Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:53 - អាល់គីតាប

53 ពេល​នោះ ស្ត្រី​ម្នាក់​បាន​ទម្លាក់​ត្បាល់​ថ្ម​មួយ​ទៅ​លើ​ក្បាល​គាត់ ហើយ​ក្បាល​គាត់​ក៏​បែក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

53 ពេល​នោះ មាន​ស្ត្រី​ម្នាក់​បាន​ទម្លាក់​គម្រប​ត្បាល់​កិន​មួយ មក​លើ​ក្បាល​អ័ប៊ី‌ម៉្មា‌ឡិច ហើយ​គាត់​ក៏​បែក​ក្បាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

53 ពេល​នោះ ស្ត្រី​ម្នាក់​បាន​ទម្លាក់​ត្បាល់​ថ្ម​មួយ​ទៅ​លើ​ក្បាល​គាត់ ហើយ​ក្បាល​គាត់​ក៏​បែក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

53 ខណៈ​នោះ មាន​ស្ត្រី​ម្នាក់​យក​គ្រប​ត្បាល់​កិន បោះ​មក​លើ ត្រូវ​បែក​ក្បាល​អ័ប៊ី‌ម៉្មា‌ឡិច​ទៅ

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:53
9 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា លោក​អប៊ី‌មាឡេក ជា​កូន​របស់​លោក​យេរូ‌បាល​ត្រូវ​ស្លាប់​នៅ​ថេ‌បេស ព្រោះ​តែ​ស្ត្រី​ម្នាក់​ទម្លាក់​ថ្ម​ត្បាល់​ពី​លើ​កំពែង មក​ចំ​គាត់។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចូល​ជិត​កំពែង​ក្រុង​យ៉ាង​នេះ?” នោះ​ត្រូវ​ជម្រាប​ស្តេច​ទត​ថា លោក​អ៊ូរី ជន‌ជាតិ​ហេត ដែល​ជា​អ្នក​បម្រើ​របស់​ស្តេច​ក៏​ស្លាប់​ដែរ»។


ពួក​យើង​គ្មាន​បំណង​ដូច្នេះ​ទេ! ប៉ុន្តែ មាន​បុរស​ម្នាក់​នៅ​តំបន់​ភ្នំ​អេ‌ប្រា‌អ៊ីម ឈ្មោះ​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ស្តេច​ទត។ ចូរ​ប្រគល់​អ្នក​នោះ​មក​ឲ្យ​ខ្ញុំ ខ្ញុំ​នឹង​ដក​ទ័ព​ចេញ​ពី​ក្រុង​នោះ​ភ្លាម»។ ស្ត្រី​នោះ​ពោល​ថា៖ «ដូច្នេះ យើង​ខ្ញុំ​នឹង​បោះ​ក្បាល​អ្នក​នោះ ពី​លើ​កំពែង​ទៅ​ជូន​លោក»។


មនុស្ស​ទុច្ចរិត​រមែង​ជួប​ទុក្ខ​វេទនា អស់​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​រមែង​អន្តរាយ។


ហេតុ​នេះ ចូរ​នាំ​គ្នា​ស្ដាប់​អំពី​ការ​ដែល អុលឡោះ‌តាអាឡា​សម្រេច​ធ្វើ​ចំពោះ​ស្រុក​អេដុម និង​គម្រោង‌ការ​ដែល​ទ្រង់​គ្រោង​ទុក ដើម្បី​ដាក់​ទោស​អ្នក​ក្រុង​ថេម៉ាន! សត្រូវ​ពិត​ជា​នាំ​អ្នក​ស្រុក​នេះ​ចេញ​ទៅ ដូច​កូន​ចៀម​ដែល​គេ​កៀរ​យក​ទៅ ព្រម​ទាំង​បំផ្លាញ​ស្រុក​ភូមិ​របស់​ពួក​គេ ឲ្យ​ហិន‌ហោច​ទៀត​ផង។


ហេតុ​នេះ ចូរ​នាំ​គ្នា​ស្ដាប់​អំពី​ការ​ដែលអុលឡោះ‌តាអាឡា សម្រេច​ធ្វើ ចំពោះ​បាប៊ី‌ឡូន និង​គម្រោង‌ការ​ដែល​ទ្រង់​គ្រោង​ទុក ដើម្បី​ដាក់​ទោស​អ្នក​ស្រុក​ខាល់ដេ! សត្រូវ​ពិត​ជា​នាំ​អ្នក​ស្រុក​នេះ​ចេញ​ទៅ ដូច​កូន​ចៀម​ដែល​គេ​កៀរ​យក​ទៅ ព្រម​ទាំង​បំផ្លាញ​ស្រុក​ភូមិ​របស់​ពួក​គេ ឲ្យ​ហិន‌ហោច​ទៀត​ផង។


លោក​ស្រី​ដេបូ‌រ៉ា​តប​ថា៖ «បាន! ខ្ញុំ​នឹង​ទៅ​ជា​មួយ​គាត់ ប៉ុន្តែ គាត់​មិន​បាន​ទទួល​កិត្តិយស​ក្នុង​ចំបាំង​នេះ​ទេ ដ្បិតអុលឡោះ‌តាអាឡា​នឹង​ប្រគល់​ស៊ីសេ‌រ៉ា មក​ក្នុង​កណ្តាប់​ដៃ​មនុស្ស​ស្រី»។ លោក​ស្រី​ដេបូ‌រ៉ា​ក៏​ធ្វើ​ដំណើរ​ជា​មួយ​លោក​បារ៉ាក់​ទៅ​ភូមិ​កេដែស។


គុម្ព​បន្លា​ក៏​ឆ្លើយ​ទៅ​ដើម​ឈើ​ឯ​ទៀតៗ​វិញ​ថា: ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​តែង‌តាំង​ខ្ញុំ​ឲ្យ​ធ្វើ ជា​ស្តេច​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា​មែន​នោះ ចូរ​នាំ​គ្នា​មក​ជ្រក​ក្រោម​ម្លប់​ខ្ញុំ​ចុះ! បើ​មិន​ធ្វើ​ដូច្នោះ​ទេ នឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា​បញ្ឆេះ ដើម​តាត្រៅ​នៅ​ស្រុក​លីបង់​ថែម​ទៀត​ផង!


បើ​មិន​ដូច្នោះ​ទេ សូម​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អប៊ី‌ម៉ា‌ឡេក មក​ឆេះ​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​នៅ​បន្ទាយ​មីឡូ រួច​ឲ្យ​មាន​ភ្លើង​ចេញ​ពី​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម និង​នៅ​បន្ទាយ​មីឡូ មក​ឆេះ​អប៊ី‌ម៉ា‌ឡេក​វិញ​ដែរ!»។


លោក​អប៊ី‌ម៉ា‌ឡេក ចូល​ទៅ​វាយ​យក​ប៉ម​នោះ គឺ​គាត់​ទៅ​ជិត​មាត់​ទ្វារ​ដើម្បី​ដុត​បំផ្លាញ​ចោល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម