គេក៏បានដាក់ឈ្មោះឲ្យគំនរថ្មនោះថា «មីសប៉ា»ដែរ ព្រោះឡាបាន់ពោលថា «សូមអុលឡោះតាអាឡាតាមឃ្លាំមើលកូន និងពុកនៅពេលដែលយើងឃ្លាតឆ្ងាយពីគ្នាទៅ។
ពួកចៅហ្វាយ 10:17 - អាល់គីតាប គ្រានោះ ជនជាតិអាំម៉ូនប្រមូលផ្តុំគ្នា បោះទ័ពនៅស្រុកកាឡាដ ហើយជនជាតិអ៊ីស្រអែលក៏ប្រមូលគ្នាបោះទ័ពនៅមីសប៉ាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ពួកអាំម៉ូនបានមូលផ្ដុំគ្នា ហើយបោះទ័ពនៅស្រុកកាឡាត ឯប្រជាជនអ៊ីស្រាអែលក៏ប្រមូលផ្ដុំគ្នា ហើយបោះទ័ពនៅមីសប៉ាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រានោះ ជនជាតិអាំម៉ូនប្រមូលផ្ដុំគ្នា បោះទ័ពនៅស្រុកកាឡាដ ហើយជនជាតិអ៊ីស្រាអែលក៏ប្រមូលគ្នាបោះទ័ពនៅមីសប៉ាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ពួកកូនចៅអាំម៉ូន គេមូលគ្នាទៅបោះទ័ពនៅស្រុកកាឡាត ឯពួកកូនចៅអ៊ីស្រាអែលក៏មូលគ្នាទៅបោះទ័ពនៅមីសប៉ា |
គេក៏បានដាក់ឈ្មោះឲ្យគំនរថ្មនោះថា «មីសប៉ា»ដែរ ព្រោះឡាបាន់ពោលថា «សូមអុលឡោះតាអាឡាតាមឃ្លាំមើលកូន និងពុកនៅពេលដែលយើងឃ្លាតឆ្ងាយពីគ្នាទៅ។
ទឹកដីរបស់គេលាតសន្ធឹង ចាប់តាំងពីក្រុងហេសបូន រហូតដល់ក្រុងរ៉ាម៉ាត-មីសប៉េ និងក្រុងបេថូនីម ហើយចាប់តាំងពីក្រុងម៉ាហាណែមរហូតដល់ព្រំប្រទល់ស្រុកដេបៀរ។
ប្រជាជននៅស្រុកកាឡាដ ព្រមទាំងអ្នកដឹកនាំរបស់ពួកគេពិភាក្សាគ្នាទៅវិញទៅមក ហើយសម្រេចថា អ្នកណាហ៊ានប្រយុទ្ធតទល់នឹងជនជាតិអាំម៉ូនមុនគេ អ្នកនោះនឹងធ្វើជាមេដឹកនាំលើប្រជាជនកាឡាដទាំងមូល។
លោកយែបថាក៏ចេញទៅជាមួយពួកចាស់ទុំនៃស្រុកកាឡាដ ហើយប្រជាជនបានលើកគាត់ឲ្យធ្វើជាមេដឹកនាំ និងជាមេទ័ពរបស់ពួកគេ។ ពេលនោះ លោកយែបថារំលឹកឡើងវិញនូវពាក្យដែលលោកបានព្រមព្រៀងជាមួយពួកចាស់ទុំ នៅចំពោះអុលឡោះតាអាឡា នៅមីសប៉ា។
គ្រានោះ រសនៃអុលឡោះតាអាឡាសណ្ឋិតលើលោកយែបថា គាត់បានធ្វើដំណើរកាត់ស្រុកកាឡាដ និងស្រុកម៉ាណាសេ រួចទៅដល់មីសប៉ា ក្នុងស្រុកកាឡាដ។ បន្ទាប់មក គាត់បន្តដំណើរពីទីនោះ ឆ្ពោះទៅស្រុកអាំម៉ូន។
ពេលលោកយែបថា វិលត្រឡប់មកផ្ទះរបស់គាត់នៅមីសប៉ាវិញ កូនស្រីរបស់គាត់ចេញមកទទួល ទាំងរាំ និងវាយក្រាប់។ នាងជាកូនស្រីតែមួយគត់របស់គាត់ គឺក្រៅពីនាងគាត់គ្មានកូនប្រុស កូនស្រីណាទៀតឡើយ។
ដោយពោលថា៖ «សូមលោកអញ្ជើញមកធ្វើជាមេទ័ពលើពួកយើងទៅ ដើម្បីឲ្យយើងអាចប្រយុទ្ធនឹងពួកអាំម៉ូនបាន»។
សាំយូអែលនិយាយថា៖ «ចូរប្រមូលផ្តុំជនជាតិអ៊ីស្រអែលទាំងអស់ នៅមីសប៉ា រួចហើយខ្ញុំនឹងសូមអង្វរអុលឡោះតាអាឡា ឲ្យអ្នករាល់គ្នា»។