យ៉ាកកូបដាក់ឈ្មោះកន្លែងនោះថា «ព្នីអែល» ដ្បិតគាត់ពោលថា «ខ្ញុំបានឃើញអុលឡោះផ្ទាល់នឹងភ្នែក តែខ្ញុំនៅមានជីវិតនៅឡើយ»។
ពួកចៅហ្វាយ 13:22 - អាល់គីតាប ហើយគាត់ក៏ពោលទៅកាន់ភរិយាថា៖ «យើងប្រាកដជាស្លាប់ហើយ ព្រោះយើងបានឃើញអុលឡោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម៉ាណូអាពោលទៅកាន់ប្រពន្ធថា៖ «យើងនឹងស្លាប់ជាប្រាកដ ព្រោះយើងបានឃើញព្រះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយគាត់ក៏ពោលទៅកាន់ភរិយាថា៖ «យើងប្រាកដជាស្លាប់ហើយ ព្រោះយើងបានឃើញព្រះជាម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចប្រាប់ប្រពន្ធថា យើងនឹងស្លាប់ជាប្រាកដ ពីព្រោះយើងបានឃើញព្រះហើយ |
យ៉ាកកូបដាក់ឈ្មោះកន្លែងនោះថា «ព្នីអែល» ដ្បិតគាត់ពោលថា «ខ្ញុំបានឃើញអុលឡោះផ្ទាល់នឹងភ្នែក តែខ្ញុំនៅមានជីវិតនៅឡើយ»។
ពួកគាត់បានឃើញអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែល។ នៅក្រោមជើងទ្រង់ មានដូចជាត្បូងកណ្តៀងសុទ្ធភ្លឺថ្លាដូចផ្ទៃមេឃ។
ម៉ូសាឡើងទៅលើភ្នំជាមួយហារូន លោកណាដាប និងលោកអប៊ីហ៊ូវ ព្រមទាំងអះលីជំអះរបស់ជនជាតិអ៊ីស្រអែល ទាំងចិតសិបនាក់។
យើងជាអុលឡោះដែលឪពុកអ្នកតែងគោរពបម្រើ គឺជាម្ចាស់របស់អ៊ីព្រហ៊ីម ជាម្ចាស់របស់អ៊ីសាហាក់ និងជាម្ចាស់របស់យ៉ាកកូប»។ ម៉ូសាខ្ទប់មុខ ព្រោះមិនហ៊ានមើលអុលឡោះ។
អុលឡោះមានបន្ទូលទៀតថា៖ «អ្នកមិនអាចឃើញមុខយើងបានទេ ដ្បិតគ្មានមនុស្សណាអាចឃើញមុខយើង ហើយមានជីវិតតទៅមុខទៀតបានឡើយ»។
ពេលនោះ ខ្ញុំលាន់មាត់ថា៖ «ស្លាប់ខ្ញុំហើយ! ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ ហើយខ្ញុំក៏រស់នៅកណ្ដាលចំណោមប្រជាជនដែលមានបបូរមាត់មិនបរិសុទ្ធដែរ តែខ្ញុំបានឃើញស្តេច ជាអុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល»។
ពុំដែលមាននរណាម្នាក់បានឃើញអុលឡោះឡើយ មានតែបុត្រាមួយគត់ប៉ុណ្ណោះ ដែលបាននាំយើងឲ្យស្គាល់អុលឡោះ ដ្បិតបុត្រានៃអុលឡោះបាននៅរួមជាមួយអុលឡោះជាបិតា។
អុលឡោះដែលបានចាត់ខ្ញុំឲ្យមក ក៏បានធ្វើជាបន្ទាល់ឲ្យខ្ញុំដែរ តែអ្នករាល់គ្នាមិនដែលបានឮសំឡេងរបស់អុលឡោះ ហើយក៏មិនដែលបានឃើញអុលឡោះផង។
អុលឡោះបានបណ្តេញប្រជាជាតិនានា ដែលមានគ្នាច្រើន និងមានកម្លាំងខ្លាំងជាងអ្នក ដើម្បីឲ្យអ្នកចូលកាន់កាប់ស្រុករបស់គេ ហើយទ្រង់ប្រគល់ស្រុកនោះមកឲ្យអ្នក ទុកជាកេរមត៌ក ដូចអ្នកឃើញសព្វថ្ងៃនេះស្រាប់។
មិនដែលមានមនុស្សណាបានឮសំឡេងរបស់អុលឡោះដែលនៅអស់កល្ប ពីក្នុងភ្លើង ដូចយើងខ្ញុំបានឮ ហើយនៅរស់រានមានជីវិតបែបនេះឡើយ។
ពេលនោះ លោកគេឌានដឹងថា ជាម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាគាត់ពោលថា៖ «វីវរហើយ អុលឡោះតាអាឡាជាម្ចាស់អើយ! ដ្បិតខ្ញុំបានឃើញម៉ាឡាអ៊ីកាត់របស់ទ្រង់ ផ្ទាល់នឹងភ្នែក!»។