រីឯហិបរបស់អុលឡោះស្តេចទតដង្ហែពីក្រុងគាយ៉ាត់-យារីម មកតម្កល់នៅកន្លែងដែលគាត់ត្រៀមទុក ក្នុងជំរំនៅក្រុងយេរូសាឡឹម។
ពួកចៅហ្វាយ 18:12 - អាល់គីតាប ពួកគេទៅបោះទ័ពនៅខាងលិចគារីយ៉ាត-យារីម ក្នុងស្រុកយូដា។ ហេតុនេះហើយបានជាគេហៅទីនោះថា “ជំរំដាន់” រហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឡើងទៅបោះទ័ពនៅគារយ៉ាត់-យារីម ក្នុងស្រុកយូដា។ ហេតុនេះហើយបានជាគេដាក់ឈ្មោះទីនោះថា «ម៉ាហានេ-ដាន់ » រហូតដល់សព្វថ្ងៃ មើល៍ ទីនោះនៅខាងលិចគារយ៉ាត់-យារីម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេទៅបោះទ័ពនៅខាងលិចគារីយ៉ាត-យារីម ក្នុងស្រុកយូដា។ ហេតុនេះហើយបានជាគេហៅទីនោះថា “ជំរំដាន់” រហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ឡើងទៅបោះទ័ពនៅត្រង់គារយ៉ាត់-យារីមក្នុងស្រុកយូដា ហេតុនោះបានជាគេឲ្យឈ្មោះទីនោះថា ម៉ាហានេ-ដាន់ ដរាបដល់សព្វថ្ងៃនេះ ទីនោះនៅខាងក្រោយគារយ៉ាត់-យារីម |
រីឯហិបរបស់អុលឡោះស្តេចទតដង្ហែពីក្រុងគាយ៉ាត់-យារីម មកតម្កល់នៅកន្លែងដែលគាត់ត្រៀមទុក ក្នុងជំរំនៅក្រុងយេរូសាឡឹម។
បន្ទាប់មក មាន: គារយ៉ាត-បាល (គឺគៀរីយ៉ាត-យារីម) និងរ៉ាបាត គឺមានទាំងអស់ក្រុងពីរ ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាងផង។
ព្រំប្រទល់ចេញពីកំពូលភ្នំនោះ ឆៀងទៅរកប្រភពទឹកណិបតា ហើយបន្តទៅដល់ក្រុងនានានៃតំបន់ភ្នំអេប្រូន បត់ទៅតាមក្រុងបាឡា ពោលគឺក្រុងគារយ៉ាត-យារីម។
ជនជាតិអ៊ីស្រអែលទៅតាមពួកគេ ហើយនៅថ្ងៃទីបី ក៏បានទៅដល់ក្រុងរបស់គេ។ ក្រុងទាំងនោះ គឺក្រុងគីបៀន ក្រុងកេភីរ៉ា ក្រុងបៀរ៉ុត និងក្រុងគារយ៉ាត-យារីម។
រសនៃអុលឡោះតាអាឡាបានចាប់ផ្តើមធ្វើសកម្មភាពក្នុងជីវិតគាត់ ពេលដែលគាត់ស្ថិតនៅក្នុងជំរំដាន់ ត្រង់ចន្លោះសូរ៉ាស់ និងអែសថោល។
ដូច្នេះ មនុស្សប្រាំមួយរយនាក់នៃកុលសម្ព័ន្ធដាន់ ក៏នាំគ្នាប្រដាប់អាវុធចាកចេញពីក្រុងសូរ៉ាស់ និងក្រុងអែសថោល។
ពួកគេចាត់អ្នកនាំសារឲ្យទៅអ្នកស្រុកគារយ៉ាត-យារីម ដើម្បីប្រាប់ថា៖ «ពួកភីលីស្ទីននាំហិបរបស់អុលឡោះតាអាឡាមកវិញហើយ សូមអញ្ជើញមកទទួលយកទៅស្រុករបស់បងប្អូនចុះ!»។
អ្នកស្រុកគារយ៉ាត-យារីម នាំគ្នាមក ហើយយកហិបរបស់អុលឡោះតាអាឡាទៅតម្កល់ក្នុងផ្ទះរបស់លោកអប៊ីណាដាប់ដែលស្ថិតនៅលើភ្នំ។ ពួកគេតែងតាំងលោកអេឡាសារ ជាកូនរបស់លោកអប៊ីណាដាប់ ឲ្យថែរក្សាហិបរបស់អុលឡោះតាអាឡា។