ពួកចៅហ្វាយ 10:7 - អាល់គីតាប ដូច្នេះ អុលឡោះតាអាឡាខឹងជាមួយជនជាតិអ៊ីស្រអែល ហើយប្រគល់គេទៅក្នុងកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន និងជនជាតិអាំម៉ូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា ក៏ឆួលឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយព្រះអង្គលក់គេទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន និងទៅក្នុងកណ្ដាប់នៃរបស់ពួកអាំម៉ូន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធជាមួយជនជាតិអ៊ីស្រាអែល ហើយប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន និងជនជាតិអាំម៉ូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាក៏កាត់ឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយទ្រង់លក់គេទៅក្នុងកណ្តាប់ដៃពួកភីលីស្ទីន នឹងពួកកូនចៅអាំម៉ូន |
អុលឡោះអើយ ហេតុអ្វីបានជាទ្រង់បោះបង់ចោល យើងខ្ញុំរហូតដូច្នេះ? ហេតុអ្វីបានជាទ្រង់ខឹងនឹងយើងខ្ញុំ ដែលជាប្រជារាស្ដ្រផ្ទាល់របស់ទ្រង់ ?
អុលឡោះតាអាឡាមានបន្ទូលថា: លិខិតបញ្ជាក់ថា យើងលែងលះម្ដាយអ្នករាល់គ្នានៅឯណា? តើយើងលក់អ្នករាល់គ្នា ដើម្បីសងបំណុលនរណា? យើងបានលក់អ្នករាល់គ្នា ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាប្រព្រឹត្ត យើងបានលែងលះម្ដាយអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាបះបោរ!
អុលឡោះតាអាឡាជាម្ចាស់ដែលមានចិត្ត ស្រឡាញ់ប្រជារាស្ត្ររបស់ទ្រង់ពន់ប្រមាណ ទ្រង់សងសឹកខ្មាំងសត្រូវ។ អុលឡោះតាអាឡាសងសឹក ទ្រង់ខឹងយ៉ាងខ្លាំង។ អុលឡោះតាអាឡាសងសឹកបច្ចាមិត្តរបស់ទ្រង់ ទ្រង់មិនអត់អោនឲ្យពួកគេទេ។
ពេលទ្រង់ខឹង តើនរណាអាចទ្រាំទ្របាន? តើនរណាអាចតទល់នឹង កំហឹងរបស់ទ្រង់បាន? កំហឹងដ៏ខ្លាំងក្លារបស់ទ្រង់ ប្រៀបដូចជាភ្លើងឆេះកំទេចផ្ទាំងថ្ម។
ចាប់តាំងពីឆ្នាំនោះមក រហូតអស់រយៈពេលដប់ប្រាំបីឆ្នាំ ជនជាតិទាំងពីរបានសង្កត់សង្កិន និងធ្វើបាបជនជាតិអ៊ីស្រអែលដែលរស់នៅស្រុកកាឡាដ ក្នុងទឹកដីរបស់ជនជាតិអាម៉ូរី ខាងកើតទន្លេយ័រដាន់។
ជនជាតិអ៊ីស្រអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡាសាជាថ្មីទៀត។ ហេតុនេះទ្រង់ប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន អស់រយៈពេលសែសិបឆ្នាំ។
អុលឡោះតាអាឡាខឹងនឹងជនជាតិអ៊ីស្រអែលយ៉ាងខ្លាំង ទ្រង់ប្រគល់ពួកគេ ទៅក្នុងកណ្តាប់ដៃរបស់ពួកចោរព្រៃដែលប្លន់យកទ្រព្យសម្បត្តិពួកគេ ទ្រង់ប្រគល់ពួកគេទៅឲ្យខ្មាំងសត្រូវនៅជុំវិញយកទៅធ្វើជាទាសករ។ ពួកគេពុំអាចទប់ទល់នឹងខ្មាំងសត្រូវបានទៀតឡើយ។
ហេតុនេះ អុលឡោះតាអាឡាប្រគល់ពួកគេ ទៅក្នុងកណ្តាប់ដៃរបស់ស្តេចយ៉ាប៊ីន ជាស្តេចស្រុកកាណានដែលនៅក្រុងហាសោរ។ មេទ័ពរបស់ស្តេចឈ្មោះស៊ីសេរ៉ា រស់នៅក្រុងហារ៉ូសេតកូយឹម។
ជនជាតិអ៊ីស្រអែលនាំគ្នាប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់បំណងអុលឡោះតាអាឡា សាជាថ្មីទៀត ហេតុនេះហើយបានជាទ្រង់ប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ជនជាតិម៉ាឌានអស់រយៈពេលប្រាំពីរឆ្នាំ។