នាងដេលីឡាពោលទៅគាត់ថា៖ «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ លោកសាំសុនភ្ញាក់ពីដំណេក ហើយគិតថា គាត់នឹងរំដោះខ្លួនរួច ដូចសព្វមួយដង ព្រោះគាត់ពុំបានដឹងថាអុលឡោះតាអាឡាថយចេញពីគាត់នោះទេ។
នាងពោលឡើងថា៖ «សាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!» គាត់ក៏ភ្ញាក់ពីដេក ហើយគិតថា៖ «អញនឹងចេញទៅទាំងរលាស់ខ្លួន ដូចសព្វមួយដង»។ ប៉ុន្តែ គាត់មិនដឹងថា ព្រះយេហូវ៉ាបានថយចេញពីគាត់ទេ។
នាងដេលីឡាពោលទៅលោកថា៖ «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ លោកសាំសុនភ្ញាក់ពីដំណេក ហើយគិតថា លោកនឹងរំដោះខ្លួនរួច ដូចសព្វមួយដង ព្រោះលោកពុំបានដឹងថាព្រះអម្ចាស់ថយចេញពីលោកនោះទេ។
រួចនាងស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ គាត់ក៏ភ្ញាក់ពីដេកឡើង នឹកថា អញនឹងចេញទៅរលាស់ខ្លួនដូចជាសព្វ១ដង តែគាត់មិនដឹងជាព្រះយេហូវ៉ាបានថយចេញពីខ្លួនទេ
លោកក៏ចេញទៅជួបស្តេចអេសាហើយជម្រាបថា៖ «សូមជម្រាបស្តេចអេសា ព្រមទាំងកូនចៅយូដា និងកូនចៅពុនយ៉ាមីន ទាំងអស់គ្នាអើយ សូមស្តាប់ខ្ញុំ! អុលឡោះតាអាឡានៅជាមួយអ្នករាល់គ្នា កាលណាអ្នករាល់គ្នាស្ថិតនៅជាមួយទ្រង់។ ប្រសិនបើអ្នករាល់គ្នាស្វែងរកទ្រង់ នោះទ្រង់នឹងឲ្យអ្នករាល់គ្នារកឃើញ។ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលទ្រង់ នោះទ្រង់ក៏បោះបង់ចោលអ្នករាល់គ្នាដែរ។
តើនរណាបានប្រគល់ពូជពង្សយ៉ាកកូប ទៅឲ្យខ្មាំងរឹបអូស? តើនរណាបានប្រគល់កូនចៅអ៊ីស្រអែល ទៅឲ្យខ្មាំងប្លន់ដូច្នេះ? គឺអុលឡោះតាអាឡាដែលធ្វើដូច្នេះ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងចិត្តរបស់ទ្រង់ យើងខ្ញុំមិនព្រមដើរតាមមាគ៌ារបស់ទ្រង់ ហើយមិនព្រមស្ដាប់ហ៊ូកុំរបស់ទ្រង់ទេ។
ជនបរទេសកំពុងតែបង្ហិនកម្លាំងរបស់គេ គេនៅតែមិនដឹងខ្លួន គេចាស់សក់ស្កូវប៉ុណ្ណឹងហើយ នៅតែមិនដឹងខ្លួនទៀត។
សូមបងប្អូនកុំបះបោរប្រឆាំងនឹងអុលឡោះ ឬភ័យខ្លាចអ្នកស្រុកនោះឡើយ ដ្បិតពួកគេនឹងធ្លាក់មកក្នុងកណ្តាប់ដៃរបស់យើង គ្មានព្រះណាការពារពួកគេបានទេ។ អុលឡោះតាអាឡានៅជាមួយពួកយើងហើយ កុំខ្លាចពួកគេធ្វើអ្វី!»។
ខ្ញុំបាននាំវាមកជួបសិស្សរបស់លោកដែរ តែគេពុំអាចមើលវាឲ្យជាបានទេ»។
អ៊ីសាបានឆ្លើយទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត អ្នករាល់គ្នានឹងបញ្ជាទៅភ្នំនោះថា “ចូរចេញពីនេះ ទៅនៅកន្លែងផ្សេងទៅ!”ភ្នំមុខជាធ្វើតាមពាក្យអ្នករាល់គ្នាមិនខាន ដ្បិតគ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ។
យើងមិនអាចចាត់ទុកថា ខ្លួនយើងមានសមត្ថភាពនឹងធ្វើកិច្ចការអ្វីមួយបានដោយខ្លួនយើងផ្ទាល់ឡើយ គឺអុលឡោះឯណោះដែលប្រទានឲ្យយើងមានសមត្ថភាពអាចធ្វើបាន។
ប្រសិនបើអុលឡោះតាអាឡា ដែលជាថ្មដារបស់ពួកគេ មិនប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ ខ្មាំងសត្រូវទេនោះ តើខ្មាំងសត្រូវតែម្នាក់អាចដេញតាម អ៊ីស្រអែលដល់ទៅមួយពាន់នាក់ ហើយខ្មាំងសត្រូវតែពីរនាក់អាចធ្វើឲ្យ អ៊ីស្រអែលមួយម៉ឺននាក់បាក់ទ័ព កើតឬ?
