កូនចៅរបស់ជាតិសាសន៍ទាំងនោះ នៅសេសសល់ក្នុងស្រុក ព្រោះជនជាតិអ៊ីស្រអែលពុំបានបំផ្លាញពួកគេឡើយ។ ស្តេចស៊ូឡៃម៉ានបានកេណ្ឌពួកនោះ ធ្វើជាកំណែនរហូតដល់សព្វថ្ងៃ។
ពួកចៅហ្វាយ 1:27 - អាល់គីតាប រីឯកុលសម្ព័ន្ធម៉ាណាសេវិញ គេមិនបានបណ្តេញពួកអ្នកស្រុកដែលរស់នៅក្រុងបេតសៀន ក្រុងតាណាក់ ក្រុងដោរ ក្រុងយីបឡាម និងក្រុងមេគីដោ ព្រមទាំងតំបន់នានាជុំវិញក្រុងទាំងនោះទេ ដូច្នេះជនជាតិកាណានក៏រស់នៅក្នុងស្រុកនោះតទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកម៉ាណាសេមិនបានបណ្តេញពួកអ្នកនៅក្រុងបេត-សៀន និងភូមិនានាដែលនៅជុំវិញ ពួកក្រុងតាអាណាក និងភូមិនានាដែលនៅជុំវិញ ពួកក្រុងដោរ និងភូមិនានាដែលនៅជុំវិញ ពួកក្រុងយីបលាម និងភូមិនានាដែលនៅជុំវិញ ឬពួកក្រុងមេគីដោ និងភូមិនានាដែលនៅជុំវិញចេញទេ គឺពួកសាសន៍កាណាននៅតែបន្ដរស់នៅក្នុងស្រុកតទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯកុលសម្ព័ន្ធម៉ាណាសេវិញ គេមិនបានបណ្ដេញពួកអ្នកស្រុកដែលរស់នៅក្រុងបេតសៀន ក្រុងតាណាក់ ក្រុងដោរ ក្រុងយីបឡាម និងក្រុងមេគីដោ ព្រមទាំងតំបន់នានាជុំវិញក្រុងទាំងនោះទេ ដូច្នេះ ជនជាតិកាណានក៏រស់នៅក្នុងស្រុកនោះតទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកម៉ាន៉ាសេ គេមិនបានបណ្តេញពួកអ្នកនៅក្រុងបេត-សៀន នឹងតំបន់នៅជុំវិញ ពួកក្រុងត្អាណាក នឹងតំបន់នៅជុំវិញ ពួកក្រុងដោរ នឹងតំបន់នៅជុំវិញ ពួកក្រុងយីបលាម នឹងតំបន់នៅជុំវិញ ឬពួកក្រុងមេគីដោ នឹងតំបន់នៅជុំវិញចេញទេ គឺពួកសាសន៍កាណានបានតាំងចិត្តនឹងនៅជាប់ក្នុងស្រុកនោះវិញ |
កូនចៅរបស់ជាតិសាសន៍ទាំងនោះ នៅសេសសល់ក្នុងស្រុក ព្រោះជនជាតិអ៊ីស្រអែលពុំបានបំផ្លាញពួកគេឡើយ។ ស្តេចស៊ូឡៃម៉ានបានកេណ្ឌពួកនោះ ធ្វើជាកំណែនរហូតដល់សព្វថ្ងៃ។
ក្នុងរជ្ជកាលស្តេចយ៉ូសៀស ស្តេចហ្វៀរ៉អ៊ូននេកោ ជាស្តេចស្រុកអេស៊ីបបានលើកទ័ពទៅកាន់ទន្លេអឺប្រាត ដើម្បីជួយស្តេចស្រុកអាស្ស៊ីរី។ ស្តេចយ៉ូសៀសបានលើកទ័ពមកវាយស្ទាក់ផ្លូវ តែកាលស្តេចហ្វៀរ៉អ៊ូនឃើញ ក៏សម្លាប់ស្តេចយ៉ូសៀសនៅមេគីដោ។
កាលស្តេចអហាស៊ីយ៉ា ជាស្តេចស្រុកយូដាឃើញដូច្នេះ ស្តេចរត់ឆ្ពោះទៅបេតកាន តែលោកយេហ៊ូវដេញតាម ហើយបញ្ជាថា៖ «ចូរប្រហារស្តេចនេះទៅ!» គេក៏ប្រហារស្តេចនៅក្នុងរទេះ។ ពេលនោះ ស្តេចកំពុងឡើងតាមផ្លូវទៅភូមិគើរជិតក្រុងយីបឡាម។ ស្តេចភៀសខ្លួនទៅដល់ក្រុងមេគីដោ ហើយស្លាប់នៅទីនោះ។
អ្នកណាបំពេញកិច្ចការរបស់អុលឡោះតាអាឡា ដោយខ្ជីខ្ជា គឺពុំបានធ្វើឲ្យដាវរបស់ខ្លួន ប្រឡាក់ជោកទៅដោយឈាមទេ អ្នកនោះត្រូវបណ្ដាសាជាពុំខាន!
ពេលណាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នក ពេលណាអ្នកយកជ័យជំនះលើពួកគេហើយ ចូរបំផ្លាញពួកគេជូនផ្តាច់ដល់អុលឡោះតាអាឡា។ កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬប្រណីសន្តោសពួកគេឡើយ។
ក្នុងទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល គេទទួលបានក្រុងពីរ គឺក្រុងតាណាក់ និងវាលស្មៅនៅជុំវិញ ក្រុងអ៊ីតឡាម និងវាលស្មៅនៅជុំវិញ។
ក្រោយពេលយ៉ូស្វេស្លាប់ផុតទៅ ជនជាតិអ៊ីស្រអែលសួរអុលឡោះតាអាឡាថា៖ «ក្នុងចំណោមយើងខ្ញុំ តើកុលសម្ព័ន្ធណាត្រូវឡើងទៅច្បាំងនឹងជនជាតិកាណានមុនគេ»?។
រីឯកុលសម្ព័ន្ធពុនយ៉ាមីនវិញ គេមិនបានបណ្តេញជនជាតិយេប៊ូស ដែលរស់នៅក្រុងយេរូសាឡឹមទេ។ ដូច្នេះ ជនជាតិយេប៊ូសក៏រស់ជាមួយកុលសម្ព័ន្ធពុនយ៉ាមីន នៅក្រុងយេរូសាឡឹមរហូតដល់សព្វថ្ងៃ។
បុរសនោះបានធ្វើដំណើរទៅស្រុកហេត ហើយសង់ក្រុងមួយ ដែលគាត់ដាក់ឈ្មោះថា «លូស» ជាឈ្មោះដែលគេហៅរហូតដល់សព្វថ្ងៃ។
ពេលជនជាតិអ៊ីស្រអែលមានកម្លាំង គេពុំបណ្តេញជនជាតិកាណានចេញពីនោះទេ តែគេបង្ខំពួកនោះឲ្យធ្វើការជាទម្ងន់។
ស្តេចរបស់ខ្មាំងនាំគ្នាលើកទ័ពមក ស្តេចរបស់ជនជាតិកាណានលើកគ្នាមកច្បាំង នៅតាណាក់ ក្បែរប្រភពទឹកមេគីដោ តែពួកគេពុំបានទទួលប្រាក់ ជាជយភ័ណ្ឌអ្វីសោះឡើយ។
តែស្តេចសូល និងកងទ័ពបានទុកជីវិតឲ្យស្តេចអកាក់ ព្រមទាំងសត្វដ៏ល្អៗជាងគេ មានគោ ចៀម សត្វធាត់ៗ កូនចៀម និងអ្វីៗដែលល្អបំផុត ពួកគេមិនព្រមបំផ្លាញជូនផ្តាច់ដល់អុលឡោះទេ។ ពួកគេបំផ្លាញតែអ្វីៗដែលគ្មានតម្លៃ និងគ្មានប្រយោជន៍ប៉ុណ្ណោះ។
បន្ទាប់មក ពួកគេយកគ្រឿងសាស្ត្រាវុធរបស់ស្តេចសូល ទៅតម្កល់ទុកក្នុងវិហារនៃព្រះអាស្តារ៉ូត ហើយយកសពរបស់ស្តេចទៅព្យួរនៅកំពែងក្រុងបេតសាន។