Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 3:20 - អាល់គីតាប

20 ពេល​នោះ​ស្តេច​នៅ​ក្នុង​បន្ទប់​ត្រជាក់​ខាង​លើ ជា​កន្លែង​លំហែ​កាយ​សម្រាប់​ស្តេច​ផ្ទាល់។ លោក​អេហ៊ូដ​ចូល​ទៅ​ជិត​ប្រាប់​ថា៖ «ខ្ញុំ​មាន​បន្ទូល​ពីអុលឡោះ‌តាអាឡា សម្រាប់​ជម្រាប​ស្តេច​ផ្ទាល់!» ស្តេច​ក៏​ក្រោក​ពី​កៅ​អី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ឯ​ស្ដេច​គង់​នៅ​តែ​ឯង​ក្នុង​បន្ទប់​ខាង​លើ ជា​កន្លែង​សម្រាប់​លំហើយ​អង្គ។ ពេល​នោះ អេហ៊ុឌ​ក៏​ចូល​ទៅ​ជិត​ស្ដេច ទូល​ថា៖ «ទូល‌បង្គំ​មាន​ព្រះ‌បន្ទូល​ពី​ព្រះ សម្រាប់​ទូល​ថ្វាយ​ព្រះ​ករុណា»។ ស្តេច​ក៏​ក្រោក​ពី​កៅ​អី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ពេល​នោះ ស្ដេច​គង់​នៅ​ក្នុង​បន្ទប់​ត្រជាក់​ខាង​លើ ជា​កន្លែង​លំហែ​កាយ​សម្រាប់​ស្ដេច​ផ្ទាល់។ លោក​អេហ៊ូដ​ចូល​ទៅ​ជិត ទូល​ថា៖ «ទូលបង្គំ​មាន​ព្រះ‌បន្ទូល​ពី​ព្រះ‌អម្ចាស់ សម្រាប់​ទូល​ថ្វាយ​ព្រះ‌ករុណា​ផ្ទាល់!» ស្ដេច​ក៏​ក្រោក​ពី​កៅ‌អី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឯ​ស្តេច​ទ្រង់​គង់​នៅ​តែ​ឯង​ក្នុង​បន្ទប់​ខាង​លើ ជា​កន្លែង​សំរាប់​លំហើយ​អង្គ លំដាប់​នោះ អេហ៊ុឌ​ក៏​ចូល​ទៅ​ជិត​ទ្រង់​ទូល​ថា ទូលបង្គំ​មាន​បន្ទូល​នៃ​ព្រះ សំរាប់​នឹង​ទូល​ដល់​ទ្រង់ ស្តេច​ក៏​ក្រោក​ចាក​ពី​ព្រះ‌ទែន​ឡើង

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 3:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

«ចូរ​ទៅ​ប្រាប់​ស្តេច​ទត​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​មាន​ទណ្ឌ‌កម្ម​បី​យ៉ាង​សម្រាប់​អ្នក ចូរ​ជ្រើស​រើស​យក​មួយ​ចុះ យើង​នឹង​ដាក់​ទោស​អ្នក​តាម​នោះ!”»។


លោក​អែសរ៉ា​បើក​គីតាប ហើយ​ប្រជា‌ជន​បាន​ឃើញ​ទាំង​អស់​គ្នា ដ្បិត​គាត់​ឈរ​នៅ​ត្រង់​កន្លែង​ខ្ពស់​ជាង​គេ។ ពេល​គីតាប​បើក​ចំហ ប្រជា‌ជន​ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង។


ពពួក​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​អើយ ចូរ​នាំ​គ្នា​តម្កើង​អុលឡោះ‌តាអាឡា ចូរ​លើក​តម្កើង​សិរី‌រុង‌រឿង និង​អំណាច​របស់​អុលឡោះ‌តាអាឡា។


មនុស្ស​ទាំង​អស់​ត្រូវ​តែ​កោត​ខ្លាច​ទ្រង់ ដ្បិត​ទ្រង់​ជា​ស្តេច របស់​ប្រជា‌ជាតិ​នានា។ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា និង​នៅ​ក្នុង​នគរ​ទាំង​ប៉ុន្មាន គ្មាន​អ្នក​ប្រាជ្ញ​ណា​ផ្ទឹម​នឹង​ទ្រង់​បាន​ឡើយ។


ពេល​នោះ ស្តេច​នៅ​ក្នុង​ដំណាក់​សម្រាប់​រដូវ​រងា (ព្រោះ​ជា​ខែ​ទី​ប្រាំ​បួន) ហើយ​អាំង​ភ្លើង​នឹង​ជើង‌ក្រាន​មួយ​ដែល​នៅ​ក្បែរ​នោះ។


យើង​នឹង​ធ្វើ​ឲ្យ​ផ្ទះ​រដូវ​រងា និង​ផ្ទះ​រដូវ​ក្ដៅ​រលំ​លើ​គ្នា វិមាន​ដែល​ធ្វើ​ពី​ភ្លុក​ក៏​ត្រូវ​បាក់​បែក រីឯ​ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​នឹង​ត្រូវ​រលំ​អស់​ដែរ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​បន្លឺ​សំឡេង​ទៅ​កាន់​អ្នក​ក្រុង ទ្រង់​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​កោត​ខ្លាច នាម​របស់​ទ្រង់។ ទ្រង់​មាន​បន្ទូល​ថា៖ «អស់​អ្នក​ដែល​ជួប‌ជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​អើយ ចូរ​នាំ​គ្នា​ស្ដាប់!


បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ​នេះ៖ សូម​ជម្រាប​ស្តេច​បាឡាក់ សូម​ប្រុង​ប្រៀប​ស្តាប់! សូម​ជម្រាប​បុត្រ​របស់​ស្តេច​ស៊ីបពរ សូម​ផ្ទៀង​ត្រចៀក​ស្តាប់!


លុះ​មក​ដល់​ត្រង់​រូប​បដិមា ដែល​នៅ​ជិត​គីល‌កាល់ លោក​បក​ក្រោយ ហើយ​ជម្រាប​ស្តេច​ថា៖ «សូម​ជម្រាប​ស្តេច​ខ្ញុំ​មាន​កិច្ចការ​សម្ងាត់​មួយ និយាយ​ជម្រាប​ស្តេច»។ ស្តេច​បញ្ជា​ទៅ​អ្នក​បម្រើ​ឲ្យ​ចេញ​ទៅ អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្តេច ក៏​នាំ​គ្នា​ចេញ​ទៅ។


រំពេច​នោះ លោក​អេហ៊ូដ​លូក​ដៃ​ឆ្វេង​ដក​កាំបិត ដែល​ចង​ផ្អោប​នៅ​ភ្លៅ​ស្តាំ រួច​ចាក់​ត្រង់​ពោះ​ស្តេច


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម