Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 10:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 គ្រា​នោះ ពួក​កូន​ចៅ​អាំម៉ូន គេ​មូល​គ្នា​ទៅ​បោះ​ទ័ព​នៅ​ស្រុក​កាឡាត ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​មូល​គ្នា​ទៅ​បោះ​ទ័ព​នៅ​មីសប៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 គ្រា​នោះ ពួក​អាំម៉ូន​បាន​មូល​ផ្ដុំ​គ្នា ហើយ​បោះ‌ទ័ព​នៅ​ស្រុក​កាឡាត ឯ​ប្រជាជន​អ៊ីស្រា‌អែល​ក៏​ប្រមូល​ផ្ដុំ​គ្នា ហើយ​បោះ‌ទ័ព​នៅ​មីស‌ប៉ា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 គ្រា​នោះ ជន‌ជាតិ​អាំម៉ូន​ប្រមូល​ផ្ដុំ​គ្នា បោះ​ទ័ព​នៅ​ស្រុក​កាឡាដ ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ប្រមូល​គ្នា​បោះ​ទ័ព​នៅ​មីស‌ប៉ា​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 គ្រា​នោះ ជន‌ជាតិ​អាំម៉ូន​ប្រមូល​ផ្តុំ​គ្នា បោះ​ទ័ព​នៅ​ស្រុក​កាឡាដ ហើយ​ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​ប្រមូល​គ្នា​បោះ​ទ័ព​នៅ​មីស‌ប៉ា​ដែរ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 10:17
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​ព្រោះ​គាត់​និយាយ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទត​មើល​ឯង ហើយ​នឹង​អញ ក្នុង​កាល​ដែល​យើង​នៅ​ឃ្លាត​ពី​គ្នា


ហើយ​ពី​ហែសបូន ទៅ​ដល់​រ៉ាម៉ាត-មីសពេ នឹង​បេថូនិម ហើយ​ពី​ម៉ាហា‌ណែម ទៅ​ដល់​ព្រំ​ស្រុក​ដេបៀរ


នោះ​ពួក​បណ្តាជន នឹង​ពួក​អ្នក​ជា​កំពូល​របស់​ពួក​កាឡាត គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា តើ​អ្នក​ណា​ហ៊ាន​ចាប់​ផ្តើម​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន អ្នក​ណា​ដែល​ហ៊ាន នោះ​នឹង​បាន​ធ្វើ​ជា​មេ​លើ​ពួក​មនុស្ស​នៅ​ស្រុក​កាឡាត​ទាំង​អស់។


ដូច្នេះ​យែបថា​ក៏​ទៅ​ជា​មួយ​នឹង​ពួក​ចាស់‌ទុំ​នៃ​ស្រុក​កាឡាត​ទៅ ហើយ​ពួក​បណ្តាជន​ក៏​លើក​ឡើង​ឲ្យ​ធ្វើ​ជា​កំពូល ហើយ​ជា​មេ​លើ​គេ រួច​យែបថា​ក៏​ទៅ​ថ្លែង​អស់​ទាំង​ពាក្យ​ដដែល​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មីសប៉ា។


ខណៈ​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មក​សណ្ឋិត​លើ​យែបថា រួច​លោក​ដើរ​កាត់​ស្រុក​កាឡាត នឹង​ស្រុក​ម៉ាន៉ាសេ ទៅ​តាម​មីសប៉ា-កាឡាត ហើយ​ពី​ទី​នោះ​ក៏​ដំរង់​ទៅ​ឯ​ពួក​កូន​ចៅ​អាំម៉ូន


រួច​យែបថា លោក​ត្រឡប់​មក​ដល់​ផ្ទះ នៅ​ត្រង់​មីសប៉ា​វិញ នោះ​មើល ខណៈ​នោះ កូន​ស្រី​របស់​លោក​ក៏​ចេញ​មក​ទទួល ទាំង​បន្ទរ​ក្រាប់​បណ្តើរ ហើយ​លោត‌កញ្ឆេង​ផង នាង​នោះ​ជា​កូន​តែ​១​របស់​លោក ក្រៅ​ពី​នាង នោះ​គ្មាន​កូន​ប្រុស ឬ​កូន​ស្រី​ណា​ទៀត​ឡើយ


លុះ​ចំណេរ​ក្រោយ​មក នោះ​ពួក​កូន​ចៅ​អាំម៉ូន គេ​ទន្ទ្រាន​ចូល​ច្បាំង​នឹង​សាសន៍​អ៊ីស្រាអែល


ដោយ​អង្វរ​ថា សូម​មក​ធ្វើ​ជា​មេ‌ទ័ព លើ​យើង​រាល់​គ្នា ដើម្បី​នាំ​យើង​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន


សាំយូ‌អែល​ក៏​ប្រាប់​ថា ចូរ​ឲ្យ​ប្រមូល​ពួក​អ៊ីស្រាអែល​ទាំង​អស់​មក​ឯ​មីសប៉ា​ចុះ ខ្ញុំ​នឹង​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អ្នក​រាល់​គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម