កូនប្រុសរបស់លេអា មានរូបេន ជាកូនច្បង បន្ទាប់មក មានស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
ពួកចៅហ្វាយ 5:15 - អាល់គីតាប ពួកប្រមុខនៃកុលសម្ព័ន្ធអ៊ីសាខារ បានទៅជាមួយដេបូរ៉ា។ កុលសម្ព័ន្ធអ៊ីសាខារក៏ទៅជាមួយបារ៉ាក់ដែរ គេរត់តាមក្រោយលោក រហូតដល់ជ្រលងភ្នំ។ រីឯកុលសម្ព័ន្ធរូបេនវិញ គេគិតតែពីជជែកគ្នាមិនចេះចប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកដែលជាកំពូលលើពួកអ៊ីសាខារ មករួមជាមួយដេបូរ៉ា ហើយពួកអ៊ីសាខារស្មោះចំពោះបារ៉ាកដែរ គេប្រញាប់ប្រញាល់ចុះក្នុងជ្រលងភ្នំ តាមដានជើងលោក។ ឯក្នុងចំណោមពួករូបេនវិញ មានការអល់អែកនៅក្នុងចិត្តជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកប្រមុខនៃកុលសម្ព័ន្ធអ៊ីសាខារ បានទៅជាមួយដេបូរ៉ា។ កុលសម្ព័ន្ធអ៊ីសាខារក៏ទៅជាមួយបារ៉ាក់ដែរ គេរត់តាមក្រោយលោក រហូតដល់ជ្រលងភ្នំ។ រីឯកុលសម្ព័ន្ធរូបេនវិញ គេគិតតែពីជជែកគ្នាមិនចេះចប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកដែលជាកំពូលលើពួកអ៊ីសាខារ ក៏នៅជាមួយនឹងដេបូរ៉ា ហើយពួកអ៊ីសាខារបានតាមបារ៉ាកដែរ គេបានទទួលបង្គាប់ចុះទៅក្នុងច្រកភ្នំតាមដានជើងលោក រីឯពួករូបេននៅត្រង់ជ្រោះទឹក នោះមានចិត្តនឹកសំរេចការយ៉ាងធំ |
កូនប្រុសរបស់លេអា មានរូបេន ជាកូនច្បង បន្ទាប់មក មានស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
ក្នុងកុលសម្ព័ន្ធអ៊ីសាខារ មានមេបញ្ជាការ ២០០នាក់ និងពលទាហានដែលនៅក្រោមបង្គាប់របស់ពួកគេ។ អ្នកទាំងនោះសុទ្ធតែចេះសំគាល់មើលពេលវេលា ហើយដឹងថាតើជនជាតិអ៊ីស្រអែលត្រូវធ្វើដូចម្តេចខ្លះ។
មនុស្សកំជិលតែងពោលថា «មានសត្វសិង្ហមួយនៅខាងក្រៅ វាមុខជាហែកខ្ញុំស៊ីនៅកណ្ដាលផ្លូវមិនខាន»។
អ្នកទាំងពីរក៏ខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ទៅបែកផ្លូវគ្នា។ លោកបារណាបាស បាននាំលោកម៉ាកុសទៅជាមួយ រួចចុះសំពៅឆ្ពោះទៅកោះគីប្រុស។
រីឯយើងវិញ យើងបានចុះសំពៅទៅមុនធ្វើដំណើរដល់ក្រុងអាសុស ដើម្បីចាំលោកប៉ូលនៅទីនោះ ដូចគាត់បានគ្រោងទុក ព្រោះគាត់ចង់ធ្វើដំណើរដោយថ្មើរជើង។
ព្រោះខ្ញុំប្រច័ណ្ឌបងប្អូនដោយចិត្ដប្រច័ណ្ឌមកពីអាល់ម៉ាហ្សៀស ដ្បិតខ្ញុំបានដណ្ដឹងបងប្អូន ឲ្យធ្វើជាគូដណ្ដឹងនឹងស្វាមីតែមួយគត់ គឺខ្ញុំនាំបងប្អូនមក ដូចជានាំក្រមុំព្រហ្មចារី យកទៅជូនអាល់ម៉ាហ្សៀស។
នៅទីនោះ លោកបារ៉ាក់បានកោះហៅកុលសម្ព័ន្ធសាប់យូឡូន និងណែបថាលី ឲ្យមកជួបជុំគ្នានៅកេដែស។ មានមនុស្សមួយម៉ឺននាក់សម្រេចចិត្តទៅជាមួយគាត់ ហើយលោកស្រីដេបូរ៉ាក៏ទៅជាមួយដែរ។
ពេលនោះ លោកស្រីដេបូរ៉ានិយាយទៅកាន់លោកបារ៉ាក់ថា៖ «ចូរចេញទៅថ្ងៃនេះ អុលឡោះតាអាឡាប្រគល់ស៊ីសេរ៉ាមកក្នុងកណ្តាប់ដៃរបស់គាត់ហើយ។ អុលឡោះតាអាឡាផ្ទាល់នាំមុខអ្នក»។ លោកបារ៉ាក់ក៏ចុះពីភ្នំតាបោរ ដោយមានមនុស្សមួយម៉ឺននាក់ មកជាមួយគាត់ដែរ។
ថ្ងៃមួយលោកស្រីដេបូរ៉ាបានកោះហៅលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម ដែលរស់នៅភូមិកេដែស ក្នុងដែនដីណែបថាលី ហើយនិយាយទៅគាត់ថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលមកគាត់ដូចតទៅនេះ: “ចូរទៅកេណ្ឌមនុស្សមួយម៉ឺននាក់ ក្នុងកុលសម្ព័ន្ធណែបថាលី និងសាប់យូឡូន ហើយនាំគេឡើងទៅលើភ្នំតាបោរ។
ហេតុអ្វីបានជាអ្នកនៅស្ទាក់ស្ទើរ ហើយស្តាប់សំឡេងពួកគង្វាល ហៅហ្វូងសត្វខ្លួនដូច្នេះ? មែនហើយ នៅក្នុងពួករូបេន គេគិតតែពីជជែកគ្នាមិនចេះចប់។