ប្រសិនបើគេដកព្រួញចេញពីខ្លួន នោះមុខដាវដ៏មុតនឹងចាក់ទម្លុះ រហូតដល់ថ្លើមរបស់គេ។ ការភ័យតក់ស្លុតនឹងកើតមានដល់គេ។
ពួកចៅហ្វាយ 3:21 - អាល់គីតាប រំពេចនោះ លោកអេហ៊ូដលូកដៃឆ្វេងដកកាំបិត ដែលចងផ្អោបនៅភ្លៅស្តាំ រួចចាក់ត្រង់ពោះស្តេច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អេហ៊ុឌក៏លូកដៃឆ្វេងទៅ ដកយកកាំបិតពីចង្កេះខាងស្តាំ ចាក់ត្រង់ពោះស្តេច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រំពេចនោះ លោកអេហ៊ូដលូកដៃឆ្វេងដកកាំបិត ដែលចងផ្អោបនៅភ្លៅស្ដាំ រួចចាក់ត្រង់ពោះស្ដេច ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអេហ៊ុឌក៏លូកដៃឆ្វេងទៅដកយកកាំបិតពីចង្កេះខាងស្តាំ ចាក់ត្រង់ពោះនៃស្តេច |
ប្រសិនបើគេដកព្រួញចេញពីខ្លួន នោះមុខដាវដ៏មុតនឹងចាក់ទម្លុះ រហូតដល់ថ្លើមរបស់គេ។ ការភ័យតក់ស្លុតនឹងកើតមានដល់គេ។
ប្រសិនបើអ្នកណាម្នាក់នៅតែទាយបន្តទៅទៀត ឪពុកម្ដាយដែលបង្កើតអ្នកនោះមក នឹងពោលថា “កូនឯងមិនអាចរស់តទៅទៀតទេ ព្រោះកូនប្រើនាមរបស់អុលឡោះតាអាឡា ដើម្បីពោលពាក្យកុហក!” ពេលអ្នកនោះទាយ ឪពុកម្ដាយដែលបានបង្កើតខ្លួនមក នឹងចាក់ទម្លុះគេ។
ដូច្នេះ ពីពេលនេះតទៅ យើងឈប់រាប់នរណាម្នាក់តាមរបៀបមនុស្សទៀតហើយ ទោះបីយើងធ្លាប់ស្គាល់អាល់ម៉ាហ្សៀស កាលគាត់នៅជាមនុស្សធម្មតាក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់គាត់ តាមរបៀបមុនទៀតឡើយ។
លោកអេហ៊ូដធ្វើកាំបិតមុខពីរ ដែលមានប្រវែងប្រហែលមួយហត្ថ ហើយចងផ្អោបនឹងភ្លៅស្តាំ លាក់ក្នុងសម្លៀកបំពាក់របស់លោក។
ពេលនោះស្តេចនៅក្នុងបន្ទប់ត្រជាក់ខាងលើ ជាកន្លែងលំហែកាយសម្រាប់ស្តេចផ្ទាល់។ លោកអេហ៊ូដចូលទៅជិតប្រាប់ថា៖ «ខ្ញុំមានបន្ទូលពីអុលឡោះតាអាឡា សម្រាប់ជម្រាបស្តេចផ្ទាល់!» ស្តេចក៏ក្រោកពីកៅអី។
មុតកប់រហូតដល់ដង ហើយខ្លាញ់ពោះក៏បិទភ្ជិតកាំបិតនោះ។ លោកអេហ៊ូដមិនបានដកកាំបិតចេញមកវិញទេ។
សាំយូអែលនិយាយថា៖ «ដាវរបស់ឯង បានធ្វើឲ្យម្តាយព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងណា ម្តាយរបស់ឯងក៏ត្រូវព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងនោះដែរ»។ បន្ទាប់មក សាំយូអែលប្រហារជីវិតស្តេចអកាក់នៅចំពោះអុលឡោះតាអាឡា នៅគីលកាល់។