Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 5:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​អ៊ីសាខារ ក៏​នៅ​ជា​មួយ​នឹង​ដេបូរ៉ា ហើយ​ពួក​អ៊ីសាខារ​បាន​តាម​បារ៉ាក​ដែរ គេ​បាន​ទទួល​បង្គាប់​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ​តាម‌ដាន​ជើង​លោក រីឯ​ពួក​រូបេន​នៅ​ត្រង់​ជ្រោះ​ទឹក នោះ​មាន​ចិត្ត​នឹក​សំរេច​ការ​យ៉ាង​ធំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​អ៊ីសា‌ខារ មក​រួម​ជា​មួយ​ដេបូរ៉ា ហើយ​ពួក​អ៊ីសា‌ខារ​ស្មោះ​ចំពោះ​បារ៉ាក​ដែរ គេ​ប្រញាប់​ប្រញាល់​ចុះ​ក្នុង​ជ្រលង​ភ្នំ តាម​ដាន​ជើង​លោក។ ឯក្នុង​ចំណោម​ពួក​រូបេន​វិញ មាន​ការ​អល់​អែ​ក​នៅ​ក្នុង​ចិត្ត​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពួក​ប្រមុខ​នៃ​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ បាន​ទៅ​ជា​មួយ​ដេបូរ៉ា។ កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ​ក៏​ទៅ​ជា​មួយ​បារ៉ាក់​ដែរ គេ​រត់​តាម​ក្រោយ​លោក រហូត​ដល់​ជ្រលង​ភ្នំ។ រីឯ​កុល‌សម្ព័ន្ធ​រូបេន​វិញ គេ​គិត​តែ​ពី​ជជែក​គ្នា​មិន​ចេះ​ចប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ពួក​ប្រមុខ​នៃ​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ បាន​ទៅ​ជា​មួយ​ដេបូ‌រ៉ា។ កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ​ក៏​ទៅ​ជា​មួយ​បារ៉ាក់​ដែរ គេ​រត់​តាម​ក្រោយ​លោក រហូត​ដល់​ជ្រលង​ភ្នំ។ រីឯ​កុល‌សម្ព័ន្ធ​រូបេន​វិញ គេ​គិត​តែ​ពី​ជជែក​គ្នា​មិន​ចេះ​ចប់។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 5:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​របស់​នាង​លេអា គឺ​រូបេន​ជា​កូន​ច្បង​យ៉ាកុប​១ ស៊ីម្មាន​១ លេវី​១ យូដា​១ អ៊ីសាខារ​១ នឹង​សាប់‌យូល៉ូន​១


ខាង​ពួក​កូន​ចៅ​អ៊ីសាខារ នោះ​មាន​មនុស្ស​ដែល​ស្គាល់​សម័យ​អាច​នឹង​ដឹង​ជា​សាសន៍​អ៊ីស្រាអែល​ត្រូវ​ធ្វើ​យ៉ាង​ណា ឯ​អ្នក​ដែល​ជា​ប្រធាន​ក្នុង​ពួក​គេ នោះ​មាន​២០០​នាក់ ហើយ​ពួក​បង​ប្អូន​គេ​ក៏​ទទួល​តាម​បង្គាប់​គេ​ទាំង​អស់


មនុស្ស​ខ្ជិល​ច្រអូស​គេ​ថា មាន​សិង្ហ​១​នៅ​ខាង​ក្រៅ​ហើយ បើ​ខ្ញុំ​ចេញ​ទៅ នោះ​វា​នឹង​សំឡាប់​ខ្ញុំ​នៅ​នា​កណ្តាល​ផ្លូវ។


ដូច្នេះ គេ​មាន​ការណ៍​ទាស់‌ទែង​គ្នា​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​បែក​ចេញ​ពី​គ្នា ឯ​បា‌ណា‌បាស គាត់​យក​ម៉ាកុស​ចុះ​សំពៅ​ទៅ​ឯ​កោះ​គីប្រុស


ឯ​យើង​រាល់​គ្នា ក៏​ចុះ​សំពៅ​ជា​មុន បើក​ទៅ​ដល់​អាសុស ចាំ​ទទួល​ប៉ុល​នៅ​ទី​នោះ ដ្បិត​គាត់​បាន​ផ្តាំ​ដូច្នោះ ព្រោះ​គាត់​ចង់​ដើរ​វិញ


ពី​ព្រោះ​ខ្ញុំ​ប្រចណ្ឌ​ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​ប្រចណ្ឌ​នៃ​ព្រះ ដ្បិត​ខ្ញុំ​បាន​បំរុង​អ្នក​រាល់​គ្នា​ទុក ឲ្យ​មាន​ប្ដី​តែ​១ ទុក​ដូច​ជា​ក្រមុំ​បរិសុទ្ធ គឺ​ដើម្បី​នឹង​ថ្វាយ​ទៅ​ព្រះ‌គ្រីស្ទ​តែ​មួយ​ប៉ុណ្ណោះ


នោះ​បារ៉ាក​ក៏​ហៅ​ប្រជុំ​ពួក​សាប់‌យូល៉ូន នឹង​ពួក​ណែប‌ថាលី​ទាំង​ប៉ុន្មាន​នៅ​ត្រង់​កេដេស ពេល​នោះ មាន​មនុស្ស​ចំនួន​១​ម៉ឺន​នាក់​ឡើង​ទៅ​តាម​បារ៉ាក ហើយ​ដេបូរ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។


ឯ​ដេបូរ៉ា នាង​ប្រាប់​ដល់​បារ៉ាក​ថា ចូរ​ក្រោក​ឡើង នេះ​ហើយ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​ស៊ីសេរ៉ា​មក​ក្នុង​កណ្តាប់​ដៃ​អ្នក ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចេញ​នាំ​មុខ​អ្នក​ទៅ​ហើយ ដូច្នេះ​បារ៉ាក​ក៏​ចុះ​ពី​ភ្នំ​តាបោរ​នាំ​មនុស្ស​ទាំង​១​ម៉ឺន​នាក់​ទៅ


នាង​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បារ៉ាក ជា​កូន​អ័ប៊ី‌ណោម ពី​ស្រុក​កេដេស-ណែប‌ថាលី​មក ហើយ​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​បង្គាប់​ថា ចូរ​នាំ​យក​មនុស្ស​១​ម៉ឺន​នាក់ ពី​ពួក​កូន​ចៅ​ណែប‌ថាលី នឹង​សាប់‌យូល៉ូន ចូល​ទៅ​ឯ​ភ្នំ​តាបោរ​ទៅ


ហេតុ​អ្វី​បាន​ជា​ឯង​នៅ​តែ​ក្នុង​ក្រោល​ចៀម នឹង​ស្តាប់​សូរ​ហ្វូង​សត្វ​យំ​ដូច្នេះ នៅ​ត្រង់​ជ្រោះ​ទឹក​របស់​ពួក​រូបេន នោះ​គេ​មាន​សេចក្ដី​នឹក​ពិចារណា​ក្នុង​ចិត្ត​យ៉ាង​ធំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម