ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 4:9 - អាល់គីតាប

លោក​ស្រី​ដេបូ‌រ៉ា​តប​ថា៖ «បាន! ខ្ញុំ​នឹង​ទៅ​ជា​មួយ​គាត់ ប៉ុន្តែ គាត់​មិន​បាន​ទទួល​កិត្តិយស​ក្នុង​ចំបាំង​នេះ​ទេ ដ្បិតអុលឡោះ‌តាអាឡា​នឹង​ប្រគល់​ស៊ីសេ‌រ៉ា មក​ក្នុង​កណ្តាប់​ដៃ​មនុស្ស​ស្រី»។ លោក​ស្រី​ដេបូ‌រ៉ា​ក៏​ធ្វើ​ដំណើរ​ជា​មួយ​លោក​បារ៉ាក់​ទៅ​ភូមិ​កេដែស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ប្រាកដ​ជា​នឹង​ទៅ​ជា​មួយ​លោក ប៉ុន្តែ លោក​នឹង​មិន​បាន​ទទួល​កេរ្ដិ៍​ឈ្មោះ​ក្នុង​ដំណើរ​ដែល​លោក​ទៅ​នេះ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​លក់​ស៊ីសេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ត្រី»។ បន្ទាប់​មក ដេបូ‌រ៉ា​ក៏​ក្រោក​ឡើង ធ្វើ​ដំណើរ​ជា​មួយ​បារ៉ាក​ទៅ​ភូមិ​កេដេស។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ស្រី​ដេបូរ៉ា​តប​ថា៖ «បាន! ខ្ញុំ​នឹង​ទៅ​ជា​មួយ​លោក ប៉ុន្តែ លោក​មិន​បាន​ទទួល​កិត្តិយស​ក្នុង​ចម្បាំង​នេះ​ទេ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រគល់​ស៊ី‌សេ‌រ៉ា​មក​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​ស្រី»។ លោក​ស្រី​ដេបូរ៉ា​ក៏​ធ្វើ​ដំណើរ​ជា​មួយ​លោក​បារ៉ាក់​ទៅ​ភូមិ​កេដែស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នាង​ឆ្លើយ​ថា ដូច្នេះ​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ប៉ុន្តែ​អ្នក​នឹង​គ្មាន​ឈ្មោះ​ដោយ​ដំណើរ​ដែល​អ្នក​ទៅ​នោះ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លក់​ស៊ីសេរ៉ា​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្ត្រី​វិញ រួច​ដេបូរ៉ា​ក៏​ក្រោក​ឡើង ទៅ​ជា​មួយ​នឹង​បារ៉ាក ដល់​កេដេស

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 4:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ទាំង​នោះ​ឈរ​នៅ​មុខ​ស្តេច​ជម្រាប​ថា៖ «ស្តេច​អូសៀស​អើយ! ស្តេច​គ្មាន​សិទ្ធិ​ដុត​គ្រឿង​ក្រអូប​ជូនអុលឡោះ‌តាអាឡា​ឡើយ គឺ​មាន​តែ​ក្រុម​អ៊ីមុាំ​ជា​ពូជ‌ពង្ស​របស់​ហារូន​ប៉ុណ្ណោះ ដែល​បាន​ទទួល​ពិធី​តែង‌តាំង​សម្រាប់​ដុត​គ្រឿង​ក្រអូប។ សូម​ស្តេច​ចេញ​ពី​ទី‌សក្ការៈ​នេះ​ទៅ ដ្បិត​ស្តេច​ក្បត់​អុលឡោះហើយ​ស្តេច​នឹង​មិន​ទទួល​កិត្តិ‌យស​អ្វី​ពីអុលឡោះ‌តាអាឡា​ឡើយ»។


អុលឡោះ‌តាអាឡា​ខឹង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល​យ៉ាង​ខ្លាំង ទ្រង់​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​ចោរ​ព្រៃ​ដែល​ប្លន់​យក​ទ្រព្យ‌សម្បត្តិ​ពួក​គេ ទ្រង់​ប្រគល់​ពួក​គេ​ទៅ​ឲ្យ​ខ្មាំង​សត្រូវ​នៅ​ជុំ‌វិញ​យក​ទៅ​ធ្វើ​ជា​ទាសករ។ ពួក​គេ​ពុំ​អាច​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​បាន​ទៀត​ឡើយ។


លោក​បារ៉ាក់​ឆ្លើយ​ឡើង​ថា៖ «បើ​លោក​ស្រី​អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ទើប​ខ្ញុំ​ព្រម​ទៅ តែ​បើ​លោក​ស្រី​មិន​អញ្ជើញ​ទៅ​ទេ នោះ​ខ្ញុំ​មិន​ព្រម​ទៅ​ឡើយ»។


ពេល​នោះ ស្ត្រី​ម្នាក់​បាន​ទម្លាក់​ត្បាល់​ថ្ម​មួយ​ទៅ​លើ​ក្បាល​គាត់ ហើយ​ក្បាល​គាត់​ក៏​បែក។


ភ្លាម​នោះ លោក​អប៊ី‌ម៉ា‌ឡេក​ហៅ​យុវជន​ដែល​កាន់​អាវុធ​របស់​គាត់​មក ហើយ​បង្គាប់​ថា៖ «ចូរ​ហូត​ដាវ​សម្លាប់​ខ្ញុំ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​និយាយ​ថា មាន​ស្ត្រី​ម្នាក់​បាន​សម្លាប់​ខ្ញុំ​ឡើយ»។ យុវជន​នោះ​ក៏​ចាក់​ទម្លុះ​គាត់ ហើយ​គាត់​ក៏​ស្លាប់​ទៅ។


ហេតុ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​ធ្លាប់​សន្យា​ពី​មុន​មក​ថា ពូជ‌ពង្ស​នៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ពូជ‌ពង្ស​របស់​អ្នក នឹង​បម្រើ​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ យើង​សូម​ប្រកាស​យ៉ាង​ឱឡា‌រឹក​ថា យើង​លុប​បំបាត់​ចោល​នូវ​ពាក្យ​សន្យា​នោះ​ហើយ! ដ្បិត​យើង​ផ្តល់​កិត្តិយស​ដល់​អស់​អ្នក​ដែល​លើក​កិត្តិយស​យើង តែ​បើ​អ្នក​ណា​មើល​ងាយ​យើង យើង​ក៏​លែង​រាប់​រក​អ្នក​នោះ​វិញ​ដែរ!