ហេតុនេះហើយបានជាជនជាតិអ៊ីស្រអែលពុំអាចប្រឈមមុខតទល់នឹងសត្រូវបានទៀតទេ។ ពួកគេបាក់ទ័ពរត់នៅមុខសត្រូវដូច្នេះ ព្រោះពួកគេមានទោស ហើយត្រូវវិនាសអន្តរាយ។ ប្រសិនបើអ្នករាល់គ្នាមិនបំផ្លាញអ្វីៗដែលត្រូវបំផ្លាញក្នុងចំណោមអ្នករាល់គ្នាទេនោះ យើងនឹងលែងនៅជាមួយអ្នករាល់គ្នាទៀតហើយ!
នាងដេលីឡាក៏ធ្វើឲ្យលោកសាំសុនសម្រាន្តលក់ រួចនាងក្រងសក់គាត់ជាប្រាំពីរកំរងភ្ជាប់នឹងកីតម្បាញ ហើយបោះស្នឹងពីលើផង។ បន្ទាប់មក នាងស្រែកថា៖ «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ លោកសាំសុនភ្ញាក់ឡើង ហើយកន្ត្រាក់របើក ទាំងស្នឹង ទាំងកីតម្បាញទៀតផង។
នាងដេលីឡាបានឲ្យលោកសាំសុនកើយភ្លៅនាង រហូតដល់លក់ រួចហៅមនុស្សម្នាក់មកកោរកំរងសក់ទាំងប្រាំពីររបស់លោក លោកចាប់ផ្តើមខ្សោយ។ កម្លាំងក៏ថយចេញពីខ្លួនលោកទៅ។
ពួកភីលីស្ទីនចូលទៅចាប់គាត់ ហើយខ្វេះភ្នែកគាត់ទាំងពីរទៀតផង។ ពួកគេនាំគាត់ទៅក្រុងកាសា ដោយយកច្រវាក់លង្ហិនមកដាក់គាត់ និងបង្ខំគាត់ឲ្យបង្វិលត្បាល់កិននៅក្នុងគុក។
ប៉ុន្តែ លោកសាំសុនសម្រាន្តនៅទីនោះ ត្រឹមតែពាក់កណ្តាលអធ្រាត្រប៉ុណ្ណោះ។ លុះកណ្តាលអធ្រាត្រគាត់ក្រោកឡើង ទៅចាប់ទាញទ្វារក្រុង ទាំងមូលសសរក្លោងទ្វារទាំងពីរ ព្រមទាំងរនុក លើកលីលើស្មា ហើយយកទៅដាក់លើកំពូលភ្នំ ទល់មុខក្រុងហេប្រូន។
នាងបានឲ្យមនុស្សបង្កប់ខ្លួននៅក្នុងផ្ទះ។ ខណៈនោះ នាងស្រែកថា៖ «បងសាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ លោកសាំសុនក៏បណ្ដាច់ពួរនោះចេញអស់ ដូចខ្សែអំបោះដែលត្រូវភ្លើងឆេះ។ ដូច្នេះ គេនៅតែពុំដឹងអាថ៌កំបាំងនៃកម្លាំងរបស់គាត់ដដែល។
រសរបស់អុលឡោះតាអាឡាបានចាកចេញពីស្តេចសូល ហើយអុលឡោះបណ្តោយឲ្យអ៊ីព្លេសមួយមកធ្វើឲ្យស្តេចវិលវល់ស្មារតី។
លុះស្អែកឡើង អុលឡោះបណ្តោយឲ្យអ៊ីព្លេសមកចូលក្នុងស្តេចសូលទៅជាវិកលចរិតនៅក្នុងម៉ាស្ទិទ។ ទតលេងភ្លេងជូនស្តេចដូចសព្វដង ពេលនោះស្តេចសូលកាន់លំពែង
ស្តេចសូលខ្លាចទត ព្រោះអុលឡោះតាអាឡាបានបោះបង់ចោលស្តេច ហើយទៅនៅជាមួយទត។