ដោយពួកគេបានបោះបង់ចោលយើង ហើយដុតគ្រឿងក្រអូបជូនព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់អោនបានឡើយ!
បរិទេវ 2:3 - អាល់គីតាប ក្នុងពេលទ្រង់ខឹងយ៉ាងខ្លាំង ទ្រង់បានបំបាក់កម្លាំងរបស់អ៊ីស្រអែល ទ្រង់លែងជួយពួកគេ ឲ្យតទល់នឹងខ្មាំងសត្រូវទៀតហើយ។ ទ្រង់បានធ្វើឲ្យភ្លើងឆាបឆេះគ្រប់ទិសទី នៅក្នុងស្រុករបស់យ៉ាកកូប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពេលដែលព្រះអង្គខ្ញាល់ ព្រះអង្គបានកាត់ស្នែងរបស់អ៊ីស្រាអែល ក៏ដកព្រះហស្តស្តាំចេញពីមុខខ្មាំងសត្រូវ ហើយបានបញ្ឆេះស្រុកយ៉ាកុប ដូចជាភ្លើងឆាបឆេះគ្រប់ទិសទី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងពេលព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំង ព្រះអង្គបានបំបាក់កម្លាំងរបស់អ៊ីស្រាអែល ព្រះអង្គលែងជួយពួកគេ ឲ្យតទល់នឹងខ្មាំងសត្រូវទៀតហើយ។ ព្រះអង្គបានធ្វើឲ្យភ្លើងឆាបឆេះគ្រប់ទិសទី នៅក្នុងស្រុករបស់លោកយ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងគ្រាដែលទ្រង់មានសេចក្ដីខ្ញាល់ ដ៏សហ័ស នោះទ្រង់បានកាត់ស្នែងរបស់អ៊ីស្រាអែលចេញ ក៏បានដកព្រះហស្តស្តាំទ្រង់ចេញពីមុខខ្មាំងសត្រូវ ហើយបានបញ្ឆេះយ៉ាកុប ដូចជាភ្លើងឆេះថ្គោលឡើងបន្សុសគ្រប់ជុំវិញ |
ដោយពួកគេបានបោះបង់ចោលយើង ហើយដុតគ្រឿងក្រអូបជូនព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់អោនបានឡើយ!
នៅទីនេះ យើងនឹងធ្វើឲ្យមានស្ដេច ប្រកបដោយអំណាចកើតពី ពូជពង្សរបស់ទត យើងនឹងរៀបចំឲ្យមានស្ដេច មួយនាក់ស្នងរាជ្យ ជំនួសស្ដេចដែលយើងបានចាក់ប្រេងតែងតាំង។
ហេតុអ្វីបានជាទ្រង់ មិនព្រមមកជួយយើងខ្ញុំ ហេតុអ្វីបានជាទ្រង់ឱបដៃសំងំស្ងៀមដូច្នេះ?
អុលឡោះតាអាឡាអើយ តើទ្រង់ខឹង នឹងយើងខ្ញុំដូច្នេះ រហូតដល់កាលណា? តើទ្រង់នៅតែមានចិត្ត ក្ដៅឆេះឆួលនឹងយើងខ្ញុំដល់កាលណាទៀត?
យើងនឹងសំដែងចិត្តស្មោះត្រង់ និងចិត្តមេត្តាករុណាចំពោះគាត់ជានិច្ច គាត់នឹងបានថ្កុំថ្កើងឡើង ដោយសារនាមរបស់យើង។
អុលឡោះតាអាឡាអើយ តើទ្រង់ធ្វើព្រងើយ កន្តើយដល់កាលណាទៀត តើកំហឹងរបស់ទ្រង់ នៅតែឆាបឆេះដល់ពេលណាទៀត?
មនុស្សខ្លាំងពូកែនឹងក្លាយទៅជាកំទេចឈើស្ងួត ហើយអ្វីៗដែលគេធ្វើ ប្រៀបបាននឹងផ្កាភ្លើង ដែលឆេះជាមួយគ្នា គ្មាននរណាពន្លត់បានឡើយ។
ហេតុនេះហើយបានជាទ្រង់ជះកំហឹង មកលើស្រុកអ៊ីស្រអែល ដោយធ្វើឲ្យភ្លើងសង្គ្រាមផ្ទុះឡើង ឆេះរាលដាលគ្រប់ទិសទី។ ប៉ុន្តែ ទោះបីយ៉ាងនេះក្ដី ក៏ពួកគេពុំបានភ្ញាក់ខ្លួន ហើយទោះបីគេហិនហោចយ៉ាងនេះក្ដី ក៏គេពុំអើពើដែរ។
យើងនឹងដាក់ទោសអ្នករាល់គ្នា តាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត យើងនឹងដុតព្រៃរបស់អ្នករាល់គ្នា ឲ្យឆេះរាលដាលជុំវិញអ្នករាល់គ្នា” - នេះជាបន្ទូលរបស់អុលឡោះតាអាឡា»។
អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ ចូរនាំគ្នាធ្វើពិធីខតាន់ជូនអុលឡោះតាអាឡា ចូរប្រគល់ចិត្តគំនិតមកយើង! បើមិនដូច្នេះទេ កំហឹងរបស់យើងនឹងឆេះរាលដាល ព្រោះតែអំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត កំហឹងនេះប្រៀបដូចភ្លើងឆេះសន្ធោសន្ធៅ គ្មាននរណាអាចពន្លត់បានឡើយ»។
អំណាចរបស់ម៉ូអាប់ត្រូវរលំ ហើយកម្លាំងរបស់គេក៏ធ្លាក់ទន់ខ្សោយដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលទៀតថា៖ «យើងជះកំហឹងដ៏ខ្លាំងរបស់យើងមកលើកន្លែងនេះ គឺលើមនុស្ស សត្វ ព្រៃព្រឹក្សា និងដំណាំដែលដុះចេញពីដី។ កំហឹងនេះប្រៀបបាននឹងភ្លើង ដែលឆេះពុំរលត់ឡើយ»។
ទ្រង់បានបោះភ្លើងពីស្ថានលើ ចូលមកក្នុងឆ្អឹងរបស់ខ្ញុំ ទ្រង់ដាក់អន្ទាក់នៅក្រោមជើងរបស់ខ្ញុំ ទ្រង់ធ្វើឲ្យខ្ញុំដកខ្លួនថយ ទ្រង់ទុកឲ្យខ្ញុំនៅឯកោ ហើយឈឺចាប់រៀងរាល់ថ្ងៃ។
អុលឡោះតាអាឡាខឹងដល់កំរិត ទ្រង់បានជះកំហឹង ទ្រង់បង្កាត់ភ្លើងដុតក្រុងស៊ីយ៉ូន ឲ្យឆេះរហូតដល់គ្រឹះ។
ហេតុនេះអុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ៖ «យើងនឹងធ្វើឲ្យមានព្យុះបក់បោកមក តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ហើយនឹងមានភ្លៀងបង្អុរមកយ៉ាងខ្លាំង តាមកំហឹងរបស់យើង ព្រឹលនឹងធ្លាក់ចុះមកយ៉ាងសាហាវ ធ្វើឲ្យជញ្ជាំងរលំ។
សំឡេងត្រែលាន់ឮឡើង គ្រប់ៗគ្នាប្រុងប្រៀបខ្លួនជាស្រេច ប៉ុន្តែ គ្មាននរណាម្នាក់ចេញទៅច្បាំងទេ ដ្បិតមហន្តរាយនឹងកើតមានដល់ប្រជាជនទាំងអស់!
ពេលទ្រង់ខឹង តើនរណាអាចទ្រាំទ្របាន? តើនរណាអាចតទល់នឹង កំហឹងរបស់ទ្រង់បាន? កំហឹងដ៏ខ្លាំងក្លារបស់ទ្រង់ ប្រៀបដូចជាភ្លើងឆេះកំទេចផ្ទាំងថ្ម។
ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យទោស ជិតមកដល់ហើយ ថ្ងៃនោះ ប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ។ មនុស្សព្រហើន មនុស្សប្រព្រឹត្តអំពើអាក្រក់ នឹងប្រៀបដូចជាចំបើង។ ថ្ងៃនោះនឹងឆេះកំទេចពួកគេ ឥតទុកឲ្យនៅសេសសល់អ្វីឡើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
ទ្រង់បានប្រទានអ្នកសង្គ្រោះ ដ៏មានអំណាចម្នាក់ពីក្នុងចំណោម ញាតិវង្សរបស់ទត ជាអ្នកបម្រើទ្រង់មកឲ្យយើង។
គាត់កាន់ចង្អេរ គាត់សំអាតលានបោកស្រូវ ដើម្បីអុំស្រូវ យកគ្រាប់ល្អប្រមូលដាក់ជង្រុក រីឯគ្រាប់ស្កក វិញគាត់នឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។
ភ្លើងកំហឹងរបស់យើងកំពុងតែឆាបឆេះ រាលដាលរហូតទៅដល់ក្នុងផ្នូរខ្មោច។ ភ្លើងនេះនឹងឆាបឆេះផែនដី និងភោគផលទាំងប៉ុន្មាននៅលើផែនដី ព្រមទាំងឆាបឆេះគ្រឹះរបស់ភ្នំនានាផង។