ពួកគេឆ្លើយវិញថា៖ «យើងខ្ញុំមានបងប្អូនទាំងអស់ដប់ពីរនាក់ ហើយយើងខ្ញុំមានឪពុកតែមួយនៅស្រុកកាណាន។ ឥឡូវនេះ ប្អូនពៅរបស់យើងខ្ញុំនៅជាមួយឪពុក រីឯប្អូនម្នាក់ទៀតបានស្លាប់បាត់ទៅហើយ»។
បរិទេវ 5:7 - អាល់គីតាប ដូនតារបស់យើងខ្ញុំបានប្រព្រឹត្តអំពើបាបមែន តែពួកគេស្លាប់អស់ហើយ គឺយើងខ្ញុំទេដែលរងទុក្ខទោស ព្រោះតែកំហុសដែលដូនតាបានប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុព្វបុរសយើងខ្ញុំបានធ្វើបាប ហើយក៏វិនាសអស់ទៅ ឯយើងខ្ញុំក៏ត្រូវរងអំពើទុច្ចរិតរបស់គាត់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូនតារបស់យើងខ្ញុំបានប្រព្រឹត្តអំពើបាបមែន តែពួកគេស្លាប់អស់ហើយ គឺយើងខ្ញុំទេដែលរងទុក្ខទោស ព្រោះតែកំហុសដែលដូនតាបានប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកឰយុកោយើងខ្ញុំបានធ្វើបាបហើយក៏វិនាសអស់ទៅ ឯយើងខ្ញុំក៏បានត្រូវរងអំពើទុច្ចរិតរបស់គាត់ដែរ |
ពួកគេឆ្លើយវិញថា៖ «យើងខ្ញុំមានបងប្អូនទាំងអស់ដប់ពីរនាក់ ហើយយើងខ្ញុំមានឪពុកតែមួយនៅស្រុកកាណាន។ ឥឡូវនេះ ប្អូនពៅរបស់យើងខ្ញុំនៅជាមួយឪពុក រីឯប្អូនម្នាក់ទៀតបានស្លាប់បាត់ទៅហើយ»។
យ៉ាកកូប ជាឪពុកនិយាយថា៖ «ឯងរាល់គ្នាធ្វើឲ្យពុកបាត់កូនទាំងអស់ហើយ គឺយូសុះក៏បាត់ ស៊ីម្មានក៏បាត់ ឥឡូវនេះ ឯងរាល់គ្នាចង់យកពុនយ៉ាម៉ីនទៅទៀត! ការទាំងនេះធ្វើឲ្យពុកខ្លោចផ្សាខ្លាំងណាស់»។
តើទ្រង់លើកលែងទោសឲ្យខ្ញុំ និងលុបលាងកំហុសរបស់ខ្ញុំបានឬទេ? ដ្បិតបន្តិចទៀត ខ្ញុំនឹងទៅនៅក្នុងផ្នូរ ទ្រង់នឹងរកខ្ញុំ តែខ្ញុំវិនាសសូន្យបាត់ទៅហើយ»។
ទ្រង់មើលមកខ្ញុំ តែលែងឃើញខ្ញុំទៀតហើយ ទ្រង់នឹងខំរកមើលខ្ញុំ តែខ្ញុំបាត់សូន្យទៅ។
មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបព្រះទាំងនោះឡើយ។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងអ្វីផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ
ឱអុលឡោះតាអាឡាជាម្ចាស់អើយ យើងខ្ញុំសូមសារភាពថា យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ហើយដូនតារបស់យើងខ្ញុំក៏បានប្រព្រឹត្ត អំពើទុច្ចរិតដែរ។ យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹង បំណងរបស់ទ្រង់។
ត្រូវឆ្លើយទៅពួកគេវិញ ដូចតទៅ: អុលឡោះតាអាឡាមានបន្ទូលថា ដូនតារបស់អ្នករាល់គ្នាបានបោះបង់ចោលយើង ហើយនាំគ្នារត់តាមព្រះឯទៀតៗ។ ពួកគេនាំគ្នាគោរព និងក្រាបថ្វាយបង្គំព្រះទាំងនោះ គឺពួកគេបោះបង់ចោលយើង ហើយមិនប្រតិបត្តិតាមហ៊ូកុំរបស់យើងទេ។
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ ជាងដូនតារបស់អ្នករាល់គ្នាទៅទៀត គឺម្នាក់ៗនៅតែចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួន ឥតស្ដាប់យើងឡើយ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «មានឮសំឡេងយំនៅភូមិរ៉ាម៉ា ជាទំនួញសោកសៅ និងសំរែកឈឺចាប់ គឺនាងរ៉ាជែលយំសោកអាណិតកូន នាងមិនព្រមឲ្យនរណាលួងលោមឡើយ ព្រោះកូនរបស់នាងបាត់បង់ជីវិត អស់ទៅហើយ»។
នៅគ្រានោះ គេលែងពោលថា “ឪពុកបរិភោគក្តឹបទំពាំងបាយជូរ តែកូនបែរជាឈឺធ្មេញ”ទៀតហើយ
នាងត្រូវរងនូវអំពើថោកទាប និងអំពើគួរស្អប់ខ្ពើមដែលខ្លួនបានប្រព្រឹត្ត - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
«ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែសូត្រសុភាសិតនេះ នៅលើទឹកដីអ៊ីស្រអែលថា “ឪពុកបរិភោគក្តឹបទំពាំងបាយជូរ ហើយកូនបែរជាឈឺធ្មេញ” ដូច្នេះ?។
ដូនតារបស់អ្នករាល់គ្នាបាត់បង់ជីវិតអស់ទៅហើយ រីឯពួកណាពីក៏មិននៅរស់រហូតដែរ។
“អុលឡោះតាអាឡាមានចិត្តអត់ធ្មត់ ហើយពោរពេញដោយចិត្តមេត្តាករុណា។ ទ្រង់លើកលែងទោស និងកំហុស ប៉ុន្តែ ទ្រង់មិនចាត់ទុកអ្នកដែលមានកំហុសថាជាជនស្លូតត្រង់ឡើយ។ ពេលឪពុកធ្វើខុសអុលឡោះដាក់ទោសគេ រហូតដល់កូនចៅបីបួនតំណ”។