Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 13:3 - អាល់គីតាប

3 ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​តែ​ទាយ​បន្ត​ទៅ​ទៀត ឪពុក‌ម្ដាយ​ដែល​បង្កើត​អ្នក​នោះ​មក នឹង​ពោល​ថា “កូន​ឯង​មិន​អាច​រស់​ត​ទៅ​ទៀត​ទេ ព្រោះ​កូន​ប្រើ​នាម​របស់អុលឡោះ‌តាអាឡា ដើម្បី​ពោល​ពាក្យ​កុហក!” ពេល​អ្នក​នោះ​ទាយ ឪពុក‌ម្ដាយ​ដែល​បាន​បង្កើត​ខ្លួន​មក នឹង​ចាក់​ទម្លុះ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ប្រសិនបើ​អ្នកណា​នៅតែ​ព្យាករ​ទៀត ឪពុក​ម្ដាយ​របស់អ្នកនោះ​ដែល​បង្កើត​អ្នកនោះ​មក នឹង​និយាយ​នឹង​អ្នកនោះ​ថា​: ‘ឯង​មិន​ត្រូវ​រស់​ទៀតទេ ពីព្រោះ​ឯង​បាន​និយាយមុសា​ក្នុង​ព្រះនាម​របស់​ព្រះយេហូវ៉ា’។ នោះ​ឪពុក​ម្ដាយ​របស់អ្នកនោះ​ដែល​បង្កើត​អ្នកនោះ​មក នឹង​ចាក់ទម្លុះ​អ្នកនោះ នៅពេល​អ្នកនោះ​ព្យាករ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 គ្រា​នោះ បើ​អ្នក​ណា​នៅ​តែ​ថ្លែងទំនាយ​ទៀត ទោះ​ឪពុក​ម្តាយ​បង្កើត​អ្នក​នោះ នឹង​ប្រាប់​ថា "អ្នក​មិន​ត្រូវ​រស់​ទៀត​ទេ ព្រោះ​អ្នក​ពោល​ពាក្យ​កុហក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា" ដូច្នេះ ឪពុក​ម្តាយ​ដែល​បាន​បង្កើត​អ្នក​នោះ នឹង​ចាក់​ទម្លុះ​កូន ក្នុង​កាល​ដែល​ថ្លែងទំនាយ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​តែ​ទាយ​បន្ត​ទៅ​ទៀត ឪពុក‌ម្ដាយ​ដែល​បង្កើត​អ្នក​នោះ​មក នឹង​ពោល​ថា “កូន​ឯង​មិន​អាច​រស់​ត​ទៅ​ទៀត​ទេ ព្រោះ​កូន​ប្រើ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ដើម្បី​ពោល​ពាក្យ​កុហក!” ពេល​អ្នក​នោះ​ទាយ ឪពុក‌ម្ដាយ​ដែល​បាន​បង្កើត​ខ្លួន​មក នឹង​ចាក់​ទម្លុះ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គ្រា​នោះ បើ​អ្នក​ណា​នឹង​នៅ​តែ​ទាយ​ទៀត នោះ​ទាំង​ឪពុក​ម្តាយ​ដែល​បង្កើត​អ្នក​នោះ​មក នឹង​ប្រាប់​ថា ឯង​មិន​ត្រូវ​រស់​ទៀត​ទេ ពី​ព្រោះ​ឯង​ពោល​ពាក្យ​កុហក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដូច្នេះ ឪពុក​ម្តាយ​ដែល​បាន​បង្កើត​អ្នក​នោះ​មក នឹង​ចាក់​ទំលុះ​កូន ក្នុង​កាល​ដែល​ទាយ​នោះ

សូមមើលជំពូក ចម្លង




សាការី 13:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

«យើង​ឮ​ពាក្យ​ដែល​ណាពី​ទាំង​នោះ​ថ្លែង​ក្នុង​នាម​យើង ពួក​គេ​និយាយ​ភូត‌ភរ គឺ​ពោល​ថា “ខ្ញុំ​សុបិន​ឃើញ​ដូច្នេះ! ខ្ញុំ​សុបិន​ឃើញ​ដូច្នោះ!”។


យើង​នឹង​ដាក់​ទោស​ណាពី អ៊ីមុាំ ឬ​ប្រជា‌ជន​ណា​ដែល​ពោល​ថា “អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ពួក​យើង” យើង​ក៏​ដាក់​ទោស​ក្រុម​គ្រួសារ​របស់​គេ​ដែរ។


បន្ទាប់​មក ណាពី​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ណាពី​ហាណា‌នា​ថា៖ «លោក​ហាណា‌នា​អើយ! សូម​ស្ដាប់​ខ្ញុំ​សិន! អុលឡោះ‌តាអាឡា​មិន​បាន​ចាត់​អ្នក​ឲ្យ​មក​ទេ! អ្នក​នាំ​ប្រជា‌ជន​នេះ​ឲ្យ​សង្ឃឹម​លើ​ពាក្យ​មិន​ពិត។


ពួក​នាង​នឹង​លែង​ប្រឌិត​និមិត្ត‌ហេតុ​ដ៏​ឥត​បាន​ការ ហើយ​ក៏​លែង​ទស្សន៍‌ទាយ​ទៀត​ដែរ។ យើង​នឹង​ដោះ​លែង​ប្រជា‌រាស្ត្រ​របស់​យើង​ពី​កណ្ដាប់​ដៃ​របស់​ពួក​នាង។ ពេល​នោះ ពួក​នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន»។


ប្រសិន​បើ​ណាពី​ចាញ់​ការ​ទាក់​ទាញ​របស់​គេ ហើយ​ឆ្លើយ​តប​ទៅ​គេ​វិញ គឺ​យើង​ជាអុលឡោះ‌តាអាឡា​បាន​បណ្ដោយ​ឲ្យ​ណាពី​នោះ​ចាញ់​ការ​ទាក់​ទាញ។ យើង​នឹង​ដាក់​ទោស​គាត់ ហើយ​ដក​គាត់​ចេញ​ពី​ចំណោម​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង។


«កូន​មនុស្ស​អើយ! កន្លែង​នេះ​ជា​បល្ល័ង្ក​របស់​យើង និង​ជា​កន្លែង​ដាក់​ជើង​របស់​យើង​ផង។ យើង​នឹង​ស្ថិត​នៅ​កន្លែង​នេះ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល​រហូត​ត​ទៅ។ ពូជ‌ពង្ស​អ៊ីស្រ‌អែល និង​ស្ដេច​របស់​គេ លែង​ធ្វើ​ឲ្យ​នាម​យើង​ទៅ​ជា​សៅ‌ហ្មង ដោយ​អំពើ​ផិត​ក្បត់ និង​ដោយ​យក​សាក‌សព​ស្ដេច​មក​តម្កល់​ទុក​នៅ​ទី​នេះ​ទៀត​ហើយ។


«អ្នក​ណា​ស្រឡាញ់​ឪពុក​ម្ដាយ ខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​សម​នឹង​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ឡើយ។ អ្នក​ដែល​ស្រឡាញ់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិន​សម​នឹង​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ដែរ។


«បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ តែ​មិន​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ជាង​ឪពុក‌ម្ដាយ ប្រពន្ធ កូន បង​ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ទេ អ្នក​នោះ​ពុំ​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ។


ដូច្នេះ ពី​ពេល​នេះ​ត​ទៅ យើង​ឈប់​រាប់​នរណា​ម្នាក់​តាម​របៀប​មនុស្ស​ទៀត​ហើយ ទោះ​បី​យើង​ធ្លាប់​ស្គាល់​អាល់ម៉ា‌ហ្សៀស កាល​គាត់​នៅ​ជា​មនុស្ស​ធម្មតា​ក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​គាត់ តាម​របៀប​មុន​ទៀត​ឡើយ។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ណាពី​ណា​ម្នាក់​ហ៊ាន​ថ្លែង​បន្ទូល​អ្វី​មួយ ក្នុង​នាម​យើង ជា​ពាក្យ​ដែល​យើង​មិន​បាន​បង្គាប់​ឲ្យ​ថ្លែង ឬ​ប្រសិន​បើ​គេ​ថ្លែង​ពាក្យ​ក្នុង​ឈ្មោះ​ព្រះ​ដទៃ​ទៀត ណាពី​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់”។


ពួក​លេវី​ស្រឡាញ់​អុលឡោះ​ជាង​ឪពុក‌ម្តាយ បង‌ប្អូន និង​កូន​ចៅ​របស់​ខ្លួន​ទៅ​ទៀត ដ្បិត​ពួក​គេ​កាន់​តាម​បន្ទូល​របស់​ទ្រង់ ហើយ​រក្សា​សម្ពន្ធ‌មេត្រី​របស់​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម