ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 21:12 - អាល់គីតាប

ក្នុង​ចំណោម​ប្រជា‌ជន​ភូមិ​យ៉ាបេស​គេ​ឃើញ​មាន​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ចំនួន​បួន​រយ​នាក់។ ពួក​គេ​ក៏​នាំ​ស្ត្រី​ក្រមុំ​ទាំង​នោះ​ទៅ​ជំរំ​ស៊ីឡូ ក្នុង​ស្រុក​កាណាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​ចំណោម​អ្នក​ស្រុក​យ៉ាបេស-កាឡាត គេ​ឃើញ​មាន​ស្រី​ក្រមុំ​បួន​រយ​នាក់ ដែល​មិន​ទាន់​បាន​ស្គាល់​ប្រុស​ណា ដោយ​រួម​ដំណេក​ជា​មួយ​នៅ​ឡើយ គេ​ក៏​នាំ​ស្រីក្រមុំ​ទាំង​នោះ មក​ឯ​ជំរំ​នៅ​ស៊ីឡូរ ដែល​នៅ​ក្នុង​ស្រុក​កាណាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ចំណោម​ប្រជា‌ជន​ភូមិ​យ៉ាបេស គេ​ឃើញ​មាន​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ចំនួន​បួន​រយ​នាក់។ ពួក​គេ​ក៏​នាំ​ស្ត្រី​ក្រមុំ​ទាំង​នោះ​ទៅ​ជំរំ​ស៊ីឡូ ក្នុង​ស្រុក​កាណាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្នុង​ពួក​អ្នក​នៅ​យ៉ាបេស-កាឡាត នោះ​ឃើញ​មាន​ស្រី​ក្រមុំ​៤០០​នាក់ ដែល​មិន​ទាន់​បាន​ស្គាល់​ប្រុស​ណា ដោយ​រួម​ដំណេក​ជា​មួយ​នៅ​ឡើយ គេ​ក៏​នាំ​ស្រី​ទាំង​នោះ មក​ឯ​ទី​ដំឡើង​ត្រសាល នៅ​ត្រង់​ស៊ីឡូរ​ដែល​នៅ​ក្នុង​ស្រុក​កាណាន។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 21:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បោះ​បង់​ចោល​ដំណាក់​នៅ​ស៊ីឡូ ទ្រង់​បោះ​បង់​ចោល​ជំរំ‌សក្ការៈ ដែល​ទ្រង់​ធ្លាប់​នៅ​ជា​មួយ​មនុស្ស​លោក។


«ចូរ​នាំ​គ្នា​ទៅ​ទី‌សក្ការៈ​របស់​យើង​នៅ​ស៊ីឡូ ដែល​ជា​ដំណាក់​របស់​យើង​កាល​ពី​មុន​នោះ ហើយ​សង្កេត​មើល​ទៅ! ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​បាន​បំផ្លាញ​ទី​នោះ​ឲ្យ​ខ្ទេច‌ខ្ទី»។


ក្រោយ​ពី​វាយ​យក​ទឹក​ដី​បាន​ហើយ សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​មក​ជួប​ជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ជំរំ​ជួប​អុលឡោះ‌តាអាឡា​នៅ​ទី​នោះ។


ពេល​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល នាំ​គ្នា​ឡើង​ទៅ​បេត‌អែល​ទូរអា​សួរ​អុលឡោះ​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​កុល‌សម្ព័ន្ធ​ណា​ត្រូវ​ចេញ​ទៅ​វាយ​ពួក​ពុន‌យ៉ាមីន​មុន​គេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «កុល‌សម្ព័ន្ធ​យូដា​ត្រូវ​ចេញ​ទៅ​មុន​គេ»។


បន្ទាប់​មក ប្រជា‌ជន​អ៊ីស្រ‌អែល​ក៏​ចេញ​ទៅ​យំ​សោក​នៅ​ចំពោះអុលឡោះ‌តាអាឡា​រហូត​ដល់​ល្ងាច ដោយ​ទូរអា​សួរ​ទ្រង់​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​ប្រយុទ្ធ​នឹង​ពួក​ពុន‌យ៉ាមីន ជា​បង‌ប្អូន​របស់​យើង​ខ្ញុំ​ទៀត​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​ឆ្លើយ​ថា៖ «ចូរ​ឡើង​ទៅ​វាយ​ពួក​គេ​ចុះ!»។


ត្រូវ​ធ្វើ​ដូច​ត​ទៅ គឺ​សម្លាប់​ប្រុសៗ​ទាំង​អស់ និង​ស្ត្រី​ដែល​មាន​ប្ដី​រួច​ហើយ​ទាំង​អស់​ដែរ»។


បន្ទាប់​មក សហគមន៍​ទាំង​មូល​បាន​ចាត់​អ្នក​នាំ​ពាក្យ ឲ្យ​ទៅ​និយាយ​ជា​មួយ​កូន​ចៅ​ពុន‌យ៉ាមីន​ដែល​ភៀស​ខ្លួន​ទៅ​នៅ​ត្រង់​ផ្ទាំង​ថ្ម​រីម៉ូន​នោះ​ថា អ៊ីស្រ‌អែល​លើក​លែង​ទោស​ឲ្យ​ពួក​គេ​ហើយ។


គេ​សួរ​គ្នា​ទៀត​ថា៖ «តើ​មាន​ក្រុម​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​មិន​បាន​មក​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​នៅ​មីស‌ប៉ា​ឬ​ទេ?»។ គេ​រក​ឃើញ​ថា គ្មាន​នរណា​ម្នាក់​នៅ​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ​មក​បោះ​ជំរំ​រួម​ជា​មួយ​អង្គ​ប្រជុំ​ឡើយ