់ ឬ​២​នាក់​គ្រប់​គ្នា ឯ​ស៊ីសេរ៉ា តើ​មិន​បាន​របឹប​ជា​អាវ​ជ្រលក់​ល័ខ គឺ​ជា​អាវ​ប៉ាក់​មាន​ពណ៌​ពី​របឹប​ទាំង​ប៉ុន្មាន ជា​អាវ​ប៉ាក់​ទាំង​សង​ខាង ហើយ​ជ្រលក់​ល័ខ​ផង ដែល​សំណំ​នឹង​អ្នក​ចាប់​យក​របឹប​នោះ​ទេ​ឬ​អី។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 5:30
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីស្រ‌អែល​ស្រឡាញ់​យូសុះ​ខ្លាំង​ជាង​កូន​ឯ​ទៀតៗ ព្រោះ​កូន​នេះ​បាន​កើត​នៅ​ពេល​គាត់​មាន​វ័យ​ចំណាស់​ទៅ​ហើយ។ គាត់​បាន​កាត់​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​មួយ ឲ្យ​យូសុះ​ពាក់។


ក្មេង​បម្រើ​របស់​សម្តេច​អាំ‌ណូន​ក៏​ដេញ​នាង​ចេញ​ទៅ​ក្រៅ រួច​ខ្ទាស់​ទ្វារ​ជិត។ នាង​តាម៉ារ​ពាក់​អាវ​យ៉ាង​ល្អ​ប្រណីត ដូច​បុត្រី​របស់​ស្តេច​នានា​តែង​ពាក់​ពេល​នៅ​ក្រមុំ។


មនុស្ស​អាក្រក់​មាន​ជ័យ‌ជំនះ​តែ​មួយ​ស្របក់​ទេ ហើយ​មនុស្ស​ទមិឡ​ក៏​មាន​អំណរ​មិន​យូរ​ដែរ។


គេ​ដង្ហែ​នាង​ចូល​ទៅ​ជួប​ស្តេច ទាំង​ពាក់​អាវ‌វែង​ចំរុះ​ពណ៌ និង​មាន​ពួក​ភីលៀង​ហែ‌ហម​ពី​ក្រោយ ចូល​ទៅ​ជួប​ស្តេច​ផង។


ស្ដេច​នានា​បាក់​ទ័ព​រត់ ទៅ​ជា​មួយ​ពល​ទាហាន​របស់​ខ្លួន។ ស្ត្រីៗ​ដែល​នៅ​ក្នុង​ផ្ទះ​នាំ​គ្នា​ចែក​ជយ‌ភ័ណ្ឌ។


ខ្មាំង​សត្រូវ​ពោល​ថា: ខ្ញុំ​ដេញ​តាម​គេ ខ្ញុំ​នឹង​តាម​គេ​ទាន់ ខ្ញុំ​នឹង​ទទួល​ចំណែក​ជ័យ‌ភ័ណ្ឌ យ៉ាង​បរិបូណ៌​ហូរ​ហៀរ ខ្ញុំ​នឹង​ហូត​ដាវ​ប្រហារ​ជីវិត​គេ។


នៅ​ច្រក​ចូល​ទី​លាន ត្រូវ​បាំង​វាំង​នន​ដែល​មាន​ប្រវែង​ម្ភៃ​ហត្ថ ត្បាញ​ពី​អំបោះ​ធ្មៃ​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ មាន​ប៉ាក់​ក្បាច់​លំអ ព្រម​ទាំង​មាន​បង្គោល​បួន និង​ជើង​ទ្រ​បួន​ផង។


ដាក់​ខ្លួន​រស់​នៅ​ជា​មួយ​ជន​ក្រីក្រ ប្រសើរ​ជាង​ចែក​ជយ‌ភ័ណ្ឌ​ជា​មួយ​មនុស្ស​អួត‌អាង។


ប្រជា‌ជន​ដែល​ដើរ​ក្នុង​ភាព​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ចិញ្ចែង‌ចិញ្ចាច មាន​ពន្លឺ​មួយ​លេច​ឡើង​បំភ្លឺ​អស់​អ្នក ដែល​រស់​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់។


ស្តេច​របស់​ខ្មាំង​នាំ​គ្នា​លើក​ទ័ព​មក ស្តេច​របស់​ជន‌ជាតិ​កាណាន​លើក​គ្នា​មក​ច្បាំង នៅ​តាណាក់ ក្បែរ​ប្រភព​ទឹក​មេគី‌ដោ តែ​ពួក​គេ​ពុំ​បាន​ទទួល​ប្រាក់ ជា​ជយ‌ភ័ណ្ឌ​អ្វី​សោះ​ឡើយ។


ស្ត្រី​បម្រើ​ដែល​ឆ្លាត​ជាង​គេ​នាំ​គ្នា​ជម្រាប​គាត់ ហើយ​គាត់​ក៏​ទន្ទេញ​ចម្លើយ​របស់​ពួក​គេ​ថា: