បរិទេវ 3:7 - អាល់គីតាប ទ្រង់ចងខ្ញុំជាប់នឹងជញ្ជាំង ដើម្បីកុំឲ្យខ្ញុំចេញរួច ទ្រង់យកច្រវាក់ដ៏ធ្ងន់មកចងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើកំផែងព័ទ្ធជុំវិញខ្ញុំ មិនឲ្យចេញទៅក្រៅឡើយ ក៏បានយកច្រវាក់ចងខ្ញុំយ៉ាងធ្ងន់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គចងខ្ញុំជាប់នឹងជញ្ជាំង ដើម្បីកុំឲ្យខ្ញុំចេញរួច ព្រះអង្គយកច្រវាក់ដ៏ធ្ងន់មកចងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានធ្វើកំផែងព័ទ្ធជុំវិញខ្ញុំ ដើម្បីមិនឲ្យខ្ញុំចេញទៅក្រៅឡើយ ក៏បានធ្វើឲ្យច្រវាក់ខ្ញុំជាធ្ងន់ |
ប៉ុន្តែ ខ្ញុំជាមនុស្សម្នាក់ដែលរកច្រកចេញពុំរួច ដ្បិតអុលឡោះបានដាក់របងព័ទ្ធជុំវិញខ្ញុំ។
ទ្រង់បានធ្វើឲ្យអស់អ្នក ដែលជិតស្និទ្ធនឹងខ្ញុំចេញឆ្ងាយពីខ្ញុំ ទ្រង់ធ្វើឲ្យអ្នកទាំងនោះខ្ពើមខ្ញុំ ខ្ញុំគេចពីស្លាប់មិនរួចឡើយ។
ភ្នែកខ្ញុំស្រវាំង ដោយកើតទុក្ខវេទនាខ្លាំងពេក ឱអុលឡោះតាអាឡាអើយ ខ្ញុំអង្វរទ្រង់ជារៀងរាល់ថ្ងៃ! ខ្ញុំលើកដៃឡើងទៅរកទ្រង់!
គេចាប់យេរេមាទៅទម្លាក់ក្នុងអណ្ដូងរបស់សម្ដេចម៉ាល់គា ជាបុត្ររបស់ស្ដេច។ អណ្ដូងនោះស្ថិតនៅក្នុងបន្ទាយរបស់កងរក្សាស្ដេច។ គេយកខ្សែពួរមកចងយេរេមា សំរូតចុះទៅក្នុងអណ្ដូងដែលគ្មានទឹកទេ គឺមានតែភក់ ហើយយេរេមាជាប់ផុងនៅក្នុងភក់នោះ។
ប៉ុន្តែ ឥឡូវនេះ ខ្ញុំដោះលែងអ្នកឲ្យរួចពីច្រវាក់ ដែលជាប់នៅដៃអ្នក។ ប្រសិនបើអ្នកចង់ទៅស្រុកបាប៊ីឡូនជាមួយខ្ញុំ សុំអញ្ជើញមក ខ្ញុំនឹងជួយទំនុកបម្រុងអ្នក តែបើអ្នកមិនចង់ទៅស្រុកបាប៊ីឡូនជាមួយ ខ្ញុំទេ ក៏មិនអីដែរ។ មើល៍! ស្រុកទាំងអស់ស្ថិតនៅចំពោះមុខអ្នកហើយ សុំអញ្ជើញទៅកន្លែងណាក៏បាន តាមតែអ្នកពេញចិត្ត»។
ទ្រង់ប្រមូលអំពើបាបដែលខ្ញុំបានប្រព្រឹត្ត យកមកចងភ្ជាប់គ្នា បំពាក់នៅករបស់ខ្ញុំ ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ។ អុលឡោះបានប្រគល់ខ្ញុំ ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ ហើយខ្ញុំពុំអាចរើខ្លួនរួចឡើយ។
ពួកអ្នកដែលតាមប្រហារយើងខ្ញុំ ស្ថិតនៅពីក្រោយខ្នងយើងខ្ញុំជានិច្ច យើងខ្ញុំអស់កម្លាំង តែគេមិនទុកឲ្យយើងខ្ញុំសម្រាកទេ។
ទ្រង់បានប្រព្រឹត្តចំពោះយើងខ្ញុំ និងចំពោះអ្នកដឹកនាំដែលគ្រប់គ្រងលើយើងខ្ញុំ ស្របតាមបន្ទូលរបស់ទ្រង់ គឺទ្រង់ធ្វើឲ្យទុក្ខវេទនាមួយយ៉ាងធំ កើតមានដល់យើងខ្ញុំ ហើយនៅក្រោមមេឃនេះពុំដែលមានទុក្ខវេទនាណាមួយកើតឡើងដូចទុក្ខវេទនា ដែលក្រុងយេរូសាឡឹមបានជួបប្រទះនោះឡើយ។
ហេតុនេះហើយបានជាយើងយកបន្លា មកស្រះផ្លូវរបស់នាង យើងដាក់របងឃាំងនាង ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀតឡើយ។